ដំរីព្រៃ​មាន​ផ្ទៃពោះ​ឈរ​ស្លាប់​ក្រោយ​ញុំាំ​ម្នាស់​ដែល​មនុស្ស​ដាក់​ផាវ​នៅ​ក្នុង​នោះ !


រដ្ឋ Kerala ៖ ដោយ​ក្តៅ​ស្រែក​ឃ្លាន សត្វ​ដំរីព្រៃ​ញី​មួយ​ក្បាល​ដែល​មាន​ផ្ទៃពោះ​ផង​នោះ​បាន​ចាក​ចេញពី​តំបន់​ព្រៃ​ស្ងាត់​និង​បាន​ចូល​ទៅ​ក្នុងភូមិ​ក្បែរ​នោះ​ដើម្បី​ស្វែងរក​ចំណី ។

យ៉ាងណាមិញ​វា​ពិតជា​ខ្លោចផ្សារ​បំផុត ដែល​ដំរី​ញី​មួយ​ក្បាល​នេះ​បាន​ឈរ​ស្លាប់​យ៉ាង​វេទនា​នៅ​កន្លែង​ទឹកស្ទឹង​មួយ​កន្លែង បន្ទាប់​ពី​ដំរី​ញី​មួយ​ក្បាល​នេះ​បាន​ស៊ី​ផ្លែ​ម្នាស់ ស្រាប់តែ​ផ្លែ​ម្នាស់​ដែល​ដំរី​នេះ​បាន​ស៊ី​ចូល​ពោះ​នោះ​ត្រូវ​បាន​មនុស្ស​ដាក់​ផាវ​ខាងក្នុង ហើយ​ក៏​ផ្ទុះ​នៅ​ក្នុង​ពោះ​ដំរី ដែល​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំងក្លា​ពី​មហាជន ទាមទារ​ឲ្យ​សមត្ថកិច្ច​ស្វែង​រកមុខ​ជន​ដៃដល់​ដែល​បាន​ធ្វើ​រឿង​គួរ​ឲ្យ​អនិច្ចា​រ្យ​បែប​នេះ ។

ស្ថានីយទូរទស្សន៍ NDTV បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា​គ្មាន​ការ​ចាប់ខ្លួន​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង ស​ប្តា​ហ៍​បន្ទាប់​ពី​ដំរី​មាន​ផ្ទៃពោះ​បាន​ស្លាប់​នៅ​ស្រុក Palakkad នៃ Kerala ដែល​វា​ជា​រដ្ឋ​មួយ​ស្ថិត​នៅ​តំបន់​ត្រូពិច​របស់​ប្រទេស​ឥណ្ឌា ។ ដំរី​មាន​ផ្ទៃពោះ​បាន​ស្លាប់​ដោយ​ឈឺចាប់​បំផុត ក្រោយ​បរិភោគ​ម្នាស់​ដែល​ដាក់​ផាវ​ខាងក្នុង ។ ប៉ូ​លិ​សបាន​បើក​ការ​ស៊ើបអង្កេត​និង​បាន​ចុះបញ្ជី​របាយការណ៍​ដំបូង​ប្រឆាំង​នឹង​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បាន​ធ្វើ​រឿង​ដ៏​ឃោរឃៅ​មួយ​នេះ ។

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​អាសា​គី​អា​លី​យូ​បាន​ប្រាប់​ទូរទស្សន៍ NDTV ថា «​យើង​មិនដឹង​ថា​ពេល​ណា​ហេតុការណ៍​នេះ​កើតឡើង​ទេ​» ។ ប៉ុន្តែ​ដោយសារ​តែ​ភាព​អត់ឃ្លាន​ដូច្នេះ​ប៉ូ​លី​ស​សង្ស័យ​ថា ដំរីព្រៃ​ញី​នេះ​បាន​ចូល​មក​រក​ចំណី​ក្នុងភូមិ ហើយ​ហេតុការណ៍​អាច​កើតឡើង ប្រហែលជា ២០ ថ្ងៃមុន ។

សត្វ​ដំរីព្រៃ​មួយ​ក្បាល​នេះ​បាន​ចាក​ចេញពី​តំបន់​ព្រៃ​ស្ងាត់​និង​បាន​ចូល​ទៅ​ក្នុងភូមិ​ក្បែរ​នោះ​ដើម្បី​ស្វែងរក​ចំណី​។ វា​នៅ​ទី​នេះ​នាង​បាន​បរិភោគ​ម្នាស់​ដែល​មាន​កាំជ្រួច​ដែល​អ្នក​ភូមិ​ប្រើ​ដើម្បី​ការពារ​ដីស្រែ​របស់​ពួក​គេ​ប្រឆាំង​នឹង​ជ្រូកព្រៃ​។

បើ​តាម​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានអោយ​ដឹង​ថា​នៅ​ពេល​ដំរី​បរិភោគ​ផ្លែ​ឈើ​នោះ ហើយ​ផាវ ដែល​ផ្ទុក​ក្នុង​ផ្លែ​ម្នាស់ បាន​ផ្ទុះ​នៅ​ក្នុង​មាត់​របស់​ដំរី​ញី បណ្តាល​ឲ្យ​អណ្តាត​និង​មាត់​របស់​ដំរី​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ បន្ទាប់​ពី​ដើរ​ជុំវិញ​ភូមិ​អស់​ជា​ច្រើន​ថ្ងៃ​ដោយ​ឈឺចាប់​មិន​អាច​បរិភោគ​អ្វី​បាន​ហើយ​ដំរី​ក៏​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​។

ក្រោយមក​គេ​បានឃើញ​ដំរី​ដែល​រង​របួស​ធ្ងន់ធ្ងរ​ឈរ​ខ្យល់​នៅ​ទន្លេ Velliyar ហើយ​ដំរី​នោះ​បាន​ដាក់​ប្រ​ម៉ោ​យ​ចូល​ទៅ​ក្នុង​ទឹក ។ មន្ត្រី​ព្រៃឈើ​ឈ្មោះ Mohan Krishnan ដែល​បាន​ចែករំលែក​រូបថត​នៅ​លើ​ហ្វេ​ស​ប៊ុ​កបាន​និយាយ​ថា​នាង​ត្រូវ​តែ​ធ្វើ​ដូច្នេះ​ដើម្បី​ចៀសវាង​សត្វ​រុយ​និង​សត្វល្អិត​ដទៃ​ទៀត​លើ​របួស​របស់​នាង​។

លោក Krishnan បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា «​ដំរី​ញី​បាន​ចេញ​មករ​កភូមិ​ដើម្បី​ស្វែងរក​អាហារ​។ នាង​មិន​បានដឹង​អំពី​មនុស្ស​អាត្មា​និយម​របស់​មនុស្ស​មួយ​ចំនួន​ឡើយ ដោយ​នាង​ច្បាស់​ជា​បាន​គិត​ហើយ​ថា​ពួក​គេ​នឹង​ជួយ​សង្គ្រោះ​នាង​ពេល​នាង​កំពុង​តែ​ពរ​ផ្ទៃ​កូន​ដំរី​នៅ​ក្នុង​ពោះ ។ តែ​សោកស្តាយ​បំផុត នៅ​ពេល​ដែល​ម្នាស់​ដែល​នាង​ញ៉ាំ​បាន​ផ្ទុះ​នាង​ច្បាស់​ជា​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​មិន​បាន​គិត​ថា​នឹង​មាន​អ្វី​កើត​លើ​ខ្លួន​នាង​នោះ​ទេ ប៉ុន្តែ​នាង​ច្បាស់​ជាង​គិត​ទៅ​ដល់​កូន​ដំរី​នៅ​ក្នុង​ផ្ទៃ​ដែល​នាង​នឹង​សំរាល​ឆាប់​ៗ​នោះ » ។

ទីបំផុត​មន្ត្រី​ព្រៃឈើ​បាន​នាំ​យក​ដំរី​ពីរ​ក្បាល​មក​លួងលោម​នាង​អោយ​ចេញ​ផុត​ពី​ទឹកទន្លេ​នោះ ។ ទោះ​យ៉ាងណា​ការ​ប៉ុនប៉ង​ជួយ​សង្គ្រោះ​នាង​បាន​បរាជ័យ​ហើយ​នាង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី ២៧ ខែឧសភា​ប្រហែល​ម៉ោង ៤ ល្ងាច​ខណៈ​នាង​នៅ​តែ​ឈរ​ក្នុង​ទឹក​។ ក្រោយមក​សព​ដំរី​ញី​នេះ​ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ក្នុង​ព្រៃ​វិញ​ទីកន្លែង​ដែល​មន្ត្រី​ព្រៃឈើ​បាន​បូជាសព​ដំរី​ដែល​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌​នោះ ៕

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ