ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូនក្មេងស្រីអាយុ១៥ឆ្នាំកា.ប់បុរសអ្នករត់​​ម៉ូតូ​​ទៅ​តុលាការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​អះអាង​ប្រាប់​កោះសន្តិភាព​ឱ្យដឹង​​ នៅ​ព្រឹក​ថ្ងៃ​ទី​២ ​មិថុនា​ នេះ​ថា លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ​ដែល​ប្រើ​កាំបិត​បុ័ងតោ​កាប់​ប្រហារ​ទៅ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​អាយុ​៥៨​ឆ្នាំ​ម្នាក់​…

រាជធានី​ភ្នំពេញ ​៖ ​យោង​តាម​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ធ្វើការ​អះអាង​ប្រាប់​កោះសន្តិភាព​ឱ្យដឹង​​ នៅ​ព្រឹក​ថ្ងៃ​ទី​២ ​មិថុនា​ នេះ​ថា លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឲ្យ​កសាង​សំណុំរឿង​បញ្ជូន​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ​ដែល​ប្រើ​កាំបិត​បុ័ងតោ​កាប់​ប្រហារ​ទៅ​លើ​បុរស​អ្នក​រត់​ម៉ូតូឌុប​អាយុ​៥៨​ឆ្នាំ​ម្នាក់​ បណ្ដាល​ឲ្យ​រង​របួស​ក្បាល​ពីក្រោយ​ធ្ងន់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ។ គួររំលឹកថា៖ តាម៉ូតូឌុ​ប​វិះ​ក្ស័យជីវិត ដោយសារ​តែ​ការ​ស្រេកឃ្លាន​នឹង​កាម​តណ្ហា​របស់​​គាត់

​ប៉ុន្តែ​ពុំ​ទាន់​ដឹង​ថា​ តើ​តុលាការ​នឹង​​ត្រូវ​ចាត់ការ​លើ​រូប​នាង​បែប​ណា​នៅឡើយ​ទេ ព្រោះ​អ្វី​ដែល​នាង​រៀបរាប់​ប្រាប់​នគរបាលថា​ ការ​កាប់​នេះ​ផ្ដើម​ចេញពី​បុរស​ចំណាស់​ខាងលើ​ចាប់​នាង​រំលោភ​សេព​សន្ធ​វៈ​ម្ដង​ហើយ​ម្ដងទៀត​ រហូត​នាង​ទ្រាំ​លែង​បាន​ក៏​កាប់​ការពារ​ខ្លួន​។​ ចំណែកឯ​បុរស​ដែល​រង​នូវ​ផ្លែកាំបិត​របស់​នាង​នោះ​ភ្លាម​ៗ​បាន​ប្រកែក​ថា​មិន​បាន​ធ្វើ​បែប​នេះ​ទេ ហើយ​ក្រោយ​ពី​ប្រកែក​បន្តិច​ក៏​សន្លប់​លែង​ដឹងខ្លួន ​រហូត​តែ​ម្ដង មិន​អាច​សួរនាំ​បាន​ទៀត​ឡើយ​។

ហេតុការណ៍​នេះ​ បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​០១ មិថុនា ឆ្នាំ​២០២០ នៅ​ក្នុងផ្ទះ​សំណាក់ «​រស្មី​ជម្ពូ​វ័ន​»​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​បេតុង​QMI ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ក្មេង​ស្រី​រូប​នេះ​អាយុ​១៥​ឆ្នាំ មាន​ស្រុ​កំណើត​ខេត្តកំពង់ស្ពឺ ។​ ចំណែក​បុរស​ដែល​ជាប់ចោទ​ថា ចាប់រំលោភ​ក្មេង​ស្រី​ខាងលើ​និង​ត្រូវ​នាង​កាប់​ឲ្យ​រង​របួស​នោះ​ឈ្មោះ រស់ សុ​ផាត អាយុ​៥៨​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ដកពរ ឃុំ​បឹង​ត្រាញ់ ស្រុក​សំរោង ខេត្តតាកែវ​ និង​ស្នាក់​នៅ​ក្នុង​វត្ត​ពោធិ៍​ចិន​តុង ភូមិ​ប៉​ប្រ​ខាងជើង សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​លោក​ជា សុវណ្ណ អធិការរង​នគរបាល​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រាប់​ថា ក្រោយ​ពី​ការ​សួរនាំ ក្មេង​ស្រី​ខាងលើ​បាន​ប្រាប់​ថា​លោក​ថា នាង​ជា​ក្មេង​កំព្រា​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់​តាំងពី​ពេល​ដែល​នាង​នៅ​តូច​ម្ល៉េះ​។​ នាង​គ្មាន​បងប្អូន​បង្កើត​នោះ​ទេ គឺ​មាន​តែ​ម្ដាយមីង​ម្នាក់ ហើយ​បាន​រស់នៅ​ជាមួយ​ម្ដាយមីង​រូប​នោះ​តាំងពី​តូច​មក​ដែរ ប៉ុន្តែ​ក្រោយមក​ដោយសារ​តែ​កត្តា​ជីវភាព ស្ត្រី​ជា​ម្ដាយមីង​របស់​នាង​បាន​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ​បាត់​ហើយ រីឯ​នាង​ក៏​បាន​មក​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ​និង​បាន​ជួបរឿង​បែប​នេះ​តែ​ម្ដង​។

លោក​អធិការរង​រូប​នេះ​បាន​ប្រាប់​បន្ត​ទៀត​ថា លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ស​ម្រ​ច​ឲ្យ​បញ្ជូន​នាង ហើយ​ថ្ងៃនេះ​មិន​អាច​បញ្ជូន​ទៅ​ទាន់​នោះ​ទេ ព្រោះ​កំពុង​រៀបចំ​ឯកសារ តែ​នៅ​ថ្ងៃ​ទី​៣ ខែមិថុនា និង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​ ។ នាង​បាន​ចោទប្រកាន់​ថា​បុរស​ចំណាស់​ខាងលើ​ចាប់រំលោភ​សេព​សន្ធ​វៈ​នាង​បាន​សម្រេច​២​ដង លុះ​លើក​ទី​៣​ចាប់​ម្ដងទៀត ទើប​នាង​កាប់​ឲ្យ​រង​របួស​បែប​នេះ ហើយ​កម្លាំង​ជំនាញ​របស់ លោក​ក៏​បាន​កសាង​សំណុំរឿង​ទៅ​តាម​ការ​រៀបរាប់​របស់​នាង​ហើយ​ដែរ ការ​សម្រេច​បែប​ណា​នោះ​គឺជា​ចំណាត់ការ​របស់​តុលាការ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ