ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះអតិថិជនអាចប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញទំនិញ និងសេវាកម្មនៅផ្សារទំនើប អុីអន ម៉ល បានហើយ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ៥ខែមិថុនា ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អុីអន…

រាជធានីភ្នំពេញ, ថ្ងៃទី ៥ខែមិថុនា ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលជាផ្សារទំនើបឈានមុខគេ និងធំជាង គេបំផុតនៅកម្ពុជាបានចុះហត្ថលេខាលើភាពជាដៃគូដើម្បីផ្តល់នូវការទិញទំនិញ និងសេវា កម្ម ប្រកបដោយភាពងាយស្រួលដោយមិនចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ដល់អតិថិជន នៅផ្សារទំនើប អុីអន ម៉ល ទាំង ២ទីតាំង ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា ៖ «យើង ជឿ ជាក់ថា ភាពជាដៃគូនេះនឹងផ្តល់ឱ្យអ្នករាល់គ្នាកាន់តែមានសេរីភាពក្នុងការទិញទំនិញ និងសេវាកម្មកាន់តែប្រសើរឡើង ។ ការទូទាត់ការចំណាយដោយប្រើប្រាស់ QR កូដកំ ពុងតែមានប្រជាប្រិយពាសពេញពិភពលោកដោយសារតែមានភាពងាយស្រួល និងសុ វត្ថិភាព» ។

តាមរយៈភាពជាដៃគូថ្មីនេះ អតិថិជននៅផ្សារទំនើប អុីអន ម៉ល អាចទៅទិញទំនិញ និង ផលិតផលផ្សេងៗដោយមិនចាំបាច់កាន់ក្រដាស់ប្រាក់ឡើយ គឺគ្រាន់តែប្រើម្រាមដៃចុច លើស្មាតហ្វូន ដែលមានគណនីវីង នោះនឹងទទួលបាននូវបទពិសោធន៍នៃការទិញឥវ៉ាន់ ប្រកបដោយសុវត្ថិភាព ព្រមទាំងទាន់សម័យ ។ អតិថិជនអាចស្កេន QR កូដ នៅឯបញ្ជរ គិតលុយដើម្បីធ្វើប្រតិបត្តិការភ្លាមៗតែម្តង ។

លោក ត្ស៊ុបុយ៉ា ម៉ាសាយុគិ អគ្គនាយក នៃក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយណាស់ដែលធនាគារឯកទេសវីង និងផ្សារ ទំនើបអុីអន ម៉ល អាចសហការគ្នាដើម្បីធ្វើកិច្ចការមួយនេះ ។ យើងរួមគ្នាប្រើប្រាស់បច្ចេក វិទ្យាហិរញ្ញវត្ថុដើម្បីផ្តល់ជម្រើសកាន់តែច្រើន និងការទិញទំនិញកាន់តែប្រសើរឡើងដល់ អតិថិជននៅកម្ពុជា» ។

ទាំងធនាគារឯកទេសវីង និងផ្សារទំនើប អុីអនម៉ល (ខេមបូឌា) ខូអិលធីឌី សុទ្ធតែមាន បំណងដូចគ្នាក្នុងការបង្កើតប្រព័ន្ធទូទាត់ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន ។ ដើម្បី ជាកិច្ចចាប់ផ្តើមនៃភាពជាដៃគូនេះ អតិថិជន ចំនួនជាង ១០០០ ដំបូងនឹងទទួលបានការ បញ្ចុះតម្លៃ ៥ដុល្លារ ភ្លាមៗរាល់ការទូទាត់តាម QR កូដ របស់កម្មវិធីស្មាតហ្វូនវីង ដើម្បីទិញ ទំនិញនិងសេវាកម្មនៅហាងជិត ៣០ កន្លែងក្នុងផ្សារទំនើប អុីអន ម៉ល ភ្នំពេញ និងអុីអន ម៉ល សែនសុខស៊ីធី ដោយមានចាប់ពីហាងអាហារ និងភេសជ្ជៈរហូតដល់ហាងលក់ សម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិក ។

ធនាគារឯកទេសវីង បានបង្កើតយីហោដ៏រឹងមាំតាមរយៈកម្មវិធីស្មាតហ្វូនវីង ព្រមទាំងភ្នាក់ ងារ វីង ដែលមានជាង ៧.៥០០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដែលអាចផ្តល់ជូននូវសេ វាកម្មហិរញ្ញវត្ថុប្រកបដោយភាពងាយស្រួល សុវត្ថិភាព និងឆាប់រហ័ស ។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន អុីអន ម៉ល (ខេមបូឌា) ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេស កម្ពុជា កាលពីខែមិថុនាឆ្នាំ ២០១៤ នោះ ត្រូវបានគេស្គាល់ថា មានការផ្តោតការយកចិត្ត ទុកដាក់លើអតិថិជនរបស់ខ្លួនយ៉ាងខ្លាំង តាមរយៈការផ្តល់បទពិសោធន៍ ទិញទំនិញ និង សេវាកម្មដែលមានគុណភាពខ្ពស់ ។

អំពីធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត៖
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាធនាគារចល័តឈានមុខគេ នៅកម្ពុជា និងជាធនាគារឯកទេសមួយក្នុងចំណោមធនាគារឯកទេសមួយចំនួនតូចនៅលើ ពិភពលោក ។ បង្កើតឡើងក្នុងឆ្នាំ ២០០៩ វីង បានផ្លាស់ប្តូររបៀបដែលប្រជាជនកម្ពុជាផ្ញើ និងទទួលប្រាក់ដោយប្រើទូរស័ព្ទចល័តគ្រប់ពេលនិងគ្រប់ទីកន្លែងយ៉ាងងាយស្រួល ។

ធនាគារឯកទេស វីង ជាក្រុមហ៊ុនឈានមុខគេផ្នែកសេវាកម្មហិរញ្ញវត្ថុចល័ត និងសេវាទូ ទាត់តាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងប្រទេសកម្ពុជា ជាមួយសេវាគ្របដណ្ដប់ ១០០% តាមរយៈបណ្ដាញភ្នាក់ងារ វីងជាង ៧៥០០កន្លែង នៅទូទាំងប្រទេស ។ វីង បានចាប់ដៃគូ ជាមួយពាណិជ្ជករជាង ៤ម៉ឺនកន្លែង និងក្រុមហ៊ុនឈានមុខគេក្នុងពិភព លោកមួយចំនួន ដូចជា ៖ ម៉ាស្ទ័រកាត MoneyGram Alipay WeChat Pay និង Western Union ជាដើម ។

វីង ក៏ផ្តល់នូវដំណោះស្រាយទូទាត់ការចំណាយ និងថវិកាផ្សេងៗដល់ក្រុមហ៊ុនសាជីវកម្ម តាមរយៈសេវាកម្មសហគ្រាសរបស់យើង ។ ជាមួយនឹង វីង សហគ្រាសធុន តូច និងមធ្យម និងក្រុមហ៊ុនផ្សេងៗអាចប្រើប្រាស់សេវាបើកប្រាក់បៀវត្សរ៍ និងទូទាត់ប្រាក់របស់ វីង ដើម្បីជួយដល់ការលូតលាស់ និងការរីកចម្រើននៃប្រព័ន្ធអេកូទូទាត់ការចំណាយ ។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.wingmoney.com
សម្រាប់ព័ត៌មានបន្ថែម៖
លោក ចនសុរដ្ឋា
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
ប្រធានគ្រប់គ្រងផ្នែទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖855 12 726 117
អ៊ីមែល៖soratha.chan@wingmoney.com ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ