ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​កកាយ​ដើមឈើ​ចេញ បែរ​រលំ​មក​សង្កត់ពីលើ​ក្មេង​ប្រុស​តូច​ម្នាក់

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​ដើមឈើ​រលំ​សង្កត់​ចំ​ក្បាល​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​អ្នក​បើក​គ្រឿងចក្រ​ម្នាក់​បាន​បើក​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​ជីក​កកាយ​ដើមឈើ​ចេញ លុះ​មិន​បាន​ប្រយ័ត្ន ក៏​បណ្តាល​ឱ្យ​រលំ​សង្កត់​ក្មេង​ប្រុស​រង​គ្រោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១…

ខេត្ត​ប៉ៃលិន ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ត្រូវ​ដើមឈើ​រលំ​សង្កត់​ចំ​ក្បាល​រង​របួសធ្ងន់ ខណៈ​ពេល​ដែល​អ្នក​បើក​គ្រឿងចក្រ​ម្នាក់​បាន​បើក​អេ​ស្កា​វ៉ា​ទ័​រ​ទៅ​ជីក​កកាយ​ដើមឈើ​ចេញ លុះ​មិន​បាន​ប្រយ័ត្ន ក៏​បណ្តាល​ឱ្យ​រលំ​សង្កត់​ក្មេង​ប្រុស​រង​គ្រោះ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

សេចក្តីរាយការណ៍​បន្ត​ថា អ្នកបើកបរ​គ្រឿងចក្រ​ខាងលើ​មានឈ្មោះ កុង សុខ​នី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​បើក​គ្រឿងចក្រ​ធ្វើ​ផ្លូវ​ឱ្យ​ក្រុមហ៊ុន​ឯកជន រស់នៅ​ភូមិ​ទួល​ម្កាក់ សង្កាត់​លាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំណែក​ក្មេង​ប្រុស​រង​គ្រោះ​ឈ្មោះ វ៉ា​ន់ រ៉ា​វីត អាយុ​៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ រង​របួសធ្ងន់ ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ បុរស​អ្នកបើកបរ​គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ បាន​បើក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដើមឈើ​ចេញ ដោយសារ​តែ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ស្រាប់តែ​ដើមឈើ​មួយ​ដើម​នោះ​រលំ​មក​សង្កត់​ចំ​ក្បាល​ក្មេង​ប្រុស​រង​គ្រោះ​តែ​ម្តង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ក្រោយ​ពេល​កើតហេតុ ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ប៉ុន្តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ ក៏​ត្រូវ​គេ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​តែ​ម្តង ។

បច្ចុប្បន្ន​នេះ​ក្មេង​ប្រុស​រង​គ្រោះ ត្រូវ​បាន​មេការ​ក្រុមហ៊ុន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់​ដំបង ចំណែកឯ​វត្ថុ​តាង​ត្រូវ​បាន​មេការ​ក្រុមហ៊ុន​យក​ទៅ​ចត​នៅ​ទីស្នាក់ការ​ប្រជា​ការពារ​ភូមិ​អូរ​ឈើ​ក្រំ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ