ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រ៉ូ លី​ន បោះពាក្យ​យ៉ាង​ចាក់​ដោត បើ​​មាន​នារី​​ណា​ព្រម​ទទួល លោក​នឹង​ឯក​ភាព​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង រ៉ូ លី​ន ដែល​និយម​តុបតែង​កាយ​ជានា​រី ហើយ​លេងសើច ក្រមិច​ក្រមើម ស្រាប់តែ​បោះពាក្យ​សំដី​មួយ​ឃ្លា​យ៉ាង​ចាក់​ដោត​តែ​ម្តង​។ លោក…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង រ៉ូ លី​ន ដែល​និយម​តុបតែង​កាយ​ជានា​រី ហើយ​លេងសើច ក្រមិច​ក្រមើម ស្រាប់តែ​បោះពាក្យ​សំដី​មួយ​ឃ្លា​យ៉ាង​ចាក់​ដោត​តែ​ម្តង​។ លោក ស្រាប់តែ ប្រកាស​ជំហរ​ចង់បាន​ប្រពន្ធ ដោយសារ​ក្នុង​សារធាតុ​ខ្លួន​ជា​មនុស្ស​ប្រុស ។

លោក ជួប ច័ន្ទ​កក្កដា ហៅ រ៉ូ លី​ន នៅ​តែ​ប្រកាន់​ជំហរ​មិន​កែ​ភេទ ហើយ​មិន​ប្តូរ​ទិស​ឡើយ នៅ​ពេល​មុខ និង​រើស​នារី​ម្នាក់​ធ្វើ​ប្រពន្ធ បើសិនជា​ត្រូវ​នារី​មិន​ប្រកាន់​ច​រិ​ក​ពី​ធម្មជាតិ​។ បើ​ទោះជា​ពេល​នេះ​នៅ​មិន​ទាន់​ក្លាហាន​និយាយ​ថា ជា​ប្រុស​ពេញ​លក្ខណៈ តែ​ចិត្ត​វិញ​ចង់​មាន ប្រពន្ធ និង​កូន​ត​ពូជ​។

យ៉ាងណា រ៉ូ លី​ន មិនដឹង​ថា អាច​ធ្វើ​ចិត្ត​លះ​ចេញ​ជា​ប្រុស​បាន​ឬ​អត់​ទេ? បើ​នៅ​លើ​ឆាក​សម្តែង​នាង​លេងសើច​ឡើង​ញែក​ពេញ​ហ្នឹង ឱ្យ​គេ​យល់​ច្រឡំ​បាត់​ទៅ​ហើយ​នោះ​។ រ៉ូ លី​ន ដែល​មាន​សំឡេង​ច្រៀង​កាច់​ស្ទីល ប៉ែន រ៉​ន ថ្លែង​ថា បើ​ថ្ងៃ​ណាមួយ វាសនា​ប្រែប្រួល គឺ លោក​នឹង​ប្តូរ​ជំហរ​កសាង​សុខ​សុភមង្គល មាន​ប្រពន្ធ មានកូន តប​តាម​បំណង​របស់​ម្តាយ ដែល​ធ្លាប់​ផ្តាំ​។

ប្រពន្ធ​អាចយ​កបាន នៅ​ពេល​លោក​លាឈប់​ពី​សិល្បៈ ។ ម្ល៉ោះហើយ​ទើប​លោក​មិន​ដូរ​ភេទ ទោះ​ជា​មាន​គេ​បបួល​ឱ្ វះកាត់ ក៏​មិន​ព្រម​ឡើយ ។ ម្យ៉ាង​មិន​អាច​ទ្រាំ​ការ​ចាក់​ដោត​មុខ​ម្ជុល​បាន​ឡើយ​។ លោក​តែងខ្លួន​ជា​ស្រី តែ​លើ​ឆាក​ទេ តែ​ពេល​ចេញ​ទៅ​ណា​មក​ណា តែង​តួ​ជា​ប្រុស​ឱ្យ​សុទ្ធ ដូច​មនុស្ស​២​ផ្សេង​គ្នា​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ