ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយរយៈ​នៃ​​កូ​វី​ដ​១៩ នេះ​ ធ្វើ​ឱ្យ ខាត់ សុ​ឃី​ម ប្រែ​ប្រួល​ចង់​១៨០​ដឺ​ក្រេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បរិយាកាស​កូ​វី​ដ​១៩ វាយលុក​យ៉ាង​ខ្លាំង​ប្រមាណ​២​ខែ​មកនេះ ឃើញ​ថា មនុស្ស​ស្ទើរ​គ្រប់​គ្នា​ជួប​រឿង​ចលាចល​ពេញ​គ្រួសារ ជា​ពិសេស​បញ្ហា​ប្រាក់​ចំណូល និង​បញ្ហា​ចំណាយ​សេវា​ផ្សេង​ៗ​ទប់ទល់​យ៉ាង​ខ្លាំង​ស្ទើរតែ​រើ​មិន​ចង់បាន​។ យ៉ាងណាមិញ អ្នក​នាង…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពេល​បរិយាកាស​កូ​វី​ដ​១៩ វាយលុក​យ៉ាង​ខ្លាំង​ប្រមាណ​២​ខែ​មកនេះ ឃើញ​ថា មនុស្ស​ស្ទើរ​គ្រប់​គ្នា​ជួប​រឿង​ចលាចល​ពេញ​គ្រួសារ ជា​ពិសេស​បញ្ហា​ប្រាក់​ចំណូល និង​បញ្ហា​ចំណាយ​សេវា​ផ្សេង​ៗ​ទប់ទល់​យ៉ាង​ខ្លាំង​ស្ទើរតែ​រើ​មិន​ចង់បាន​។ យ៉ាងណាមិញ អ្នក​នាង ខាត់ សុ​ឃី​ម ក៏​ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា ជួប​រុំ​បញ្ហា​មួយ​ចំនួន ស្ទើរ​នឹក​ស្មាន​មិន​ដល់​ផង​ដែរ ហើយ​អ្នក​នាង​បាន​សាង​រឿង​ជា​ច្រើន​ដែល​ចាប់អារម្មណ៍​។

មាន​រូបភាព​មួយ​ចំនួន​បង្ក​ឱ្យ​គេ​ងាក​ទៅ​តាមដាន​តារា​ពហុ​ជំនាញ ខាត់ សុ​ឃី​ម ។ ជា​រឿយ​ៗ អ្នក​នាង​តែងតែ​បង្ហោះ​នូវ​សារសំខាន់​ៗ​នា​បណ្តាញ​សង្គម​ផ្ទាល់ខ្លួន​។ ពេល​ខ្លះ​ក៏​បង្ហាញ​ភាព​រីករាយ ពេល​ខ្លះ​តប់​ប្រ​ម៉​ល់ ជាមួយ​ការ​រុំ​ព័ទ្ធ​រឿងរ៉ាវ​។ គេ​ចាំ​បាន​ថា មួយ​រយៈ​មុន​អ្នក​នាង​បាន​ឡើង​តវ៉ា​ពី​បញ្ហា​ជម្លោះដីធ្លី ដែល​នាង​ចុះ​ទុន​ខាត​ច្រើន​ដុល្លារ​នា​ខេត្តសៀមរាប​។

ហើយ​មិន​ទាន់​បាន​ប៉ុន្មាន អាជីព​របរ​សំអាងការ ខាត់ សុ​ឃី​ម ក៏​ប្រកាស​លក់​ឡៃ​ឡុ​ង​ពី​តម្លៃ​១០​ម៉ឺន​ដុល្លារ មក​ត្រឹម​២​ម៉ឺន​ដុល្លារ​។ ខាត់ សុ​ឃី​ម បាន​ត្រឹមតែ​ប្រកាស​បិទ​របរ​សំអាងការ​ចោល​លែង​ស្រណោះ ទុក​តែ​អាជីព​ច្រៀង កាត់សក់​តែ​ប៉ុណ្ណោះ​។

រំលង​មក​ទៀត នាង​ក៏​ប្រកាស​លក់​រថយន្ត​១ ចំ​ពេល​គេ​តាមដាន ហើយ​ម្នាក់​ៗ​រឹតតែ​គិត​ថា ខាត់ សុ​ឃី​ម កំពុង​ប្រឈម​រឿង​អ្វី​បានជា​រង​នូវ​ភាព​លក់​របស់​បន្ត​គ្នា​។ សុ​ឃី​ម​វិញ នៅ​តែ​និយាយ​ថា ទុក​ពេល​ងាក​ទៅ​រកស៊ី​របរ​ថ្មី ការងារ​ចាស់​ហត់នឿយ ឆ្អែត​ចំណាយ​ច្រើន​។

យ៉ាងណា​ម៉ិ​ញ មក​មើល​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ខាត់ សុ​ឃី​ម បាន​សរសេរ​ថា «​ដើរ​ឆ្លង​មក​បាន​យូ​ខែ​ហើយ មេរៀន Covid19 បង្រៀន​ឱ្យ​ចេះ​ច្រើន គឺ​អត់ធ្មត់ ទទួល​ការ​ពិត បន្ត​ការ​សង្ឃឹម​»​។

គួរ​បញ្ជាក់​ថា ខាត់ សុ​ឃី​ម ទើបតែ​ក្លាយជា​ពិធី​ការិនី នៅ​ទូរទស្សន៍​ជាតិ​នៃ​កម្មវិធី «​ស្បៃ​រាត្រី​» ចាប់​ដៃគូ​ជាមួយ​នាយ​ចាប​ចៀន ។ កម្មវិធី​នោះ ធ្វើការ​សម្ភាសន៍​ជាមួយ​ជីវិត​អ្នកសិល្បៈ​គ្រប់​ផ្នែក រួច​បង្ហាញ​បទ​ចម្រៀង​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ