ក្រុង​សិន​ចិន គ្រោង​ចាក់​បញ្ចូល​បន្ទះ​ឈី​ប​​លើ​ឆ្កែ​ទាំងអស់


ប្រទេស​ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បានឱ្យ​ដឹង​ថា ខណៈ​ពេល​ដែល​មនុស្ស​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ច្រើន​អំពី​ការ​អនុវត្ត​វិធាន​ការណ៍​ឃ្លាំមើល​រាល់​សកម្មភាព​របស់​គេ ពី​សំណាក់​រដ្ឋាភិបាល ពេល​នេះ​គឺ​ក្រុង​សិន​ចិន ប្រទេស​ចិន បាន​ប្រកាស​ពី​ផែនការ ដើម្បី​បញ្ចូល​មីក្រូ​ឈី​ប​នៅ​លើ​សត្វ​ឆ្កែ​ទាំងអស់​ដែល​បាន​ចុះបញ្ជី​នៅ​ក្នុង​ទីក្រុង​នៅ​ចុងឆ្នាំ​នេះ​។

មីក្រូ​ឈី​ប​នេះ មាន​ទំហំ​ប៉ុន​គ្រាប់ស្រូវ​ប៉ុណ្ណោះ​។ វា​ត្រូវ​បាន​ដាក់​នៅ​ក្រោម​ស្បែក​ឆ្កែ នៅ​ចន្លោះ​ឆ្អឹងស្លាបប្រចៀវ​តាម​នីតិវិធី ដែល​ចំណាយពេល​តែ​ពីរ​បី​វិនាទី​ប៉ុណ្ណោះ​។

បន្ទះ​ឈី​ប​នោះ​អាច​ស្កេ​ន ដើម្បី​ទទួល​បាន​ព័ត៌មាន​ដូច​ជា​ឈ្មោះ និង​ពូជ​ឆ្កែ រួម​ជាមួយ​ឈ្មោះ​និង​ព័ត៌មាន​ទំនាក់ទំនង​របស់​ម្ចាស់​វា​។

អាជ្ញាធរ​ប៉ាន់​ប្រមាណ​ថា មាន​ឆ្កែ​ជាង ២ ម៉ឺន​ក្បាល​នៅ​ក្នុង​ទីក្រុង ដែល​ក្នុង​នោះ​ប្រមាណ ៩០% ត្រូវ​បាន​ចុះ​ឈ្មោះ​។ ដូច្នេះ​ពេទ្យសត្វ​ក្នុងស្រុក​សន្មត់​ថា នឹង​មាន​ភាព​មមាញឹក​ណាស់​សម្រាប់​ពីរ​បី​ខែ​ខាង​មុខ​នេះ​។

ឆ្កែ​ដែល​គ្មាន​បំពាក់​មីក្រូ​ឈី​ប​នៅ​ចុងឆ្នាំ នឹង​ត្រូវ​ចាត់ទុកជា​ឆ្កែ​គ្មាន​អាជ្ញាប័ណ្ណ​។ ខណៈ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​នេះ អាច​ជា​ការ​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ​ដល់​ភាព​ឯកជន​របស់​សត្វ គេ​ក៏​សង្កេត​ឃើញ​ថា វា​គឺជា​ការ​យកចិត្តទុកដាក់​លើ​សុវត្ថិភាព​របស់​ពួក​វា និង ជៀសវាង​ក៏​បរិភោគ​សាច់សត្វ​ឆ្កែ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ medium (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ