ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ ចំណុច​នេះ​ត្រូវធ្វើ​ភ្លាម​ៗ​ប្រសិនបើ​អ្នក​ភ័យ​ខ្លាច​បាត់បង់​ការងារ

3 ឆ្នាំ មុន

ការ​ភ័យ​ខ្លាច​ថា​អ្នក​អាច​បាត់បង់​ការងារ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ។ ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​ដែល​បាន​បង្ក​នូវ​ភាព​មិន​ប្រាកដប្រជា​សម្រាប់​មនុស្ស​ជា​ច្រើន​ពី​អនាគត​នៃ​ការងារ​របស់​ពួក​គេ ។ ខាងក្រោម គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ភ្លាម​ៗ​ប្រសិនបើ​អ្នក​ភ័យ​ខ្លាច​ថា​អ្នក​អាច​នឹង​បាត់បង់​ការងារ ៖…

ការ​ភ័យ​ខ្លាច​ថា​អ្នក​អាច​បាត់បង់​ការងារ​ក្នុង​ស្ថាន​ការ​បច្ចុប្បន្ន​នេះ​មិនមែន​ជា​រឿង​ចម្លែក​ទេ ។ ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ផល​ប៉ះពាល់​ដល់​អាជីវកម្ម និង​ក្រុមហ៊ុន​ទាំង​តូច​ទាំង​ធំ​ដែល​បាន​បង្ក​នូវ​ភាព​មិន​ប្រាកដប្រជា​សម្រាប់​មនុស្ស​ជា​ច្រើន​ពី​អនាគត​នៃ​ការងារ​របស់​ពួក​គេ ។ ខាងក្រោម គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​ភ្លាម​ៗ​ប្រសិនបើ​អ្នក​ភ័យ​ខ្លាច​ថា​អ្នក​អាច​នឹង​បាត់បង់​ការងារ ៖

១. រក្សា​ទំនាក់ទំនង​ជាមួយ​ផ្នែក​គ្រប់គ្រង
ព័ត៌មាន​មាន​សារៈសំខាន់​ណាស់ ។ ក្នុង​ពេល​ដែល​សេដ្ឋកិច្ច​មាន​ភាព​មិន​ប្រាកដប្រជា មនុស្ស​ត្រូវការ​ព័ត៌មាន​ទាក់ទិន​នឹង​ស្ថាន​ការ​របស់​ស្ថាប័ន​ការងារ ឬ​ផែនការ​របស់​កន្លែង​ការងារ​ដើម្បី​ឆ្លងកាត់​ស្ថាន​ការ​នេះ​ដើម្បី​ធ្វើការ​សម្រេច​ចិត្តបាន​ល្អ ។ អ្នកស្រី លី​ន​ដា មា​ធ្យូ (Linda Matthew) ដែល​ជាទី​ប្រឹក្សា​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​ម្ចាស់ MoneyMindful Personal Finance Coaching បាន​ប្រាប់​មក​ថា ប្រសិនបើ​មានឱកាស អ្នក​គួរតែ​ពិភាក្សា​ជាមួយ​ផ្នែក​គ្រប់គ្រង​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ស្ថាប័ន​ការងារ ។

២. ត្រៀមខ្លួន​សម្រាប់​គ្រាអាសន្ន
អ្នក​មិន​ត្រូវ​ចាយវាយ​ច្រើន​ទេ​ក្នុង​ពេល​ដែល​អ្នក​មានការ​ព្រួយបារម្ភ​ច្រើន ។ ផ្ទុយ​មក​វិញ អ្នក​ត្រូវ​ព្យាយាម​សន្សំ​ឲ្យ​បាន​ច្រើន​ដើម្បី​ការពារ​ខ្លួន​ពេល​ដែល​មាន​អាសន្ន ឬ​ទុក​ពេល​សម្រាប់​ពេល​ដែល​អ្នក​បាត់បង់​ការងារ​ជាដើម ។ ជា​ទូទៅ ការ​មាន​ថវិកាបម្រុង​សម្រាប់​គ្រាអាសន្ន​អាច​ជួយ​ធ្វើ​ឲ្យ​មនុស្ស​ស្ងប់​អារម្មណ៍​បាន ។

៣. ដុះខាត់​អ្វី​ដែល​អ្នកមាន
ក្នុង​ពេល​ដែល​មនុស្ស​បាត់បង់​ការងារ មាន​ធនធាន​ពីរ​ដែល​សំខាន់​ជាងគេ​នោះ គឺ​ជំនាញ​របស់​អ្នក និង​មនុស្ស​ដែល​អ្នក​ស្គាល់ ។ ក្នុង​ករណី​នេះ អ្នក​ត្រូវ​សកម្ម​ក្នុង​ការ​ទាក់ទង​ទៅ​មនុស្ស​ដែល​អ្នក​ស្គាល់​ក្នុង​ក្រុមហ៊ុន​ដទៃ ។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ត្រូវ​រក្សា​វត្តមាន​លើ​ប្រព័ន្ធ​សង្គម​ជា​និច្ច ហើយ​អ្នក​ត្រូវ​បង្ហាញ​នូវ​ការ​សម្រេច​ផ្សេង​ៗ​របស់​អ្នក​ដើម្បី​ឲ្យ​មនុស្ស​ដែល​កំពុង​រក​មនុស្ស​អាច​ទាក់ទង​អ្នក​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ