រាជធានីភ្នំពេញ ៖ នរណាមិនដឹង នរណាមិនល្បី និងតាមដានបណ្តាញសង្គម Instagram របស់អ្នកនាង គង់ ចាន់ស្រីមុំ ដោយនាងបានបង្ហោះរូបថតនៅកន្លែងដើរលេងកម្សាន្តស្អាតៗជាមួយនឹងស្ទីលថតរាល់ថ្ងៃធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង ។

ស្របពេលដែលកំពុងមានប្រជាប្រិយភាពខ្លាំងទាំងការរកស៊ី និងថតស្ប៉តពាណិជ្ជកម្មនានានា តារាសម្តែង និងជាពិធីការនីរូបនេះនៅតែឆក់បានចាប់អារម្មណ៍ពីមហាជនទាំងចាស់ទាំងក្មេងនៅតាមបណ្តាញសង្គមតាមរយៈការតុបតែងខ្លួនយ៉ាងស្រស់ស្អាតជារៀងរាល់ថ្ងៃ ។

ដើម្បីឱ្យទទួលបានការចាប់អារម្មណ៍ច្រើន និងនៅតែបន្តការគាំទ្រនោះ អ្នកម្តាយវ័យក្មេងរូបនេះតែងតែជ្រើសរើសយកសម្លៀកបំពាក់ ដែលស័ក្កិសមទៅនឹងទីកន្លែងថត ដូចជាហាងកាហ្វេ កន្លែងញ៉ាំអាហារតាមមាត់សមុទ្រ និងទីកន្លែងនានា ជាពិសេសដើរផ្សារ ដោយទាំងអស់នេះជាអ្វីដែលមហាជនកំពុងតែចូលចិត្តមើល និងតាមដានជារៀងរាល់ថ្ងៃតាម Instagram ៕







ចែករំលែកព័តមាននេះ