ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​ខ​ប់​សេរី​ ! យុវជន​មួយ​ក្រុម​ណែនាំ​ទីកន្លែង​ដើរ​លេង​កម្សាន្ត​នៅ​កម្ពុជា​ស្រស់​ស្អាត​អស់ទាស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​មួយ​ក្រុម​បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​តាម​រយៈ​ការ​ស្វែងរក​កន្លែង​ដើរ​កំសាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កន្លែង​ដើរ​កំសាន្ត​នៅ​តំបន់​រមណីយ​ដ្ឋា​នានា ជា​ពិសេស​សម្រាប់​ដំណើរ​កំសាន្ត​ខ្លួនឯង​ផង ក្នុង​ការ​ស្វេ​ងរ​ក​អ្វី​ដែល​ថ្មី​ផង​ដែរ ។ ក្រុម​យុវជន​នេះ​មានឈ្មោះ​ថា រត់ចោលស្រុក ( Run away)…

រាជធានី​ភ្នំពេញ​៖ យុវជន​មួយ​ក្រុម​បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​តាម​រយៈ​ការ​ស្វែងរក​កន្លែង​ដើរ​កំសាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កន្លែង​ដើរ​កំសាន្ត​នៅ​តំបន់​រមណីយ​ដ្ឋា​នានា ជា​ពិសេស​សម្រាប់​ដំណើរ​កំសាន្ត​ខ្លួនឯង​ផង ក្នុង​ការ​ស្វេ​ងរ​ក​អ្វី​ដែល​ថ្មី​ផង​ដែរ ។ ក្រុម​យុវជន​នេះ​មានឈ្មោះ​ថា រត់ចោលស្រុក ( Run away) ដែល​ជា​ក្រុម​ដែល​ចូល​ចិត្ត​ដើរ​កំសាន្ត ស្វែងរក​តំបន់​ថ្មី​ដែល​គ្រប់​គ្នា​មិន​ទាន់​បាន​ស្គាល់​យក​មក​បង្ហាញ​ជូន​បងប្អូន​បានដឹង ។

អ្នក​ចាប់ផ្តើម​បង្កើត​ក្រុម​មួយ​នេះ លោក វ៉ា សុ​វ​ណ្ណា​បុ​ង បាន​លើក​ឡើង​ថា « ក្រុម​របស់ខ្ញុំ​បាន​បង្កើត​ឡើង​នៅ​ចុងឆ្នាំ​២០១៧ ប៉ុន្តែ​បាន​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២១០៨ ក្នុង​គោលបំណង ស្វែងរក​កន្លែង​ថ្មី​នៅ​ក្នុង​ប្រទេស ក៏​ដូច​ជា​ក្រៅប្រទេស ដើម្បី​ជា​គំនិត​មួយ​អោយ​អ្នក​ដែល​ចង់​ដើរ​លេង ដោយ​មិនដឹង​ទៅ​កន្លែង​ណាមួយ ហើយ​ចង់​ដើរ​លេង ដែល​អាច​អោយ​ពួក​គេ​ចំណាយ​តិច បាន​កន្លែង​ប្លែក​ៗ ហើយ​សប្បាយ​»​។

ក្រុម​មួយ​នេះ​មាន​សមាជិក​រហូត​ដល់ ៧​នាក់ ដែល​បាន​បែងចែក​ទៅ​តាម​តួនាទី​រៀងខ្លួន​នៅ​ពេល​ចាប់ផ្តើម​គំរោង​ទៅ​ទីកន្លែង​ណា​ម្តង​ៗ ក្នុង​គោលបំណង​កើត​ចេញពី​ការ​ស្រលាញ់ ចំណង់​ចំណូលចិត្ត​ទៅ​លើ​ការ​ដំណើរ​រ​កំសាន្ត សម្រាប់​ជា​ប្រ​យោ​ជ​ន៏​ដល់​សង្គម​ជាតិ​។

ដោយ​មាន​ទឹកចិត្ត​ស្រលាញ់ ដំបូង​ក្រុម​មួយ​នេះ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការ​ទិញ​សម្ភារៈ​ផ្សេង​ៗ នៅ​ពេល​ធ្វើ​ដំណើរ ។ នា​ពេល​បច្ចុប្បន្ន ដោយ​មើលឃើញ​ពី​ស្នាដៃ​នៃ​ការ​ខិតខំ​ប្រឹង យុវជន​មួយ​ក្រុម​នេះ ទទួល​បានការ​ចាប់អារម្មណ៍ និង​មាន​ចំនួន​អ្នក​ស្គាល់​ជា​ច្រើន​ជា​ពិសេស​យុវវ័យ​ដែល​ចូល​ចិត្ត​កន្លែង​ដំណើរ​កំសាន្ត ជា​ពិសេស​កន្លែង​ស្អាត​ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​។

លោក វ៉ា សុ​វ​ណ្ណា​បុ​ង បាន​បន្ថែម​ថា​« រាល់​អ្នក​ដែល​ចង់​បង្កើត​ក្រុម​ទាំងអស់​សុទ្ធតែ​មាន​ឧបសគ្គ​នៅ​ខាង​មុខ ហើយ​អ្វី​ដែល​អាច​ធ្វើ​បាន​គឺ​ត្រូវ​លះបង់​នៅ​ក្នុង​បន្ត​ទៅ​មុខ​ទៀត ហើយ​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​ក្រុម​នោះ គឺ​កុំ​ព្យាយាម​សម្លឹង​មើលឃើញ​តែ​ប្រ​យោ​ជ​ន៏ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ថវិកា​នោះ​ទេ ប៉ុន្តែ​ត្រូវ​សំលឹង​មើល​សង្គម​ដែល​ជុំវិញ​ខ្លួន​»​។

ជា​ចុង​ក្រោយ ដោយ​មានចិត្ត​ស្រលាញ់ យុវជន​មួយ​ក្រុម​នះ​នៅ​តែ​បន្ត​ស្វែងរក​អ្វី​ដែល​ថ្មី​បន្ថែម​ទៀត​ជូន​អ្នកគាំទ្រ ដែល​តែងតែ​តាមដាន និង​ចូល​ចិត្ត​មើល​ក្រុម​ផ្សងព្រេង​មួយ​នេះ ។

តោះ​ទៅ​ទស្សនា​រូបភាព​របស់​ពូក​គេ​ថា​តើ​មាន​ភាព​ស្រស់​ស្អាត ប្លែក​យ៉ាងណា​ខ្លះ​៖

កែសម្រួលដោយ