ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនិត​រកស៊ី​ថ្មី​ៗ​ក្នុង​ប្រទេស​ចិន​ដែល​កើត​​បន្ទាប់​ពី​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​ចិន​។ ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​ប្រទេស​បាន​បរាជ័យ​ទាំងស្រុង ហើយ​រោងចក្រ​ក៏​បាន​បិទ​ដំណើរការ​ដែរ​។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​នេះ មនុស្ស​ក៏​បាន​បង្កើត​ចេញ​នូវ​អាជីវកម្ម​ថ្មី​ៗ​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ការ​ថ្មី​នេះ​។ ខាងក្រោម ​គឺជា​គំនិត​រកស៊ី​ថ្មី​ៗ​ក្នុង​ប្រទេស​ចិន​ដែល​កើត​ចេញ​បន្ទាប់​ពី​កូ​វី​ដ ១៩​បាន​ផ្ទុះ​ឡើង​៖…

ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ប្រទេស​ចិន​។ ខ្សែ​សង្វា​ក់​ផលិតកម្ម​របស់​ប្រទេស​បាន​បរាជ័យ​ទាំងស្រុង ហើយ​រោងចក្រ​ក៏​បាន​បិទ​ដំណើរការ​ដែរ​។ ប៉ុន្តែ​បន្ទាប់​ពី​ការ​ផ្ទុះ​ជំងឺ​នេះ មនុស្ស​ក៏​បាន​បង្កើត​ចេញ​នូវ​អាជីវកម្ម​ថ្មី​ៗ​ដើម្បី​ឆ្លើយ​តប​នឹង​ស្ថាន​ការ​ថ្មី​នេះ​។ ខាងក្រោម ​គឺជា​គំនិត​រកស៊ី​ថ្មី​ៗ​ក្នុង​ប្រទេស​ចិន​ដែល​កើត​ចេញ​បន្ទាប់​ពី​កូ​វី​ដ ១៩​បាន​ផ្ទុះ​ឡើង​៖

១. ការ​កម្សាន្ត​អន​ឡាញ
ព្រោះតែ​ប្រទេស​ចិន​សម្រេចចិត្ត​បិទ​ប្រទេសកន្លែង​កម្សាន្ត​នានា​ដូច​ជា រោង​ភាពយន្ត​ក៏​បាន​បិទ​ដំណើរការ​ដែរ​ ។ ជា​លទ្ធផល វី​ឌី​អូ​ខ្លី​ៗ​ប្រមាណ​៦០០​លាន​វី​ឌី​អូ​ត្រូវ​បាន​ថត ​និង​បង្ហោះ​លើ​អ៊ី​ន​ធើ​ណែ​ត​ ។ តារា​កាន់តែ​ច្រើន​បាន​ងាក​ទៅ​កាន់​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​ជា​វេទិកា​សម្រាប់​ការ​សម្តែង​ទេព​កោសល្យ​របស់​ខ្លួន និង​កំពុង​តែ​មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។

២. កម្មវិធី​ផ្តល់​សេវា​ដឹក​ជញ្ជូន
ព្រោះតែ​ការ​ភ័យ​ខ្លាច​ចម្លងជំងឺ​កូ​វី​ដ ១៩ ប្រជាជន​ចិន​ភាគច្រើន​ព្យាយាម​ជៀសវាង​ហាង​លក់ទំនិញ​ដែល​មាន​មនុស្ស​ច្រើន​។ ជា​លទ្ធផល កម្មវិធី​ទូរស័ព្ទ​ដែល​ផ្តល់​សេវាកម្ម​ដឹក​ជ​ញ្ជី​ន​អាហារ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​។ អាជីវករ​ដែល​ធ្លាប់តែ​ស្ទាក់ស្ទើរ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​បច្ចុប្បន្ន​នេះ​កំពុង​តែ​ព្យាយាម​ងាក​ទៅ​រួម​បញ្ចូល​វា​ក្នុង​អាជីវកម្ម​ដែរ​។

៣. ការ​លេង​ហ្គេ​ម​អន​ឡាញ
ព្រោះតែ​មនុស្ស​ត្រូវ​បាន​បង្ខំ​ឲ្យ​នៅ​ក្នុងផ្ទះ តម្រូវការ​ហ្គេ​ម​អ​ល​ឡាញ​បាន​កើនឡើង​យ៉ាង​ខ្លាំង ហើយ​អ្នក​ដែល​ធ្វើការ Live ខ្លួន​លេង​ហ្គេ​ម​ក៏​បាន​កើនឡើង​ច្រើន​ជាង ៥០០​ភាគរយ​ទៅ​ទៀត​។ បច្ចុប្បន្ន​នេះ វិស័យ​ហ្គេ​ម​អន​ឡាញ​របស់​ប្រទេស​ចិន​មាន​តម្លៃ​ប្រមាណ​២១៩​លាន​ដុល្លារ​ឯណោះ​។

៤. ការ​អប់រំ​អន​ឡាញ
ស្ថាប័ន​សិក្សា​ជុំវិញ​ប្រទេស​ចិន​បាន​ប្តូរ​ទៅ​ផ្តល់​ការ​អប់រំ​អន​ឡាញ​វិញ​ដែល​បង្ក​ឲ្យ​មាន​កំណើន​តម្រូវការ​ឯកសារ​អន​ឡាញ​កាន់តែ​ច្រើន​ដែរ​ក​។ អត្រា​នៃ​ការ​ទាញ​កម្មវិធី​អប់រំ​លើ​ទូរស័ព្ទ​ដៃ​បាន​កើនឡើង​ជិត ៣០០%​ឯណោះ​កាលពី​ត្រីមាស​ទី​មួយ​នា​ឆ្នាំ​នេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំ ២០១៩​។

៥. ការ​ធ្វើ​លំ​ហាត់ប្រាណ​អន​ឡាញ
ព្រោះតែ​កន្លែង​ធ្វើ​លំ​ហាត់ប្រាណ​បាន​បិទ​ដំណើរការ​ព្រោះតែ​កូ​វី​ដ ១៩ បុគ្គល​ដែល​ស្រលាញ់​សុខភាព​ទូ​ទាំង​ប្រទេស​បាន​ចាប់ផ្តើម​ស្រលាញ់​ចូល​ចិត្ត​កម្មវិធី​ធ្វើ​លំ​ហាត់ប្រាណ​អន​ឡាញ​វិញ​។ កម្មវិធី​ទាំងនេះ​បាន​ជួយ​ឲ្យ​មនុស្ស​ធ្វើ​លំ​ហាត់ប្រាណ​នៅផ្ទះ​ជា​យូរ​មក​ហើយ ប៉ុន្តែ​តម្រូវការ​មិន​ដែល​ខ្ពស់​ដូច​ពេល​បច្ចុប្បន្ន​ទេ​។ ជា​លទ្ធផល អ្នក​បង្កើត​កម្មវិធី​ធ្វើ​លំ​ហាត់ប្រាណ​ក៏​មើលឃើញ​ប្រាក់​ចំណូល​កើនឡើង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ