ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ចំណុច​ខ្ជះខ្ជាយ​លុយ​ដែល​មនុស្ស​ភាគច្រើន​មិន​ចាប់អារម្មណ៍

3 ឆ្នាំ មុន

ការ​ចាយវាយ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ការ​បង់ថ្លៃ​ផ្ទះ ថ្លៃ​ទឹក​ភ្លើង និង​ថ្លៃ​ម្ហូបអាហារ​ជា​រៀងរាល់ថ្ងៃ​សុទ្ធតែ​ជា​ការ​ចាយវាយ​ដែល​អ្នកដឹង​ច្បាស់​រាល់ពេល​លុយ​ចេញពី​ហោប៉ៅ​របស់​អ្នក ។ ប៉ុន្តែ​មានការ​ចាយវាយ​មួយ​ចំនួន​ទៀត​ដែល​អ្នក​មិន​ចាប់អារម្មណ៍​ថា​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ ។ ខាងក្រោម​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​ដែល​អ្នក​ត្រូវ​តែ​បញ្ឈប់ ៖ ១. មិន​កត់​ត្រាទុកអ្នក​ត្រូវ​ដឹង​ពី​ការ​ចាយវាយ​តាំង​អស់​របស់​អ្នក​មិន​ថា​តូច…

ការ​ចាយវាយ​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ការ​បង់ថ្លៃ​ផ្ទះ ថ្លៃ​ទឹក​ភ្លើង និង​ថ្លៃ​ម្ហូបអាហារ​ជា​រៀងរាល់ថ្ងៃ​សុទ្ធតែ​ជា​ការ​ចាយវាយ​ដែល​អ្នកដឹង​ច្បាស់​រាល់ពេល​លុយ​ចេញពី​ហោប៉ៅ​របស់​អ្នក ។ ប៉ុន្តែ​មានការ​ចាយវាយ​មួយ​ចំនួន​ទៀត​ដែល​អ្នក​មិន​ចាប់អារម្មណ៍​ថា​កំពុង​តែ​ធ្វើ​ឲ្យ​អ្នក​ក្រីក្រ ។ ខាងក្រោម​ជា​ឧទាហរណ៍​មួយ​ចំនួន​នៃ​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​ដែល​អ្នក​ត្រូវ​តែ​បញ្ឈប់ ៖

១. មិន​កត់​ត្រាទុក
អ្នក​ត្រូវ​ដឹង​ពី​ការ​ចាយវាយ​តាំង​អស់​របស់​អ្នក​មិន​ថា​តូច ឬ​ធំ​ទេ ។ ដោយហេតុ​ដូចនេះ​ទើប​អ្នក​ត្រូវ​មាន​កំណត់​ត្រា​ច្បាស់លាស់​មិន​ថា​មាន​លើ​កុំព្យូទ័រ ឬ​សៀវភៅ​កំណត់​ត្រា​ផ្ទាល់ខ្លួន​ទេ ។ ការ​កត់​ត្រាទុក​នូវ​រាល់​ការ​ចាយវាយ​ទាំងនេះ​ជួយ​ឲ្យ​អ្នក​ប្រទះ​ឃើញ​ការ​ខ្ជះខ្ជាយ​ដែល​អ្នក​មិន​បាន​ចាប់អារម្មណ៍ ។

២. បោះ​អាហារ​ដែល​នៅ​សល់​ចោល
ពេល​ដែល​អ្នក​បោះ​អាហារ​ចោល វា​ប្រៀប​បាន​ដូច​អ្នក​បោះ​លុយ​ចោល​ដែរ​មិន​ថា​វា​ជា​អាហារ​ដែល​ទិញ​ពី​ភោជនីយដ្ឋាន ឬ​ផ្សារ​ជិត​ផ្ទះ​ទេ ព្រោះ​អ្នក​បាន​យក​លុយ​ទៅ​ប្តូរ​យក​វា​មក ។ នេះ​ជា​ហេតុ​ដែល​អ្នក​ត្រូវ​ត្រួតពិនិត្យ​មើល​ការ​ទិញ​អាហារ​របស់​អ្នក​ឡើង​វិញ​ដើម្បី​ជៀសវាង​ការ​បោះ​អាហារ​ដែល​នៅ​សល់ ឬ​អាហារ​ដែល​អ្នក​ទទួលទាន​មិន​ទាន់​ពេញ​ផុតកំណត់​ជាដើម ។

៣. ទិញ​កាហ្វេ​ថ្លៃ​ៗ
ទោះជា​លុយ ៣​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​មួយ​ចំនួន គឺ​មិនមែន​ជា​រឿង​ធំដុំ​ពិតមែន​ក្តី ប៉ុន្តែ​ប្រសិនបើ​អ្នក​យក ៣​ដុល្លារ​ទៅ​ប្តូរ​យក​កាហ្វេ​មួយ​កែវ​ជា​រៀងរាល់ថ្ងៃ​នោះ អ្នក​ប្រហែលជា​ត្រូវ​ចំណាយ​ប្រមាណ ៩០​ដុល្លារ​ទៅ​ហើយ​ក្នុង​មួយ​ខែ​គ្រាន់តែ​លើ​ថ្លៃ​កាហ្វេ ។

៤. បើក​ម៉ាស៊ីនត្រជាក់​ចោល
ការ​បើក​ម៉ាស៊ីនត្រជាក់​ចោល​ពេល​ដែល​អ្នក​មិន​នៅ​ក្នុង​បន្ទប់​ជា​ការ​ខ្ចះ​ខ្ជាយ​ណាស់​មិន​ថា​អ្នក​បាន​ធ្វើ​វា​ដោយ​ចេតនា ឬ​អ​ចេតនា​ទេ ។ អ្នក​ត្រូវ​មាន​ទម្លាប់​ត្រួតពិនិត្យ​មើល​ម៉ាស៊ីនត្រជាក់​មុន​ពេល​ចាក​ចេញពីផ្ទះ​ជា​និច្ច​ដើម្បី​ធានា​ថា​អ្នក​មិន​កំពុង​តែ​ខ្ចះ​ខ្ជាយ​លុយ ។

៥. ទទួលទាន​អាហារ​ក្រៅ​ផ្ទះ​ញឹកញាប់
ជាក់ស្តែង មិន​មាន​នរណា​ដែល​ចូល​ចិត្ត​ទទួលទាន​អាហារ​ដែល​ខ្ចប់​ពី​ផ្ទះ​នៅ​ការិយាល័យ​ជា​រៀងរាល់ថ្ងៃ​ទេ ប៉ុន្តែ​វា​ពិតជា​ខ្ចះ​ខ្ជាយ​ណាស់​ក្នុង​ការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ជា​រៀងរាល់ថ្ងៃ ។ ដូច្នេះ អ្នក​ត្រូវ​ចេះ​បែងចែក​ថ្ងៃ​ដែល​អ្នក​អាច​ចេញ​ទៅ​ក្រៅ​ទទួលទាន​អាហារ​បាន និង​ថ្ងៃ​ដែល​អ្នក​ទទួលទាន​អាហារ​ខ្ចប់​វិញ​ដើម្បី​សន្សំ​សំចៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ