ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ម៉ូតូ​​មួយ​​គ្រឿង​​ក្នុង​ទឹក​ត្រពាំង​ នៅខណ្ឌពោធិសែនជ័យ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ទឹក​ត្រពាំង​មួយ​កន្លែង ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ទៅ​បេះ​ត្រកួន​ប្រទះ​ឃើញ​ រួច​​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ និង​យក​ទៅ​រក្សា​ទុក​ ។ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​គឺ​នៅ​ត្រង់​ថា…

រាជធានី​ភ្នំពេញ​ ៖ ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ទឹក​ត្រពាំង​មួយ​កន្លែង ហើយ​ត្រូវ​បាន​អ្នក​ភូមិ​ទៅ​បេះ​ត្រកួន​ប្រទះ​ឃើញ​ រួច​​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​ និង​យក​ទៅ​រក្សា​ទុក​ ។ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​គឺ​នៅ​ត្រង់​ថា នៅ​មានកូន​សោរ​ជាប់​នៅ​នឹង​ម៉ូតូ​ ព្រមទាំង​មាន​អត្តសញ្ញាណប័ណ្ណ​ និង​កាត​គ្រី​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​កូន​កាបូប​ទុក​នៅ​ក្រោម​កែបម៉ូតូ​នោះ​ថែម​ទៀត​ផង ហើយ​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​​មក​​ទទួលយក​វិញ​។

ហេតុការណ៍ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេ​លា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុង​ទឹក​ត្រពាំង​ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អណ្ដូង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ម៉ូតូ​មួយគ្រឿង​ដែលប្រទះឃើញ​ក្នុង​ទឹកត្រពាំង​ខាងលើ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ព​ណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១GL-២៨២៥​ ​បើ​​យោង​តាម​កាត​គ្រី​ដែល​ទុក​នៅ​ក្រោម​កែប​​ម៉ូតូ​នេះ​គឺជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន ខេ​ខេ​ហ្វា​ន់ លី​សុ​ី​ង ភី​អិ​ល​សុ​ី (KK FUND LEASING PLC) ដែល​មាន​អា​ស័​យ​ដ្ឋា​ន​ផ្ទះ​លេខ​៧៥៩ ផ្លូវ​លេខ​៩៣ សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

​ដោយឡែក​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​ទៀត​ដែល​ទុក​នៅ​ក្រោម​កែបម៉ូតូ​ជាមួយ​កាត​គ្រី​ដែរ​​នោះ​លេខ 101334718 មានឈ្មោះ​ខាន់ ម៉ៅ កើត​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៩៨៥ នៅ​ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។​ អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ភូមិ​ដំណាក់​រវាង ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ក្រៅពី​នេះ​ក៏​នៅ​មាន​កាត​ATM រួម​និង​ប័ណ្ណបើកបរ​រថយន្ត​ផង​ដែរ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ អ្នក​ភូមិ​បាន​នាំ​គ្នា​ទៅ​បេះ​បន្លែ​ត្រកួន​នៅ​ចំណុច​វាលស្រែ​នោះ​ ហើយ​បាន​ប្រទះ​ឃើញ​ម៉ូតូ​​មួយគ្រឿង​នេះ​នៅ​ក្នុង​ទឹក​ត្រពាំង​ខាងលើ​ រួច​ក៏​​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល ​។ ​ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រ​សាំ​ក៏​បាន​ចុះ​ទៅ​យក​ម៉ូតូ​​រួច​នាំ​ទៅ​​កាន់​ប៉ុស្តិ៍​នគរបាល​ដើម្បី​រក្សា​ទុក ​និង​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​​មក​ទទួលយក​ត្រឡប់​ទៅ​វិញ ​តែ​ដោយ​សារ​តែ​ម៉ូតូ​នេះ​មានកូន​សោ​ជា​ប់នឹងម៉ូតូ​ស្រាប់​ ទើប​នគរបាល​ក៏​បាន​ចាក់​បើក​កែប​មើល ឃើញ​កាត​គ្រី​ និង​អត្តសញ្ញាណប័ណ្ណ​ ព្រមទាំង​ប័ណ្ណបើកបរ​រថយន្ត​ និង​កាត​ATM នៅ​ក្នុង​កូន​កាបូបដៃ​មួយ​ ។​ ខណៈនោះ​នគរបាល​បាន​នាំ​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​ជា​បណ្ដោះអាសន្ន​សិន​រង់ចាំ​ស្វែងរក​ម្ចាស់​ឲ្យ​ទៅ​ទទួលយក​វិញ​។

តាម​ប្រភពពី​នគរបាល​បាន​និយាយ​ថា ម៉ូតូ​មួយគ្រឿង​ខាងលើ​នោះ​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​រុញ​ទម្លាក់​ចូល​ទៅ​ក្នុង​ទឹក​ត្រ​ពាំង​ ហើយដោយ​សារ​តែ​បច្ចុប្បន្ន​នៅ​តំបន់​នោះ​កំពុង​អភិវឌ្ឍន៍​ចាក់​ដី​លុបថ្លុក និង​ត្រពាំង​ព្រមទាំង​ស្រែ​ជម្រៅ​ស្ទើរ​អស់ ទើប​ធ្វើ​ឲ្យ​ត្រពាំង​ទឹក​ខាងលើ​ក្លាយទៅជា​មានទឹក​ជម្រៅ​ត្រឹម​ទ្រូង ហើយ​ម៉ូតូ លិច​បាត់​ទៅ​ក្នុង​ទឹក​ ។ ​បើ​មើល​ពីលើ​គោក​ទៅ​​គឺ​​អត់​ឃើញ​ទេ​ ប៉ុន្តែ​ករណី​នេះ​ដោយសា​េ​តែ​អ្នក​ភូមិ​ចុះ​ទៅ​បេះ​ត្រកួន​ ទើប​ប្រទះ​ឃើញ​ កុំ​អី​មិន​ងាយ​នឹង​ឃើញ​ឡើយ ហើយ​ក៏​មិន​ទាន់​ដឹង​ថា តើ​​ម៉ូតូ​ខាងលើ​ត្រូវ​ចោរលួច​យក​មក​ប្លុង​ចោល​ឬ​មាន​ករណី​អ្វី​ផ្សេង​ក្រៅពី​នេះ​នៅឡើយ​ទេ ទាល់តែ​ម្ចាស់​ទើប​ដឹង​ច្បាស់ ហើយ​ពេល​នេះ​កម្លាំង​កំពុង​ស្វែងរក​ម្ចាស់​តាម​កាត​គ្រី​និង​អត្តសញ្ញាណប័ណ្ណ​ហើយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ