ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ធ្វើ​ទាន​របស់​ជន​ជា​សប្បុរស

3 ឆ្នាំ មុន

ការ​ធ្វើ​ទាន​របស់​ជន​ជា​សប្បុរស​ក្នុង​លក្ខណៈ​ង​អនុគ្រោះ​ដល់​អ្នក​ដទៃ​តែ​ម្យ៉ាង សូ​ម្បី​តែ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​លោក​មិន​ដែល​ប្រកាន់​ឡើយ ។ ការ​ឲ្យ​ទាន​របស់​សប្បុរស​មាន​៥​យ៉ាង​គឺ ១- ឲ្យ​ទាន​ដល់​អ្នក​ស្រេកឃ្លាន អ្នក​គ្រោះថ្នាក់​ត្រូវការ​ជំនួយ​បន្ទាន់ ។ ២-​ឲ្យ​ទាន​ដោយ​គោរព គឺ​មិន​ត្រូវ​បោះ…

ការ​ធ្វើ​ទាន​របស់​ជន​ជា​សប្បុរស​ក្នុង​លក្ខណៈ​ង​អនុគ្រោះ​ដល់​អ្នក​ដទៃ​តែ​ម្យ៉ាង សូ​ម្បី​តែ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ក៏​លោក​មិន​ដែល​ប្រកាន់​ឡើយ ។

ការ​ឲ្យ​ទាន​របស់​សប្បុរស​មាន​៥​យ៉ាង​គឺ ១- ឲ្យ​ទាន​ដល់​អ្នក​ស្រេកឃ្លាន អ្នក​គ្រោះថ្នាក់​ត្រូវការ​ជំនួយ​បន្ទាន់ ។ ២-​ឲ្យ​ទាន​ដោយ​គោរព គឺ​មិន​ត្រូវ​បោះ ឬ​ចោល​ឲ្យ​ទេ ត្រូវ​ឲ្យ​ដោយ​អាកប្បកិរិយា​ទន់ភ្លន់ គោរព​ដល់​អ្នក​ទទួល ។ ៣- ឲ្យ​ទាន​ដោយ​សទ្ធា គឺ​ជឿ​ថា អំពើ​ដែល​យើង​ធ្វើ​ល្អ​ហើយ នឹង​មាន​ផល​ល្អ​មក​ខ្លួន​យើង​វិញ ។

៤- ឲ្យ​ទាន​ដោយ​អនុគ្រោះ គឺ​ចង់​សង្គ្រោះ​ជួយ​ដល់​អ្នក​ដទៃ ឲ្យ​បាន​សុខ មិនមែន​ឲ្យ​ដោយ​ចង់​លុបគុណ​អ្នក​ដទៃ​ទេ ។ ៥- ឲ្យ​ទាន​ដោយ​មិន​បៀតបៀន​ខ្លួនឯង មិន​បៀតបៀន​អ្នក​ដទៃ គឺ​មិន​លើកតម្កើង​ខ្លួនឯង​ថា គ្រាន់បើ ហើយ​មើលងាយ​អ្នក​ដទៃ​ទេ ។

អ្នកប្រាជ្ញ​ទាំងឡាយ​តែង​ស្ថិត​នៅ​ក្នុង​ទាន​ទាំង​ប្រាំ​ប្រការ​នេះ​អស់​កាល​នៃ​ជីវិត​របស់​លោក​ដែល​កំពុង​រស់នៅ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ