ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ដែល​ជោគជ័យ គឺ​ត្រូវការ​ផ្នត់​គំនិតល្អ

3 ឆ្នាំ មុន

ពេល​ដែល​មនុស្ស​ម្នាក់​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ ពួក​គេ​ប្រហែលជា​ចង់​ចាប់ផ្តើម​ពី​ការ​មានគំនិត​ថ្មី ឬ​មាន​គម្រោង​អាជីវកម្ម​ច្បាស់លាស់ ។ ទោះជា​ចំណុច​ទាំងនេះ​មាន​សារៈសំខាន់​ពិតមែន​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ជា​អាជីវករ ពួក​គេ​នៅ​តែ​មិន​អាច​មើល​រំលង​កត្តា​សំខាន់​មួយទៀត​ទេ នោះ​គឺ​ផ្នត់គំនិត ។ ប្រសិនបើ​អ្នក​ជួបនឹង​ឧបសគ្គ​ពេល​ដែល​ព្យាយាម​កសាង​អាជីវកម្ម​អ្នក ហើយ​គិត​ថា​វា​បង្ហាញ​ថា​អ្នក​នឹង​បរាជ័យ​នោះ…

ពេល​ដែល​មនុស្ស​ម្នាក់​ចង់​ចាប់ផ្តើម​អាជីវកម្ម​មួយ ពួក​គេ​ប្រហែលជា​ចង់​ចាប់ផ្តើម​ពី​ការ​មានគំនិត​ថ្មី ឬ​មាន​គម្រោង​អាជីវកម្ម​ច្បាស់លាស់ ។ ទោះជា​ចំណុច​ទាំងនេះ​មាន​សារៈសំខាន់​ពិតមែន​សម្រាប់​អ្នក​ដែល​ចង់​ធ្វើ​ជា​អាជីវករ ពួក​គេ​នៅ​តែ​មិន​អាច​មើល​រំលង​កត្តា​សំខាន់​មួយទៀត​ទេ នោះ​គឺ​ផ្នត់គំនិត ។

ប្រសិនបើ​អ្នក​ជួបនឹង​ឧបសគ្គ​ពេល​ដែល​ព្យាយាម​កសាង​អាជីវកម្ម​អ្នក ហើយ​គិត​ថា​វា​បង្ហាញ​ថា​អ្នក​នឹង​បរាជ័យ​នោះ អ្នក​ប្រហែលជា​បាន​បោះបង់​ចោល​ទៅ​ហើយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ផ្តោត​ស្មារតី​លើ​ការ​តស៊ូ នោះ​អ្នក​អាច​នឹង​មានឱកាស​ច្រើន​ក្នុង​ការ​ជំនះ​វា ។

តើ​អ្នក​គិត​ថា​អ្វី​ៗ​ទាំងអស់​កើតឡើង​ព្រោះតែ​មូលហេតុ​ច្បាស់លាស់​មួយ​ទេ?
ក្រុមហ៊ុន​ធំ​ៗ​ជា​ច្រើន​បាន​ចាប់ផ្តើម​ពេល​ដែល​ស្ថាបនិក​របស់​ពួក​គេ​ជួបនឹង​ឧបសគ្គ​អ្វីមួយ​ក្នុង​ជីវិត​និង​ប្រទះ​ឃើញ​ថា​មាន​ផ្លូវ​ល្អ​ផ្សេង​ទៀត​ដែល​អាច​ដើរ​បាន ។ ដូច្នេះ​ការ​គិត​ថា​ការ​បរាជ័យ​របស់​អ្នក​កើតឡើង​ព្រោះតែ​មូលហេតុ​អ្វីមួយ និង​អាច​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​អ្នក​វិញ​នៅ​ថ្ងៃ​មុខ​គឺ​ពិតជា​សំខាន់​ណាស់ ។

យ៉ាងណា​ក្តី​ចូរ​ចង​ចាំ​ថា ការ​មាន​ផ្នត់គំនិត​នេះ​តម្រូវ​ឲ្យ​អ្នកមាន​ចិត្ត​មោះ​មត់​តស៊ូ​ផង​ដែរ ព្រោះ​ការ​ក្រោកឈរ​ឡើង​វិញ​ទាមទារ​ឲ្យ​អ្នកមាន​ភាពរឹងមាំ​ផ្នែក​ផ្លូវចិត្ត​ខ្លាំង​ណាស់ ។
តើ​អ្នក​គិត​ថា​សមត្ថភាព​អ្នកមាន​កម្រិត​ទេ?

តើ​អ្នកមាន​គំនិត ឬ​ការ​ភ័យ​ខ្លាច​មួយ​ចំនួន​ដែល​ហាមឃាត់​អ្នក​មិន​ឲ្យ​ធ្វើ​អ្វីមួយ​ទេ? ក្នុង​ពេល​ដែល​អ្នក​ព្យាយាម​បង្កើត​ផ្នត់គំនិត​ដែល​ល្អ អ្នក​ត្រូវ​តែ​វិភាគ​មើល​អ្វី​ដែល​កំពុង​ប៉ះពាល់​ដល់​អ្នក ។ អ្នក​ត្រូវ​ដឹង​ថា អ្នក​នឹង​ត្រូវ​ជំនះ​ការ​ខ្វះខាត​របស់​អ្នក​ទាំងអស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម ហើយ​អ្នក​គួរតែ​វិភាគ​មើល​វា​ឡើង​វិញ​មុន​ពេល​សម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​មួយ ។

តើ​អ្នក​មានមុខ​ក្រាស់​ទេ?
ការ​បដិសេធ​គ្រាន់តែ​ជា​ឧបសគ្គ​មួយ​ដែល​អ្នក​តែងតែ​ជួប​តែ​ប៉ុណ្ណោះ ។ អ្នក​ត្រូវ​ចាប់ផ្តើម​គិត​ថា​ពាក្យ​ថា ទេ គឺ​គ្រាន់តែ​ជា​ពាក្យ​មួយ​ប៉ុណ្ណោះ វា​មិនមែន​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​មិន​អាច​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​អ្នក​ឡើយ ។ អាជីវករ​ត្រូវ​មាន​ភាពរឹងមាំ​ក្នុង​ការ​ទទួលយក​ការ​បដិសេធ និង​ព្យាយាម​រក​វិធី​ផ្សេង​ៗ​ដើម្បី​ពោះ​ពារ​រហូត​ទទួល​បានការ​យល់ព្រម ។

ចុង​ក្រោយ ផ្នត់គំនិត​របស់​អ្នក​ស្ទើរតែ​ជា​កត្តា​តែ​មួយ​ប៉ុណ្ណោះ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​ក្នុង​អាជីវកម្ម ។ ទោះជា​ផែនការអាជីវកម្ម​ច្បាស់លាស់​ក៏​អាច​ដួល​រលំ​បាន​ដែរ ដូច្នេះ​ការ​កសាង​ផ្នត់គំនិត​ដែល​រឹង​មាំ​មួយ​សម្រាប់​ការ​ដោះស្រាយ​បញ្ហា និង​ប្រឈម​មុខ​នឹង​ការ​បរាជ័យ​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នក​ចង់​ជោគជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ