ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ និង​អុីរ៉​ង់​ ដោះ​ដូរ​អ្នកទោស​គ្នា​ថ្មី

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អ៊ី​​រ៉​ង់ ៖ សហរដ្ឋអាមេរិក ​និង​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៤​ មិថុនា ឆ្នាំ ២០២០ បាន​ធ្វើការ​ដោះ​​ដូរ​អ្នកទោស​គ្នា​ថ្មី ក៏​ទោះបី​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ​នៅ​មាន​ខ្ពស់​បំផុត…

សហរដ្ឋអាមេរិក​-​អ៊ី​​រ៉​ង់ ៖ សហរដ្ឋអាមេរិក ​និង​អ៊ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​៤​ មិថុនា ឆ្នាំ ២០២០ បាន​ធ្វើការ​ដោះ​​ដូរ​អ្នកទោស​គ្នា​ថ្មី ក៏​ទោះបី​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ ​នៅ​មាន​ខ្ពស់​បំផុត ដែល​បែប​នេះ​​ជា​សញ្ញា​ដែល​លោក​ដូ​ណា​ល់​ត្រាំ​ថា ប្រទេស​ទាំង​២​អាច​រក​ឃើញ ច្រក​នៃ​ការ​ព្រមព្រៀង​គ្នា។

តាម ​TWITTER ​លោក​ត្រាំ​សរសេរ​ថា លោក​MICHAEL WHITE អតីត​យោធា​នៃ​កង​ម៉ា​រី​ន​អា​មេ​​រិ​ក ដែល​ត្រូវ​ចាប់ខ្លួន​កាលពី​ខែកក្កដា ​ឆ្នាំ​២០១៨​នៅ​អ៊ីរ៉​ង់ នឹង​បាន​វិល​មក​ជួបជុំ​សាច់ញាតិ​គ្រួសារ​វិញ​នៅ​អា​មេ​រិ​ក ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ថា បាន​ជួប​និយាយ​គ្នា​តាម​ទូរ​ស័​ព្ទ​​ជាមួយ​អតីត​ចំណាប់ខ្មាំង​រូប​នោះ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ប្រទេស​ស្វ៊ី​ស ហើយ​ក្នុង​ពេល​ដ៏​ឆាប់ គេ​នឹង​ជិះ​យន្តហោះ​អា​មេ​រិ​ក​១​គ្រឿង មក​កាន់​សហ​រដ្ឋអាមេរិក​វិញ​។ អរគុណ​ហើយ​អ៊ីរ៉​ង់ ដែល​​បែប​នេះ​បង្ហាញ​ថា​កិច្ចព្រមព្រៀង​អាច​ទៅ​រួច​។ លោក​ពុំ​បាន​ផ្ដល់​ភាព​លម្អិត​ជាង​នេះ​ឡើយ តែ​ដោ​យ​សន្យា​បន្ត ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ឲ្យ​មានការ​ដោះ​លែង​អ្នកទោស​អា​មេ​រិ​ក​ទាំងអស់ ដែល​ជាប់​ឃុំឃាំង​នៅ​បរទេស​។

ចំណែក​អ៊ី​រ៉​ង់​វិញ​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​ខ្លួន​ម្នាក់ លោក​MAJID TAHERI ដែល​ជាប់​ឃុំឃាំង​នៅ​អា​មេ​រិ​ក ដោយសារ​ការ​មួលបង្កាច់ ត្រូវ​បាន​ក្រុង​វ៉ា​សិ​ុ​ន​តោន​ដោះ​លែង ដំណាលគ្នា​នឹង​អតីត​យោធា​អា​មេ​រិ​ក ។ អ្នក​វិទ្យាសាស្ត្រ​រូប​នោះ​ទទួល​ការ​ចោទប្រកាន់ កាលពី​ខែធ្នូ​ពី​បទ​បក​ស្រាយ​មិន​ត្រឹមត្រូវ​ខាង​ហិរញ្ញវត្ថុ និង​ជាប់ចោទ​ពី​បទ​បញ្ជូន​ឧបករណ៍​បច្ចេកទេស​មួយ​ទៅ​កាន់​អ៊ី​រ៉ង់ ដោយ​រំលោភ​បំពាន​ទណ្ឌកម្ម​អា​មេ​រិ​ក តែ​ចៅក្រម​អា​មេ​រិ​ក​១​រូប​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​៤​មិថុនា ឲ្យ​ដោះ​លែង​រូប​លោក ៕ ដកស្រង់​ចេញពី​វេ​ប​សយា ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ