ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករងគ្រោះដោយសារពិសារស្រា«តាំងគួយ» ស្ថានភាព​មកទល់​ថ្ងៃ​នេះ !​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ករណី​ពុល​ស្រា​ថ្នាំចិនសែ​យីហោ«​តាំង​គួ​យ»ដែលបាន​​​ស្លាប់​មនុស្សសរុបចំនួន​​៧​នាក់ និងជា​បាន​​​សះស្បើយ​៣២​នាក់​ ហើយនៅ​បន្ត​សម្រាក​ព្យាបាល​៤​នាក់​ទៀត នេះគិតត្រឹម​​ថ្ងៃ​ទី​១៤ មិថុនា​ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ​។ សូមរលឹកថា៖…

ខេត្តបន្ទាយមានជ័យ ៖ ករណី​ពុល​ស្រា​ថ្នាំចិនសែ​យីហោ«​តាំង​គួ​យ»ដែលបាន​​​ស្លាប់​មនុស្សសរុប
ចំនួន​​៧​នាក់ និងជា​បាន​​​សះស្បើយ​៣២​នាក់​ ហើយនៅ​បន្ត​សម្រាក​ព្យាបាល​៤​នាក់​ទៀត នេះគិតត្រឹម​​ថ្ងៃ​ទី​១៤ មិថុនា​ នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ ​។ សូមរលឹកថា៖ ព្រឹកនេះ ចុះ​ប្រមូល​វត្ថុតាងផលិត​ស្រា​«តាំង​គួយ»​ដែល​បង្ក​មនុស្ស​ស្លាប់​

លោក​បញ្ជាក់​ថា ​រហូត​ដល់​ថ្ងៃ​ទី​១៤ ខែមិថុនា ​​ករណី​ពុល​ថ្នាំ​មិន​មាន​ករណី​​ស្លាប់​ថ្មីនោះទេ គឺ​មានតែ​​​៧​នាក់​និងកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​មាននៅ​មន្ទី​ពេទ្យ ម៉ា​ឡៃ ក្រុង​ប៉ោយ​ប៉ែ​ត ស្រុក​មង្គល​បូ​រី ។ មន្ទី​ពេទ្យ​ខេត្តសៀមរាប​ មាន​ចំនួន​៤៣​នាក់ (​ស្រី​៣​នាក់​) ត្រូវ​បាន​ជាសះ​ស្បើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ មាន​ចំនួន​៣២​នាក់ និង​នៅ​មន្ត​សម្រាក​ព្យាបាល​៤​នាក់​ មាននៅ​មន្ទី​ពេទ្យ​មង្គល​បូ​រី១​នាក់ មន្ទី​ពេទ្យ​ក្រុង​ប៉ោយ​ប៉ែ​ត ២​នាក់ មន្ទី​ពេទ្យ​ខេត្តសៀមរាប១​នា ក់​ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​រហូត​លាង​ឈាម​។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​សាខា​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​)​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ដែរ​ថា ​ក្រោយ​មាន​ករណី​ពុល​នៅ​ខេត្តបន្ទាយមានជ័យ​អាជ្ញា​ធរមាន​សមត្ត​កិច្ច​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រតិបត្តិការ​ប្រមូល​ស្រា​ថ្នាំចិនសែ​(​យីហោ​តាំង​គួ​យ​)​ដែល​សង្ស័យ​ពុល​បាន​ចុះ​ដកហូត​បាន​សរុប​ចំនួន​១៣.៩៨៩​ដប​ស្មើ​៦.៩៩៤.៥​លី​ត្រ ។
លោក​បាន​បញ្ជាក់​ថា​៖​បាន​ដកហូត​នៅ​ក្រុង​សិរី​សោភ័ណ​ចំនួន​៩១៨​ដប​ស្មើ​៤៥៩​លី​ត្រ ស្រុក​ថ្មពួក​មាន​ចំនួន​១៤៤​ដប​ស្មើ​៧២​លី​ត្រ ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​មាន​ចំនួន​១២.៩២៧​ដប​ស្មើ​៦.៤៦៣​លី​ត្រ​៕ សូមរំលឹកថា៖ ក្រុម​មន្ត្រី​ជំនាញ​ឡោម​ព័ទ្ធ​ទីតាំង​ផលិត​ស្រា«តាំងគួយ»ដែល​ចាក់សោ​រត់​អស់

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ