ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី២៩ ឧសភា ក្រុមការងារវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយសហការជាមួយក្រុមការងារកងសង្គ្រោះបន្ទាន់របស់កងពលតូចលេខ៧០ ដឹកនាំដោយលោកស៊ឹម វុទ្ធា អគ្គលេខាធិ
រងវេទិកាសម្ព័ន្ធសង្គមស៊ីវិលនៃទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងអាជ្ញាធរក្រុង-ស្រុក រួមទាំងកងកម្លាំង និងមន្ត្រីជំនាញ បានចុះបាញ់ថ្នាំទប់ស្កាត់ និងសម្លាប់មេរោគកូវីត១៩ នៅតាមទីសាធារណៈ និងក្នុងផ្សារកែវសីមា និងផ្សារសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ គឺដើម្បីសម្លាប់មេរោគនៅតាមទីតាំងសំខាន់ៗ ជាពិសេស នៅផ្សារកែវសីមា ផ្សារក្រុងសែនមនោរម្យ អគាររដ្ឋបាលសាលាខេត្ត និងនៅផ្សារកែវសីមា ក្នុងខេត្តមណ្ឌលគិរី ដើម្បីបង្ការ ការពារទប់ស្កាត់ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។
សូមបញ្ជាក់ថា សម្រាប់ខេត្តមណ្ឌលគិរី គិតមកដល់ត្រឹមថ្ងៃទី២៩ ឧសភា ឆ្នាំ២០២០ មិនទាន់មានករណីវិជ្ជមាននូវជំងឺ COVID-19 ណាមួយកើតឡើងទេ៕
ចែករំលែកព័តមាននេះ