ករណី​កូ​វី​ដ​១៩ នៅ​ប៉េ​រូ ឡើង​មួយ​ថ្ងៃ​ដល់​​ជាង​៨​ពាន់​នាក់


ប្រទេស​ប៉េ​រូ ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ក្រសួងសុខាភិបាល​របស់​ប្រទេស​ប៉េ​រូ បាន​ប្រាប់​ពី​ចំនួន​នៃ​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​១៩ បាន​កើនឡើង​ដល់ ១៦៤,៤៧៦​ករណី ដោយសារ​តែ​ថ្ងៃអាទិត្យ តែ​មួយ​ថ្ងៃ​កើនឡើង​ដល់​ទៅ ៨,៨០៥​ករណី​។

ការ​កើនឡើង​នេះ កើតឡើង​បន្ទាប់​ពី​មានការ​រាយការណ៍​ពី​ករណី​ថ្មី​ច្រើន​ជាង​មុន ដែល​កាលពី​មុន​អស់​ច្រើន​ត្រឹមតែ ៤០០០​ករណី​ក្នុង​មួយ​ថ្ងៃ តែ​កាលពី​ថ្ងៃអាទិត្យ មាន​ដល់​ទៅ​លើស​ពី​ខ្ទង់​៧​ពាន់​ករណី​។

យោង​តាម​ក្រសួង​បានឱ្យ​ដឹង​ថា ប្រទេស​នេះ​ក៏​បាន​រាយការណ៍​អំពី​ការ​ស្លាប់​ថ្មី​ដែល​ទាក់ទង​នឹង​ជំងឺ​កូ​វី​ដ​១៩ ចំនួន ១៣៥​នាក់ ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​សរុប​នៅ​ក្នុង​ប្រទេស​កើន​ដល់ ៤,៥០៦​នាក់​។

ទីក្រុង​លី​ម៉ា (Lima) មាន​ចំនួន​ករណី​ឆ្លង​ច្រើន​បំផុត នេះ​បើ​យោង​តាម​ក្រសួងសុខាភិបាល​ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃអាទិត្យ​ថា ទីក្រុង​នេះ​មាន​ករណី​ឆ្លង​វីរុស​ចំនួន ១០០,៥២៦​ករណី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ប៉េ​រូ​នា​ពេល​នេះ ប្រទេស​ប៉េ​រូ​មាន​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​ច្រើន​ជាងគេ​លំដាប់​ទី​២ ក្នុង​តំបន់​អា​មេ​រិ​កឡា​ទី​ន បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ