ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ជនជាតិ​ចិន​ដែល​បាត់បង់​ទ្រព្យសម្បត្តិ​ក្នុង​មួយ​រំពេច​ភ្នែក

3 ឆ្នាំ មុន

ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​ប្រឈម​មុខ​នឹង​ជំងឺ​កូ​វី​ដ ១៩ តាំងពី​ដើមឆ្នាំ ២០២០ កន្លង​មកនេះ មនុស្ស​ជា​ច្រើន​បាន​មើលឃើញ​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​កាន់តែ​មាន​ស្តុកស្តម្ភ​ព្រោះតែ​កំណើន​នៃ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​របស់​ខ្លួន​ដូច​ជា​លោក​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់…

ក្នុង​កំឡុង​ពេល​ដែល​ពិភពលោក​ប្រឈម​មុខ​នឹង​ជំងឺ​កូ​វី​ដ ១៩ តាំងពី​ដើមឆ្នាំ ២០២០ កន្លង​មកនេះ មនុស្ស​ជា​ច្រើន​បាន​មើលឃើញ​មហាសេដ្ឋី​ធំ​ៗ​ជុំវិញ​ពិភពលោក​កាន់តែ​មាន​ស្តុកស្តម្ភ​ព្រោះតែ​កំណើន​នៃ​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​របស់​ខ្លួន​ដូច​ជា​លោក​ជេ​ហ្វ បេ​សូ​ស (Jeff Bezos) របស់ Amazon ជាដើម​។

ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ​ដែរ មាន​មហាសេដ្ឋី​មួយ​ចំនួន​ទៀត​ដែល​បាន​ខាតបង់​ទ្រព្យសម្បត្តិ​រាប់​លាន និង​រាប់​ប៊ី​លាន​ព្រោះតែ​កូ​វី​ដ​១៩ ដូច​ជា​លោក​ប៊ឺ​ណា​ដ អា​ណូ​ល (Bernard Arnault) ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន LVMH ជាដើម​ដែល​បាត់បង់​អស់ ៣០​ប៊ី​លាន​ដុល្លារ​។ ក្រៅពី​នោះ​ហើយ មាន​មហាសេដ្ឋី​ជនជាតិ​ចិន​ប៉ុន្មាន​រូប​ទៀត​ដែល​បាន​ជួបនឹង​ការ​ខាតបង់​ក្នុង​មួយ​រំពេច​ភ្នែក​បែប​នេះ​ដែរ​។

១. ជៀ យូ​ធី​ង (Jia Yueting)
លោក​យូ​ធី​ង​បាន​បង្កើត​ក្រុមហ៊ុន Leshi Internet Information and Technology Corp (LeTV) តាំងពី​ឆ្នាំ ២០០៤ មក ហើយ​វា​បាន​លូតលាស់​មក​ក្លាយជា​LeEco Group ដែល​ផ្គត់ផ្គង់​ឧបករណ៍​អេ​ឡិច​ត្រូ​ណិ​ច ផ្តល់​សេវា​ទស្សនា​ភាពយន្ត និង​វី​ឌី​អូ​ផង​ដែរ​។ លោក​បាន​ក្លាយជា​មហាសេដ្ឋី​នៅ​ឆ្នាំ ២០១៦ ដោយ​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ​៦​ប៊ី​លាន​ដុល្លារ​។

បន្ទាប់​ពី LeTV ទទួល​រង​ការ​ប៉ះពាល់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០១៧ លោក​បាន​ចាក​ចេញពី Faraday Future វិញ​ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​នៅ​សហរដ្ឋអាមេរិក​។ នៅ​ខែតុលា​ឆ្នាំ ២០១៩ លោក​បាន​ប្រកាស​ក្ស័យ​ធុន​។

២. លោក​ហ្វេ​ង ស៊ី​ន (Feng Xin)
ឡើង​កាន់តែ​ខ្ពស់ ធ្លាក់​កាន់តែ​លឿន​។ លោក​ស៊ី​ន​ដឹង​ពី​បទ​ពិសោធន៍​នេះ​ច្បាស់លាស់​ពេល​ដែល​លោក​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Baofeng Group​។ នៅ​ឆ្នាំ ២០១៥ ក្រុមហ៊ុន​មាន​តម្លៃ​សរុប ១.៥៨​ប៊ី​លាន​ដុល្លារ​មុន​នឹង​កើន​ដល់ ៥១.៦​ប៊ី​លាន​ដុល្លារ​ក្នុង​កំឡុង​ពេល​៤០​ថ្ងៃ​បន្ទាប់​។

ប៉ុន្តែ​ព្រោះតែ​ចង់​ប្រកួតប្រជែង​ជាមួយនឹង​លោក​យូ​ធី​ង​ខាងលើ លោក​ស៊ី​ន​បាន​ទិញ​ភាគហ៊ុន ៦៥%​នៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន MP & Silva ក្នុង​ឆ្នាំ ២០១៦ ដែល​បាន​ប្រកាស​ក្ស័យ​ធុន​ក្នុង​រយៈពេល​២​ឆ្នាំ​ក្រោយមក​។ បច្ចុប្បន្ន​នេះ លោក​ត្រូវ​បាន​ចាប់​ឃុំ​ដោយ​ប៉ូ​លី​ស​បន្ទាប់​ពី​បាន​ព្យាយាម​សូកប៉ាន់ ហើយ​ក្រុមហ៊ុន Baofeng កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ និង​មាន​បុគ្គលិក​តែ ១០​នាក់​ទេ​ដែល​នៅ​សេះសល់​។

៣. អ្នកស្រី​ជូ សៀវ​ហ្គ័​ង (Zhou Xiaoguang)
អ្នកស្រី​ជូ​មានជីវិត​ដូច​ស៊ី​ន​ដេ​រី​ឡា​ដែរ​ពេល​ដែល​អ្នកស្រី​ក្រោក​ពី​ការ​រស់នៅ​ក្នុង​ក្រុម​គ្រួសារ​សាមញ្ញ​ឡើង​ទៅ​រស់នៅ​ជាមួយ​ទ្រព្យសម្បត្តិ ៤៦​ប៊ី​លាន​ដុល្លារ​។ ពេល​ដែល​នៅ​ជា​យុវនារី អ្នកស្រី​ធ្លាប់​លក់​រូប​ប៉ាក់​តាម​ចិញ្ចើមថ្នល់​។ នៅ​ឆ្នាំ ១៩៩៥ អ្នកស្រី​បាន​បង្កើត​ក្រុមហ៊ុន Neoglory Holdings Group ជាមួយ​ស្វាមី​។

១០​ឆ្នាំ​ក្រោយមក អ្នកស្រី​ជូ​មាន​បង្កើត​ឈ្មោះ​សម្រាប់​ខ្លួន​ក្នុង​វិស័យ​គ្រឿងអលង្ការ និង​បាន​ក្លាយជា​អ្នក​នាំមុខ​ក្នុង​វិស័យ​សម្លៀក​បំពាក់​ផង​ដែរ​។ ប៉ុន្តែ​ពួក​គេ​បាន​ជួប​នូវ​ការ​ផ្លាស់​ប្តូរ​ទាំងស្រុង​ពេល​ដែល​ប្រឡូក​ចូល​ក្នុង​វិស័យ​អចលនទ្រព្យ​។ ការ​ទិញ​ដូរ​មិន​ស្មោះត្រង់​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ជាប់​ក្នុង​បំណុល​រហូត​ដល់​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ