ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានរឿងអ្វីលោក ស៊ុន ចាន់ថុល ទៅជួបភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ចុះ​សួរសុខទុក្ខ​ភរិយា​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត លោកយាយ ខាវ ថង​ញ៉ុ​ត…

រាជធានី​ភ្នំពេញ​៖ ថ្មី​ៗ​នេះ​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​ចុះ​សួរសុខទុក្ខ​ភរិយា​អធិរាជ​សំឡេង​មាស ស៊ី​ន ស៊ី​សា​មុត លោកយាយ ខាវ ថង​ញ៉ុ​ត នៅ​ខេត្តស្ទឹងត្រែង បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មហាជន​ថា​តើ​លោក​រដ្ឋមន្ត្រី​មានការ​អ្វី​នៅ​ទីនោះ ។

យ៉ាងណាមិញ​ប្រភព​ព័ត៌មាន​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជ​ញ្ជួ​ន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក និង​កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តរតនគិរី​រួច​មក នា​រសៀល​ថ្ងៃ​អង្គារ ទី​០៩ ខែមិថុនា ឆ្នាំ​២០២០ លោក ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ បាន​ឆ្លៀតឱកាស​អញ្ជើញ ចូល​សួរសុខទុក្ខ​លោកយាយ ខាវ ថង​ញ៉ុ​ត ភរិយា​របស់​លោកតា ស៊ី​ន ស៊ី​សា​មុត អធិរាជ​សំឡេង​មាស និង​បាន​ពិនិត្យ​មើល​ផ្ទះ​ចាស់​ដែល​លោកតា​ធ្លាប់​បាន​រស់នៅ និង​ដើម​មៀន​ដែល​លោកតា​បាន​ដាំ​មាន​អាយុ​ជិត​១០០​ឆ្នាំ ឋិត​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​។

នា​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​នាំ​យក​នូវ​កន្ត្រក់​ផ្លែ​ឈើ និង​ថវិកា​មួយ​ចំនួន​ជួន​ដល់​លោកយាយ សម្រាប់​ជួយ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​បាន​មួយ​ចំណែក​ផង​ដែរ​។

សូម​រម្លឹក​ផង​ដែរ​ថា កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​គំនិត​ផ្តួចផ្តើម របស់​លោក ស៊ុន ចាន់​ថុ​ល ក្នុង​នាម​ជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​នា​ពេល​នោះ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិបញ្ញា បាន​ដឹកនាំ​រៀបចំ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ក្រោម​ចំណងជើង​ថា​៖ «​ពេលវេលា​ដែល​ត្រូវ​តបស្នង – វិភាគទាន​ចំពោះ អធិរាជ​សំឡេង មាស លោក ស៊ី​ន ស៊ី​សា​មុត» និង​បាន​រៃ​អង្គាស​ថវិកា​ដើម្បី​ជួល​ដល់​ក្រុម​គ្រួសារ​លោកយាយ​។ ថវិកា​ដែល​ទទួល​បាន​ពី​សប្បុរសជន បាន ជួយ​លើក​ស្ទួយ​កម្រិតជីវភាព​លោកយាយ និង​ក្រុម​គ្រួ​សារបាន​មួយ​កម្រិត​ផង ដែរ ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​តាម​រយៈ​រូបថត​ជា​ច្រើន​សន្លឹក​របស់​លោក​រដ្ឋមន្ត្រី​ពេល​ចុះ​ទៅ​ផ្ទះ​អធិរាជ​សម្លេង​មាស គឺ​បានឃើញ​ផ្ទះ​ឈើ​ចាស់ និង​ផ្ទាំង​រូបភាព​នៅ​ច្រក​ទ្វារផ្ទះ​ដាក់​សម្គាល់​ផ្ទះ​លោក​ស៊ី​ន ស៊ី​សា​មុត ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ