ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​សរសើរ​! សហគ្រិន​រូប​នេះ​ចេះ​យក​​ភាព​ឯកា​របស់​មនុស្ស​មក​រក​លុយ

5 ឆ្នាំ មុន

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក បាន​បង្ខំ​ឲ្យ​មនុស្ស​កាត់​បន្ថយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់​មុខ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត ។ សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​នៅ​មិន​ទាន់​សម្រប​ខ្លួន​បាន​នៅឡើយ​សម្រាប់​ស្ថាន​ការ​ថ្មី​នេះ​ទេ តែ​សម្រាប់​មនុស្ស​មួយ​ក្រុម​ទៀត​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​វា​ក្លាយជា​ឱកាស​រក​លុយ​ទៅ​វិញ…

ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វី​ដ ១៩ ជុំវិញ​ពិភពលោក បាន​បង្ខំ​ឲ្យ​មនុស្ស​កាត់​បន្ថយ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផ្ទាល់​មុខ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត ។ សម្រាប់​មនុស្ស​មួយ​ចំនួន ពួក​គេ​នៅ​មិន​ទាន់​សម្រប​ខ្លួន​បាន​នៅឡើយ​សម្រាប់​ស្ថាន​ការ​ថ្មី​នេះ​ទេ តែ​សម្រាប់​មនុស្ស​មួយ​ក្រុម​ទៀត​វិញ ពួក​គេ​បាន​ធ្វើ​ឲ្យ​វា​ក្លាយជា​ឱកាស​រក​លុយ​ទៅ​វិញ ។

ការ​សិក្សា​បាន​បង្ហាញ​មក​ថា មនុស្ស​ដែល​មាន​អារម្មណ៍​ឯការ​ច្រើន​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវ​កាយ​ដូច​ជា​ប៉ះពាល់​ដល់​បេះដូង​ជាដើម ។ កញ្ញា ខា​រេ​ន ដូ​ល​វ៉ា (Karen Dolva) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន No Isolation បាន​យល់​ដឹង​ពី​បញ្ហា​នេះ​ច្បាស់លាស់ ។

ក្នុង​រយៈពេល ៥​ឆ្នាំ កន្លង​មកនេះ សហគ្រិន​ខាងលើ​បាន​ព្យាយាម​រក​ដំណោះស្រាយ​សម្រាប់​ភាព​ឯការ​របស់​មនុស្ស និង​បញ្ហា​សុខភាព​ដែល​ពាក់ព័ន្ធ​ដទៃ​ទៀត​សម្រាប់​កុមារ និង​មនុស្ស​ចាស់ជរា​តាម​រយៈ​បច្ចេកវិទ្យា​ដែល​អាច​ផ្តល់​អារម្មណ៍​កក់ក្តៅ​ដល់​អ្នក​ប្រើប្រាស់ ។ ផលិតផល​ទាំងនេះ មាន​គោលដៅ​ជំនួស​ការ​ទំនាក់ទំនង​ផ្លូវ​កាយ និង​ជួយ​ដល់​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ផង​ដែរ​ដូច​ជា ថា​ប្លេ​ត ដែល​ងាយស្រួល​ប្រើ​ជាដើម ។

ប៉ុន្តែ​ការ​ផ្ទុះ​នូវ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​ទីផ្សារ​នេះ ហើយ​តម្រូវការ​សម្រាប់​ផលិតផល​របស់ No Isolation បាន​កើនឡើង​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ចាស់ជរា​ដែល​ត្រូវ​ស្នាក់​នៅផ្ទះ​ម្នាក់ឯង​ឆ្ងាយ​ពី​កូន​ៗ និង​ញាតិ​មិត្ត​ដទៃ ។

ក្រៅពី​នេះ​ហើយ កូ​វី​ដ ១៩ ក៏​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ដែរ ។ ដោយ​ហេតុ​ដូច្នេះ​ទើប​លោក ខាល​វី​ន បេន​ថុ​ន (Clavin Benton) មើលឃើញ​ការ​ជោគជ័យ​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​កម្មវិធី Spill របស់​លោក ។ តាំងពី​បាន​បង្កើត​មក​នៅ​ឆ្នាំ ២០១៨ Spill ផ្តល់​សេវា​ព្យាបាល​បញ្ហា​ផ្លូវចិត្ត​តាម​ការ​ផ្ញើ​សារ​អន​ឡាញ ។

សហគ្រិន​អាយុ ២៧​ឆ្នាំ​នេះ បាន​និយាយ​ថា Spill កាន់តែ​មាន​សារៈសំខាន់​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩​នេះ ។ ក្នុង​រយៈពេល ២​ខែ​កន្លង​មកនេះ Spill ទទួល​បាន​សំណើរ​អ្នក​ប្រើប្រាស់​ច្រើន​ជាងគេ​បង្អស់​ក្នុង​កំឡុង​ពេល ២​ឆ្នាំ​កន្លង​មក ។

ក្រៅពី​នេះ​ហើយ អារម្មណ៍​ឯក​ការ​អាច​បង្ក​ឲ្យ​មាន​អារម្មណ៍​ធុញទ្រាន់​ផង​ដែរ ។ អ្នកស្រី ដេ​ន​ញែ​ល បា​ស្គី​ន (Danielle Baskin) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន QuarantineChat បាន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ ដោយ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ជួយ​ត​ភ្ជាប់​ទូរស័ព្ទ​មនុស្ស​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​ពី​មុន​មក​ដោយ​ចៃដន្យ​ដើម្បី​កាត់​បន្ថយ​ភាព​ឯក​ការ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ