ខណៈអ្នកលក់ដូរតូចតាចជ្រួលច្របល់រឿងលុយ ១ដុល្លារ ២ដុល្លារ ៥ដុល្លារអ្នកជំនាញថាល្អ និងចំណេញច្រើន


រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រជាជន​សាមញ្ញ​មួយ​ចំនួន​កំពុង​ជ្រួលច្របល់​រឿង​ការ​ចាយវាយ​លុយ​ដុល្លារ​ប្រភេទ​ក្រដាសប្រាក់ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ ក្រោយ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ជាមួយនឹង​បណ្តា​គ្រឹះស្ថាន​ធនាគា​និង​ហិរញ្ញវត្ថុ​អំពី​គម្រោង​ផ្អាក​នៃ​ការ​ទទួល​ក្រដាសប្រាក់​៣​ប្រភេទ​ខាងលើ​នោះ អ្នកជំនាញ​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មើលឃើញ​ថាបើ​ប្រើ​ប្រាក់​រៀល​ជំនួស​ឱ្យ​ការ​ប្រើ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ណាស់​។

លោក ហុង សុ​ហួរ ដែល​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​បន្ទាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា​បើក​កិច្ចប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​កាល​ថ្ងៃ​ទី​២៨​ឧសភា​ថា ការ​ប្រើ​ប្រាក់​រៀល​ជំនួស​ប្រាក់​ដុល្លារ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ច្រើន​ណាស់​ដូច​ជា ៖១- យើង​យក​មាស ឬ​ក៏​ទំនិញ ឬ​ក៏​សេវា​នានា ទៅ​លក់​នៅ​បរទេស ដើម្បី​ទទួល​បាន​ក្រដាសប្រាក់​ដុល្លារ ដែល​មាន​តម្លៃ​ផលិត​ត្រឹមតែ​ប៉ុន្មាន​សេន​ប៉ុណ្ណោះ​ក្នុង​មួយ​សន្លឹក​។​ដូច្នេះ​បើ​យើង​ប្រើប្រាស់​ក្រដាស់ប្រាក់​ដុល្លារ​កាន់តែ​តិច គឺ​កម្ពុជា​ខាត​កាន់តែ​តិច​។

លោក​បាន​ពន្យល់​ថា ចំណេ​ញ ២ នោះ​គឺថា ​នៅ​កម្ពុជា មាន​សាច់ប្រាក់​ដុល្លារ ចរាចរ​ច្រើន​លើសលប់ ដែល​សាច់ប្រាក់​នេះ អត់​បាន​ផ្ដល់​ជា​ការ​ប្រាក់ ឬ​ប្រាក់​ចំណេញ ដល់​កម្ពុជា​ទេ​។ បើ​យើង​ប្រើប្រាស់​ប្រាក់​រៀល​ទាំងស្រុង​វិញ​នោះ យើង​នឹង​នៅ​សល់​ប្រាក់​ដុល្លារ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​សន្សំ​យកការប្រាក់ ឬ​វិនិយោគ ឬ​ប្រើប្រាស់​ឲ្យ​មាន​ប្រយោជន៍​ជាង​ប្រើ​ជា​មធ្យោបាយ​ទូទាត់​។

៣ -​ការ​ប្រើ​ប្រាក់​រៀល​ជា​ទូទៅ អនុញ្ញាត​ឲ្យ​ធនាគារកណ្ដាល (​ធនាគារជាតិ​នៃ​កម្ពុជា​) អាច​ប្រើប្រាស់ នយោបាយ​រូបិយ​វត្ថុ ដើម្បី​ជះ​ឥទ្ធិពល​លើ​អត្រា​ការ​ប្រាក់​នៅ​លើ​ទីផ្សារ និង​ជំរុញ ឬ​គ្រប់គ្រង​សេដ្ឋកិច្ច ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។ ជា​ឧទាហរណ៍ រដ្ឋាភិបាល​តែង​ចង់​បន្ទាប​អត្រា​ការ​ប្រាក់​ទីផ្សារ ឬ​បង្កើន​បរិមាណ​សាច់ប្រាក់​នៅ​ក្នុង​សេដ្ឋកិច្ច នៅ​ពេល​ចង់​ជំរុញ​សេដ្ឋកិច្ច​។ ៤-​ប្រាក់​រៀល មាន ស្ថិរភាព​ជាង រូបិយ​បណ្ណ​ភាគច្រើន នៅ​លើ​ពិភពលោក ពីព្រោះ អត្រា​ប្ដូរ​ប្រាក់​ជា​មធ្យម គឺ ៤០៥០​រៀល ក្នុង ១​ដុល្លារ​អា​មេ​រិ​ក ហើយ​ប្រែប្រួល​មិន​ដល់ ២% ផង រៀង​រាល់​ឆ្នាំ ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ ចុង​ក្រោយ​។

ដូច្នេះ ប្រាក់​រៀល អាច​ធានា​បាន​នូវ​អំណាច​ទិញ និង​មិន​បង្ក​នូវ​ចំណាយ​ប្ដូរ​ប្រាក់ បើ​យើង​ប្រើប្រាស់​ប្រាក់​រៀល​ជា​ទូទៅ​នោះ​និង​៥)-​ការ​ដែល​មាន​រូបិយ​បណ្ណ​ជាតិ ដែល​ត្រូវ​បាន​ប្រើប្រាស់ យ៉ាង​ទូលំទូលាយ គឺជា​មោទនភាព​ជាតិ​មួយ សម្រាប់ រដ្ឋាភិបាល និង ប្រជាពលរដ្ឋ​កម្ពុជា​។

ទន្ទឹម​នឹង​ជំនាញ​ខាង​ក្រុម​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បង្ហាញ​ពី​ផល​ចំណេញ​ដែល​កម្ពុជា​ប្រើ​ប្រាក់​រៀល​ជំនួស​ប្រាក់​ដុល្លារ​អា​មេ​រិ​ក គេ​ក៏​សង្កេត​ឃើញ​អ្នកជំនាញ​ខាង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​មួយ​រូប​ផ្សេង​ទៀត គាំទ្រ​ទៅ​លើ​ការ​ឈប់​ចាយ​ក្រដាស់ប្រាក់​ដុល្លារ​ទាំង​បី​ប្រភេទ​ដែល​ធនាគារជាតិ​នៃ​កម្ពុជា​គ្រោង​ផ្អាក​ទទួល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ