ការ​ប្រើ​ថ្នាំ​ផ្សះ​អនាធិបតេយ្យ​នៅ​កម្ពុជា នឹង​បង្ក​បញ្ហា​សុខភាព​រយៈពេល​វែង


សុខភាព ៖ នៅ​តាម​ឱសថស្ថាន​ជា​ច្រើន​នៅ​កម្ពុជា​បាន​លក់​ថ្នាំ​ផ្សះ​ដល់​អ្នកទិញ ដើម្បី​ព្យាបាល​ជំងឺ ដោយ​គ្មាន វេជ្ជបញ្ជា នៅ​ពេល​ដែល​អ្នកជំងឺ​មួយ​ចំនួន​បាន​ស្នើ​ឲ្យ​ពួក​គេ​ធ្វើការ​ផ្សំ​ថ្នាំ​ជំនួស​គ្រូពេទ្យ​។ នេះ​បញ្ជាក់​ពី​ការ​ប្រើប្រាស់ ថ្នាំ​ផ្សះ​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​វា​នឹង​បង្ក​ជា​បញ្ហា​សុខភាព​រយះ​ពេល​វែង​សម្រាប់​ប្រទេស​កម្ពុជា​។ វា​នឹង​តម្រូវ​អោយ​មាន​វិធានការ​ផ្នែក​ច្បាប់​ដើម្បី​ធានា​ថា​នឹង​មិន​មានការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ពាស​វាល​ពាស​កាល​ដូច​បច្ចុបន្ន​។ ក្តី​ប្រារ​ម្ភ​បាន​កើត​មាន​ជា​សាកល​អំពី​បញ្ហា​ស៊ាំ​របស់​មេរោគ​ទៅ​នឹង​ថ្នាំ​ហើយ​ជាល​ទ្ឋ​ផល គេ​នឹង​ពិបាក​នឹង ធ្វើការ​ព្យាបាល​ជំងឺ​ដែល​បង្ក​ដោយ​ពួក​បាត់​តេ​រី​។

ឧទាហរណ៍​ថា​អ្នក​មិន​ស្រួលខ្លួន​។ អ្នក​ឈឺបំពង់ក ក្តៅខ្លួន ឬ​ឈឺក្បាល​ផង​ដែរ​។ វា​ប្រហែលជា​ករណី​បង្ក​រោគ​របស់ Strep​។ ដូច​ជា​ការ​ផឹកថ្នាំ​ផ្សះ​បី​បួន​ដង ហើយ​អ្នក​នឹង​ជា​សះស្បើយ គ្មាន​បញ្ហា​។ តែ​ចុះបើ​អ្នក​លេបថ្នាំ​ធម្មតា​ហើយ​អ្នក​មិន​បាន​ធូរស្បើយ? បើ​ថ្នាំ​មិន​ខ្លាំង​គ្រប់គ្រាន់​ហើយ​អ្នក​កាន់តែ​ទ្រុឌទ្រោម? នៅ​ក្នុង​អនាគត​ដ៏​ខ្លី​វា​ជា​សាច់​រឿង​ទូទៅ​មួយ​។ ថ្នាំ​ផ្សះ​គឺជា​ប្រភេទ​សារធាតុ​ដែល​អាច​សម្លាប់ ឬ​បន្ថយ​ការ​លូតលាស់​របស់​បាក់តេរី​ដែល​គ្រោះថ្នាក់​។ ហើយ​គីមី​ទាំងនេះ​ដូច​ជា ប៉េ​នី​ស៊ី​លី​ន ដែល​មាននៅ​ក្នុង​ធម្មជាតិ​។

ហើយ ស៊ុ​ល​ហ្វូ​ណា​មី​ត (Sulfonamides) ដែល​បាន​មក​ពី​ការ​សំយោគ​។ តាំងពី​ឆ្នាំ​១៩៣០ និង​៤០ ប្រភេទ​ទាំង​ពីរ​ត្រូវ​បាន​ប្រើ​ដើម្បី​ទប់ទល់​នឹង​មេរោគ និង​ការ​ចម្លងរោគ​ដូច​ជា​របេង និង staphylococcus.​សម្រាប់​ជា​ច្រើន​ទសវត្សរ៍ ថ្នាំ​ទាំងនេះ​ធ្វើការ​ងារ​បាន​ល្អ​។ បន្ទាប់​ពី​រក​ឃើញ​ថ្នាំ​ផ្សះ​ផ្សេង​ៗ ជំងឺ​ដែល​ចាត់​ទុក​ថា​បង្ក​ឲ្យ​ស្លាប់​ដូច​ជា​រលាក​សួត និង​គ្រុនពោះវៀន​ក្លាយទៅជា អាច​ព្យាបាល​បាន​។ តែ​វា​មិន​ពិត​រហូត​ទេ​ដោយសារ​តែ​មានការ​កើនឡើង​នូវ​ប្រភេទ​មេរោគ​ស៊ាំ​ថ្នាំ​។ មេរោគ​ដែល​បង្ក​ជំងឺ​នៅ​តែ​បន្ត ហើយ​មួយ​ចំនួន​ស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ​ដែល​មាន​បច្ចុប្បន្ន វា​មិន​អាច​ចៀស​បាន​។ បញ្ហា​គឺ​យើង​កាន់តែ​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ផ្សះ ហើយ​យើង​ប្រើ​ប្រភេទ​កាន់តែ​ថ្មី មេរោគ​ខ្លាំង​កាន់តែ​កើត​មាន​។ វា​កើតឡើង​រួច​មក​ហើយ​។

ឧទាហរណ៍​នៃ streptococcus pneumoniae បាក់តេរី​ដែល​បង្ក​រលាក​សួត ការ​សិក្សា​ណែនាំ​ថា រហូត​ដល់​ទៅ​៤០% នៃ​ប្រភេទ​ដែល​មាន​ស្រាប់ នៃ​មេរោគ​នេះ​បាន​ស៊ាំ​ទៅ​នឹង​ថ្នាំ​ផ្សះ​ទូទៅ​។ ហើយ​ការ​គំរាមកំហែង​កើត​មាន​គឺ MRSA ជា​បាក់តេរី​ដែល​គ្រោះថ្នាក់​ដែល​ស៊ាំ​ទៅ​នឹង​មេ​ទី​ស៊ី​លី​ន (Methicillin)​។ បាក់តេរី​ប្រភេទ​នេះ​ទទួលខុសត្រូវ លើ​ការ​ស្លាប់​ច្រើន​រាល់​ឆ្នាំ​លើស​ពី​អេ​ដស៍​។ បញ្ហា​មិន​អាច​ឈប់​តែ​វា​អាច​បន្ថយ​។

ដំបូង​គ្រូពេទ្យ​អាច​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​ផ្សះ​ដែល​មិន​ចាំបាច់​។ ទី​ពីរ រដ្ឋាភិបាល​ត្រូវ​ដាក់​ច្បាប់​តឹងតែង​លើ​ការ ប្រើប្រាស់​ថ្នាំ ផ្សះ​ក្នុង​ការ​ចិញ្ចឹមសត្វ​នៅ​ក្នុង​វិស័យ​កសិកម្ម​។ ហើយ​ចុងបញ្ចប់​ក្រុមហ៊ុន​ថ្នាំ​អាច​ដាក់​ធនធាន​លើ​ការ ស្វែងរក​ថ្នាំ​ផ្សះ​ប្រភេទ​ថ្មី​។ ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទាំងនេះ យើង​អាច​នឹង​ត្រឡប់​ទៅ​កាន់​ពេល​ដែល​ផ្តាសាយធំ អាច​សម្លាប់​មនុស្ស​ហើយ​ការ​វះកាត់​គ្រោះថ្នាក់​ដោយសារ​តែ​អាច​បង្ក​ការ​ចម្លងរោគ​។ តែ​ការ​ប្រុង​ប្រយ័ត្ន​ទាំងនេះ​នឹង​ជួយ​សង្គ្រោះ​យើង​ពី​គ្រោះថ្នាក់​៕ ដោយ ៖ សហការី

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ