ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​សម្រេចហើយ ករណី​ស្ត្រី​ម្នាក់​រកស៊ី​គួ​ក​ជេរ​ដី​​ខ្យល់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​រកស៊ី​គួ​ក​ជេរ​(​ទិញ​-​លក់​)​ដីធ្លី ពាក់ព័ន្ធ​លក់​ដី​ខ្យល់ និង​បាន​ចាត់បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០២០ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​រកស៊ី​គួ​ក​ជេរ​(​ទិញ​-​លក់​)​ដីធ្លី ពាក់ព័ន្ធ​លក់​ដី​ខ្យល់ និង​បាន​ចាត់បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ស្ត្រី​រូប​នោះ​ឈ្មោះ សួន មក​រា អាយុ​៣៦​ឆ្នាំ មុខរបរ អ្នក​គួ​ក​ជេរ​ដី ស្នាក់​នៅផ្ទះ​ជួល​ប្លុក​វីឡា​៥៦ ផ្លូវ​លេខ​៥៩២ ភូមិ​៧ សង្កាត់​បឹង​កក់​ទី​២ ខណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ ។ ស្ត្រី​ជាប់​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ទួល​គោក​ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៩ ខែឧសភា តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ឈួ ទូច ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរបរ​លក់​បបរ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សួន មក​រា ជា​អ្នក​ឈរឈ្មោះ​លក់​ដី​ឡូត៍​ឲ្យ​ក្រុមហ៊ុន​មួយ ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​កក់​ប្រាក់​ទិញ​ដី​មួយ​កន្លែង ដែល​បាន​ធ្វើ​កិច្ចសន្យា​លើ​លិខិត​ស្នាម​ទិញ​លក់ ដោយ​បង់ប្រាក់​ជា​ដំណាក់​កាល ក្នុង​នោះ​ជន​រង​គ្រោះ​បាន​វេ​លុយ​ឲ្យ​ទៅ​ជនសង្ស័យ​តាម​រយៈ​(​វី​ង និង​ទ្រូ​ម៉ា​នី​)​ដូច​ក្នុង​វិ​ក័យ​ប័ត្រ​មាន​ចំនួន​៣​ទៅ​៤​លើក (​គ្រាន់តែ​មិន​ច្បាស់​សាច់ប្រាក់​ពិតប្រាកដ​ប៉ុន្មាន​ទេ​) ។

បន្ទាប់​ពី​ជន​រង​គ្រោះ​បង់ប្រាក់​ជា​ហូរហែរ​មក ជនសង្ស័យ​បាន​យក​ប្រាក់​នោះ​ទៅ​ចាយវាយ​អស់ ដោយ​មិន​បាន​យក​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​ទិញ​.​លក់​ដី​ឡូត៍​ពិតប្រាកដ​នោះ​ទេ ថែម​ទាំង​គេចវេស​ពី​ដើមបណ្តឹង​ទៀត​ផង ដូច្នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​បាត់បង់​ទំនុកចិត្ត រួច​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ត​កិច្ច ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ