ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​ជាងគេ​លើ​លោក​ដេញ​អតិថិជន​របស់​ខ្លួន ព្រោះតែ​ការ​រិះគន់​ពូជសាសន៍

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​បាន​ចែករំលែក​អ៊ីមែល​ដែល​លោក​បាន​ឆ្លើយឆ្លង​ជាមួយនឹង​អតិថិជន រិះគន់​ដល់​ក្រុមហ៊ុន Amazon…

លោក​មហាសេដ្ឋី ជេ​ហ្វ បេ​សូ​ស (Jeff Bezos) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Amazon និង​ជា​បុរស​ដែល​មាន​ជាងគេ​លើ​លោក​បាន​ចែករំលែក​អ៊ីមែល​ដែល​លោក​បាន​ឆ្លើយឆ្លង​ជាមួយនឹង​អតិថិជន រិះគន់​ដល់​ក្រុមហ៊ុន Amazon ដែល​បាន​គាំទ្រ​ដល់​ចលនា Black Lives Matter នៅ​សហរដ្ឋអាមេរិក ។

លោក បេ​សូ​ស បាន​សរសេរ​លើ Instagram របស់​លោក​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា អ៊ីមែល​របស់​អតិថិជន​ម្នាក់​នេះ​ពិតជា​គួរ​ឲ្យ​ស្អប់ខ្ពើម​ណាស់ ហើយ​អតិថិជន​រូប​នោះ​ជា​ប្រភេទ​អតិថិជន​ដែល​លោក​សប្បាយចិត្ត​ក្នុង​ការ​បាត់បង់ ។

លោក បេ​សូ​ស បាន​សរសេរ​ទៀត​ថា ការ​ស្អប់ខ្ពើម​បែប​នេះ​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​លាក់ខ្លួន​ទេ ។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ឲ្យ​អ្នក​ដទៃ​មើល​វា​ឃើញ ។ វា​គ្រាន់តែ​ជា​ឧទាហរណ៍​មួយ​នៃ​បញ្ហា​នេះ​ប៉ុណ្ណោះ ។ ហើយ ដេ​វ (Dave) អ្នកជា​ប្រភេទ​អតិថិជន ដែល​ខ្ញុំ​សប្បាយចិត្ត​ក្នុង​ការ​បាត់បង់ ។

លោក បេ​សូ​ស បាន​បញ្ជាក់​សា​ជា​ថ្មី​ម្តងទៀត​ពី​គោល​ជំហរ​របស់ Amazon ក្នុង​ការ​គាំទ្រ​ភាព​យុត្តិធម៌​សម្រាប់​គ្រប់​ពូជសាសន៍ និង​បាន​បន្ថែម​ថា​លោក​គាំទ្រ​ដល់​ការ​ធ្វើ​កុបកម្ម​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដើម្បី​ប្រឆាំង​នឹង​ការ​ប្រើ​ហឹ​ង្សា​ដោយ​ប៉ូ​លី​ស ហើយ​គោល​ជំហរ​របស់​លោក​នឹង​មិន​ផ្លាស់​ប្តូរ​ឡើយ ។

Amazon បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ដទៃ​ជា​ច្រើន​ទៀត​ដែល​បាន​ចេញ​មុខ​គាំទ្រ​ដល់​ចលនា Black Lives Matter ។ កាលពី​ថ្ងៃ​ពុធ​មុន Amazon បាន​ប្រកាស​ថា​ពួក​គេ​នឹង​បរិច្ចាគ​ថវិកា ១០​លាន​ដុល្លារ​ទៅ​អង្គការ​ទាមទារ​យុត្តិធម៌​សង្គម ។

ខណៈ​ដែល​ពួក​គេ​ឈរឈ្មោះ​គាំទ្រ​ចលនា​ខាងលើ​ពិតមែន​ក្តី Amazon ក៏​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​ដែរ ។ អង្គការ​ជា​ច្រើន​បាន​និយាយ​ថា ក្រុមហ៊ុន​នេះ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយនឹង​ប៉ូ​លី​ស និង​ការ​បង្កើត​បច្ចេកវិទ្យា Facial Recognition ។

ភ្នាក់ងារ​ប៉ូ​លិ​ស​ប្រមាណ ១​ពាន់​កន្លែង​បាន​សហការ​ជាមួយ Ring ដែល​ជា​ក្រុមហ៊ុន​ផលិត​កណ្តឹង​ឆ្លាត​វៃ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់ Amazon ។ ក្រៅពី​នេះ​ហើយ ក្រុម​សកម្មជន​ផ្នែក​សិទ្ធិ​មនុស្ស​ក៏​ទាមទារ​ឲ្យ​មានការ​ហាមឃាត់​មិន​ឲ្យ​ប្រើ​បច្ចេកវិទ្យា Facial Recognition របស់ Aamzon ទាំងស្រុង​ដែរ​ព្រោះ​វា​បង្ក​ការ​គម្រាមកំហែង​ដល់​ជន​អន្តោរ​ប្រវេសន៍ និង​ជន​ភាគតិច​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ