ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាព​ខុស​គ្នា​រវាង​សហគ្រិន​ល្អ​នៅ​ឆ្នាំ២០១០ និង២០២០

3 ឆ្នាំ មុន

ការ​ឆ្លង​ពី​ទស​វត្ស​ឆ្នាំ ២០១០ ចូល​ទៅ ២០២០ មិនកើត​មាន​ឡើង​ដោយ​រលូន​ទេ​ដោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បង្ក​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ក្នុង​សភាព​អន់​ថយ ។ ភាព​អ្នកជា​អ្នកដឹកនាំ​ដែល​ចាំបាច់​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន និង​អាជីវកម្ម​ក្នុង​កំឡុង​ពេល…

ការ​ឆ្លង​ពី​ទស​វត្ស​ឆ្នាំ ២០១០ ចូល​ទៅ ២០២០ មិនកើត​មាន​ឡើង​ដោយ​រលូន​ទេ​ដោយ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បង្ក​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ធ្លាក់​ក្នុង​សភាព​អន់​ថយ ។ ភាព​អ្នកជា​អ្នកដឹកនាំ​ដែល​ចាំបាច់​ក្នុង​ការ​ដឹកនាំ​ក្រុមហ៊ុន និង​អាជីវកម្ម​ក្នុង​កំឡុង​ពេល ១០​ឆ្នាំ​មកនេះ​បាន​ហួស​សម័យកាល​ហើយ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ សហគ្រិន​ដែល​ចង់​ជោគជ័យ​ក្នុង​ទស​វត្ស​ថ្មី​ត្រូវ​តែ​មានគុណ​សម្បត្តិ​មួយ​ចំនួន​ដូច​ខាងក្រោម​នេះ ៖

១. ពួក​គេ​ដឹកនាំ​ដោយ​មាន​មនុស្សធម៌
អ្នកដឹកនាំ​ក្នុង​ទស​វត្ស​ថ្មី​ត្រូវ​រក្សា​លំនឹង​រវាង​រៀនសូត្រ​ពី​មនុស្ស​គ្រប់​គ្នា និង​ការ​ច្បាស់លាស់​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​ដែល​កើត​ចេញពី​ការ​កំណត់ និង​បកស្រាយ​ពី​គោលការណ៍​សំខាន់​ៗ​ដែល​ជួយ​ដល់​ការ​សម្រេចចិត្ត និង​លុប​បំបាត់​ឥទ្ធិពល​នៃ​មុខមាត់ ។
ពួក​គេ​ត្រូវ​តែ​ដឹង​ច្បាស់​ពី​អ្វី​ដែល​ក្រុមហ៊ុន​ចង់​សម្រេច តម្លៃ​ក្នុង​ក្រុមហ៊ុន និង​វប្បធម៌​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ផង​ដែរ ហើយ​ការ​យល់​ដឹង​ទាំងនេះ​នឹង​ជួយ​ពួក​គេ​ក្នុង​ការ​សម្រេចចិត្ត​ទាំង​តូច​និង​ធំ ។

២. ពួក​គេ​ដឹកនាំ​ស្ថាប័ន​ទាំងមូល
រាល់​ស្ថាប័ន​ដែល​ចង់​បន្តដំណើរ​ការ​បាន​រយៈពេល​វែង​មិន​អាច​ពឺ​ង​ផ្អែក​លើ​បុគ្គលិក​តែ​ម្នាក់​បាន​ទេ ។ ដូច្នេះ​អ្នកដឹកនាំ​ក្នុង​ទស​វត្ស​ថ្មី​ត្រូវ​តែ​ចេះ​មើល​វែង​ឆ្ងាយ និង​ផ្តោត​ស្មារតី​ទៅ​លើ​រចនាសម្ព័ន្ធ​របស់​ស្ថាប័ន ។ ពួក​គេ​ដឹង​ថា​ផលិតផល​សំខាន់​ជាងគេ​ដែល​ពួក​គេ​អាច​បង្កើត គឺ​ការ​កសាង​ស្ថាប័ន​ផ្ទាល់​ដែល​អាច​បង្កើត​ផលិតផល​និង​សេវាកម្ម​ដែល​ល្អ និង​រក​ផល​ចំណេញ​បាន​ច្រើន​ទោះជា​ពួក​គេ​បាន​ចាក​ចេញពី​ស្ថាប័ន​ការងារ​នោះ​ពិតមែន​ក្តី ។

៣. ពួក​គេ​ឲ្យ​តម្លៃ​លើ​តួនាទី​សង្គម​របស់​ស្ថាប័ន
អ្នក​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន ឬ​អាជីវកម្ម​ត្រូវ​តែ​មាន​លើស​ពី​ម្ចាស់​ភាគហ៊ុន អតិថិជន និង​បុគ្គលិក និង​រួម​មាន​សហគមន៍​ទាំងមូល​ថែម​ទៀត ។ បញ្ហា​ជា​ច្រើន​ដែល​សហគមន៍​ជួប​ប្រទះ​រួម​មាន​បម្រែបម្រួល​សីតុណ្ហភាព វិសមភាព​រវាង​បុរស និង​នារី និង​ភាព​ក្រីក្រ​សុទ្ធតែ​ជា​បញ្ហា​ដែល​សហគ្រិន​អាច​ចូលរួម​ជួយ​ដល់​សហគមន៍​ដើម្បី​នាំ​យក​អត្ថប្រយោជន៍​កាន់តែ​ច្រើន​ដល់​ក្រុមហ៊ុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ