ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​សំខាន់​ៗ ៣ ជួយ​ឲ្យ​អ្នក​ក្លាយជា​មហាសេដ្ឋី

3 ឆ្នាំ មុន

បន្ទាប់​ពី​លោក ស្ទី​វ អា​ដ​ខក (Steve Adcock) សន្សំ​ថវិកា​ជិត​បាន ១​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ លោក​បាន​លាឈប់​ពី​ការងារ​ជា​អ្នក​សរសេរ Program…

បន្ទាប់​ពី​លោក ស្ទី​វ អា​ដ​ខក (Steve Adcock) សន្សំ​ថវិកា​ជិត​បាន ១​លាន​ដុល្លារ​នៅ​ឆ្នាំ ២០១៦ លោក​បាន​លាឈប់​ពី​ការងារ​ជា​អ្នក​សរសេរ Program និង​ចូល​និវត្តន៍​នៅ​អាយុ ៣៥​ឆ្នាំ ។ ប៉ុន្មាន​ខែ​ក្រោយមក ភរិយា​របស់​លោក​ក៏​បាន​ចូលរួម​ក្នុង​ជីវិត​ជា​អ្នក​ចូល​និវត្តន៍​នេះ​ដែរ ។

មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អាច​ចូល​និវត្តន៍​នៅ​អាយុ​ខ្ទង់ ៣០​ឆ្នាំ​ដូច​អ្នក​ទាំង​ពីរ​បាន ហើយ​មនុស្ស​ម្នាក់​ៗ​តែងតែ​ចង់​មាន​ភាព​ឯករាជ្យ​ផ្នែក​លុយ​ដែរ​ទោះជា​វា​មិន​ងាយស្រួល​ក៏​ដោយ ។ សម្រាប់​លោក និង​ភរិយា អ្នក​ទាំង​ពីរ​បាន​គោរព​តាម​គោលការណ៍​សំខាន់​ៗ​ខាងក្រោម​នេះ​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​៖

១. កំណត់​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​ជា​គោលដៅ​ទី​មួយ
លោក អា​ដ​ខក មានការ​ងារ​ដែល​ផ្តល់​ប្រាក់​ចំណូល​ដ៏​ខ្ពស់​មួយ ប៉ុន្តែ​លោក​មិន​ពេញចិត្ត​នឹង​ការងារ​របស់​លោក​ទេ ហើយ​លោក​ស្អប់​ការ​ធ្វើការ​ក្រោម​មនុស្ស​ផង​ដែរ ។ លោក​ចង់​ចាក​ចេញពី​ជីវិត​នេះ និង​ធ្វើ​ដំណើរ​ជុំវិញ​ពិភពលោក ដូច្នេះ​លោក​បាន​កំណត់​គោលដៅ​ចូល​និវត្តន៍​លឿន​ពេល​ដែល​មាន​អាយុ​ខ្ទង់ ២០​ក្រាស់ ។
ជា​លទ្ធផល លោក​បាន​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ទម្លាប់​មួយ​ចំនួន​ទាក់ទិន​នឹង​រឿង​លុយ និង​ចាប់ផ្តើម​វិនិយោគ ។ ជាមួយ​នេះ​ដែរ លោក​តែងតែ​សន្សំ ៧០% នៃ​ប្រាក់​ចំណូល​របស់​លោក ។

២. ព្យាយាម​បង្កើន​ប្រាក់​ចំណូល
ទោះជា​ការងារ​របស់​លោក​ផ្តល់​ប្រាក់​កម្រៃ​ខ្ពស់​ពិតមែន លោក​មិន​បោះបង់​ការ​ព្យាយាម​បង្កើន​ប្រាក់​ចំណូល​ទេ​ដោយ​ប្រើប្រាស់​ជំនាញ​របស់​លោក​ពេល​ដែល​លោក​មិន​នៅ​ការិយាល័យ ។ លោក​បាន​ចាប់ផ្តើម​គេហទំព័រ​មួយ​ទាក់ទិន​នឹង​រឿង​ហិរញ្ញវត្ថុ​ដែល​ជួយ​រក​ចំណូល​ឲ្យ​លោក​បាន ១​ពាន់​ដុល្លារ​ជា​រៀង​រាល់​ខែ ។

លោក និង​ភរិយា​ក៏​បាន​ថត និង​ចែករំលែក​វី​ដេ​អូ​លើ YouTube ផង​ដែរ​ដែល​រក​ចំណូល​ឲ្យ​អ្នក​ទាំង​ពីរ​បាន​ប្រមាណ​ពី ៤០០ ទៅ ៥០០​ដុល្លារ​ក្នុង​មួយ​ខែ ។ ហើយ​នៅ​ពេល​ដែល​លោក​មាន​ពេលទំនេរ លោក​ចំណាយពេល​សរសេរ​អត្ថបទ​ដើម្បី​បាន​ប្រាក់​កម្រៃ​ក្រៅ​ផង​ដែរ ។

៣. វិនិយោគ
ការ​សន្សំ​លុយ និង​ព្យាយាម​បង្កើន​ប្រាក់​ចំណូល​មិន​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នក​មានបាន​លឿន​ទេ ។ លោក​អា​ដ​ខក និង​ភរិយា​បាន​កសាង​ទ្រព្យសម្បត្តិ​ដោយ​វិនិយោគ​លើ​ភាគហ៊ុន អចលនទ្រព្យ អាជីវកម្ម និង​វត្ថុ​មាន​តម្លៃ​ផ្សេង​ៗ​ជាដើម ។
លោក​បាន​ចែករំលែក​ថា សម្រាប់​ការ​វិនិយោគ វា​មិន​ដែល​ហួសពេល​ទេ ហើយ​វា​ក៏​មិនមែន​ជា​បញ្ហា​ដែរ​ក្នុង​ការ​ចាប់ផ្តើម​យឺត​បន្តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ