ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​មហាសេដ្ឋី ៤​រូប​ដែល​មិន​បង្ហាញ​ពី​ទ្រព្យសម្បត្តិ​របស់​ខ្លួន

3 ឆ្នាំ មុន

ជា​រៀង​រាល់​ឆ្នាំ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដូច​ជា Forbes និង Fortune តែងតែ​រាប់​បញ្ចូល​ឈ្មោះ​មហាសេដ្ឋី​ក្នុង​បញ្ជី​មហាសេដ្ឋី​លើ​លោក ។ Bloomberg Index ក៏​ជា​សូចនាករ​ណ៍​មួយទៀត​ដែល​វាស់​ទ្រព្យសម្បត្តិ​របស់​អ្នកមាន​ជុំវិញ​ពិភពលោក​ដែរ ។…

ជា​រៀង​រាល់​ឆ្នាំ​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដូច​ជា Forbes និង Fortune តែងតែ​រាប់​បញ្ចូល​ឈ្មោះ​មហាសេដ្ឋី​ក្នុង​បញ្ជី​មហាសេដ្ឋី​លើ​លោក ។ Bloomberg Index ក៏​ជា​សូចនាករ​ណ៍​មួយទៀត​ដែល​វាស់​ទ្រព្យសម្បត្តិ​របស់​អ្នកមាន​ជុំវិញ​ពិភពលោក​ដែរ ។ ប៉ុន្តែ​គោលការណ៍​មួយ​ចំនួន​របស់​ក្រុមហ៊ុន​ទាំងនេះ​ហាមឃាត់​មិន​ឲ្យ​ពួក​គេ​រាប់​បញ្ចូល​មនុស្ស​មួយ​ចំនួន​ក្នុង​បញ្ជី​ទោះជា​ពួក​គេ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ក៏​ដោយ ។
ខាងក្រោម គឺជា​មហាសេដ្ឋី​មួយ​ចំនួន​ដែល​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី​របស់ Forbes និង Fortune ៖

១. ព្រះមហាក្សត្រ​ប្រ៊ុ​យ​ណេ
ព្រះមហាក្សត្រ ហា​ស្សា​ណា​ល់ បូល​គៀ (Hassanal Bolkiah) ប្រចាំ​ប្រទេស​ប្រ៊ុ​យ​ណេ​មានទ្រព្យ​សម្បត្តិ​ប្រមាណ ២០​ប៊ី​លាន​ដុល្លារ​បើ​យោង​ទៅ​តាម Yahoo Finance ។ មាន​សេចក្តីរាយការណ៍​មក​ថា ទ្រង់មាន​រថយន្ត Rolls Royce ដល់​ទៅ ៦០០​គ្រឿង​ផង​ដែរ ។

២. លោក ដា​វូ​ដ អ៊ី​ប្រា​ហ៊ី​ម (Dawood Ibrahim)
លោក អ៊ី​ប្រា​ហ៊ី​ម ត្រូវ​បាន​ចោទប្រកាន់​ថា ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះ​គ្រាប់បែក​ជា​ច្រើន​ករណី​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ ១៩៩៣ ។ លោក​បាន​លាក់ខ្លួន​តាំងពី​ពេល​នោះ​មក ។ លោក​ធ្លាប់​ជា​ឧក្រិដ្ឋជន​តូចតាច​មួយ​មុន​នឹង​ក្លាយជា​ស្តេច​គ្រឿងញៀន​ដែល​មាន​ជាងគេ​លើ​លោក ។ លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ៧​ប៊ី​លាន​ដុល្លារ ។

៣. លោក គី​ម ជុង​អ៊ុ​ន (Kim Jung Un)
មេដឹកនាំ​ប្រចាំ​កូរ៉េ​ខាងជើង​មិន​ស្ថិត​ក្នុង​បញ្ជី​របស់ Forbes និង Fortune ព្រោះ​មិន​មាន​នរណា​ម្នាក់​អាច​សន្មត់​ពី​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​ពិតប្រាកដ​ទេ ។ ប៉ុន្តែ​មាន​របាយការណ៍​ដែល​បង្ហាញ​ឲ្យ​ដឹង​ថា​លោក​មានទ្រព្យ​សរុប​ប្រមាណ ៥​ប៊ី​លាន​ដុល្លារ​ដែល​រកបាន​ពី​ការ​ហេ​ក និង​ការ​លក់​ធនធានធម្មជាតិ​របស់​ប្រទេស​ជាដើម ។

៤. លោក បា​ស្សា អាល់ អាសា​ដ (Bashar al-Assad)
មេដឹកនាំ​ប្រ​ទេ​ស៊ី​រី​រូប​នេះ​បាន​ដឹកនាំ​ប្រទេស​ឆ្លងកាត់​សង្គ្រាម​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ Yahoo Finance បាន​ឲ្យ​ដឹង​ថា លោក​មានទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ ១.៥​ប៊ី​លាន​ដុល្លារ ប៉ុន្តែ​លោក​បាន​បង្វិល​ទ្រព្យ​ទៅ​គ្រប់​ផ្នែក​នៃ​ពិភពលោក​ដែល​ធ្វើ​ឲ្យ​ចំនួន​ទ្រព្យ​សរុប​របស់​លោក​អាច​នឹង​ស្មើ​ប្រមាណ ១២០​ប៊ី​លាន​ដុល្លារ​ឯណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ