ជម្លោះ​រវាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា និង​ជំទាវ​មួយ​រូប​ដុត​រោល​ឡើង​វិញ​ក្រោយ​ស្ងាត់​មួយរយៈ​ខ្លី


រាជធានី​ភ្នំពេញ​៖ ក្រោយ​ស្ងប់ស្ងាត់​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ជុំវិញ​រឿងរ៉ាវ​របស់​តារាចម្រៀង​ជួរ​មុខ​នៅ​កម្ពុ​ជាមួយ​ដួង ជាមួយនឹង​ជំទាវ​មួយ​រូប ​និង​ប្រធាន​សមាគម​អ្នកសិល្បៈ​ស្រាប់តែ​នៅ​វេលាម៉ោង​ប្រហែល ២ រសៀល​ថ្ងៃ​ទី ២៨ ឧសភា​នេះ ស្រាប់តែ​អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​បានបង្ហោះ​សារ​ជា​ថ្មី​ម្តងទៀត លើក​ឡើង​ថា ​ក្រោយ​ពី​អ្នក​នាង​ព្រម​ស្ងាត់​មួយ​រយៈ ស្រាប់តែ​ភាគី​ម្ខាង​ទៀត​បន្ត​វាយប្រហារ​លើ​រូប​អ្នក​នាង​ទៅ​វិញ ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ដែល​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​បាន​លាតត្រដាង​នូវ​មូលហេតុ​ដែល​នាំ​នាង​ត្រូវ​លែង​លៈ​អតីត​ប្តី និង​ត្រូវ​បាត់បង់​ទ្រព្យសម្បត្តិ​អស់​ដោយ​ស៊ូទ្រាំ​ចិញ្ចឹម​កូនប្រុស​-​ស្រី​ដោយ​ម្នាក់ឯង​នោះ​បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​ក​អ្នក​នាង​នៅ​ថ្ងៃនេះ​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ថា «​មនុស្ស​ចាស់​មិន​គោរព​សម្តី ! ជាន់​ជើង​ចាប់ដៃ​ជន្លរ​ឆ្វេង​វ៉ៃ​ស្តាំ មាត់​ថា​ចង់​ចប់​សង្គ្រាម តែ​ព្រ​លែង​ឆ្កែ​អោយ​តាម​ខាំ ។ បើ​តាម​ចំណាំ នេះ​ជា​ចរិត​អ្នកលេង ! ខ្ញុំ​មិន​ចេះ​លេង ចេះ​តែ​មែន !» ។

អ្នក​នាង​បាន​បន្ត​ថា «​កាលពី​ថ្ងៃ មុន​ថ្ងៃ 25.05.2020 លោក​ជំទាវ​ចាស់​បាន​ផ្តល់​ដំណឹង​ថា​ពួក​គាត់​មិន​ចង់​ឃើញ​យើង​ឡាយ​ទេ បើ​ឈប់​បាន​ឈប់​ទៅ ។ សំដី​នេះ​មាន​ន័យ​ថា​ចង់​សន្តិភាព​ហើយ ខ្ញុំ​ជា​ក្មេង​ចេះ​ដឹង​មានពូជ​អម្បូរ​ត្រឹមត្រូវ ជា​ពិសេស​យល់​កាលៈទេសៈ យល់មុខ​មនុស្ស​ចាស់ ទើប​ខ្ញុំ​យល់ព្រម​ថា​មិន​បន្ត​ទេ តែ​ត្រូវ​តែ​អោយ​ពួក​គាត់​ប្រាកដ​ដែរ​ថា​មិន​ដៀមដាម មិន​ចេចចាច​តទៅ​ទៀត បើ​មិន​ដូច្នោះ​ទេ ខ្ញុំ​ត្រូវ​តែ​តប​វិញ​ជា​ដាច់ខាត ! ។ និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ក៏​មាននូវ​រូបភាព​អស់នេះ​កើតឡើង ។ ខ្ញុំ​ចង់​តប​វិញ​តាំងពី​ថ្ងៃ​នោះ តែ​ជាប់រវល់​» ។

ជាមួយ​គ្នា​នោះ​ផង​ដែរ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា ក៏​បាន​រម្លឹក​ដល់​ការ​បែកបាក់​ជាមួយ​អតីត​ស្វាមី លោក មួ​ង ឃី​ម ដែល​អ្នក​នាង​បាន​អះអាង​ថា​អ្នក​នាង​ត្រូវ​អស់ទ្រព្យ​សម្បត្តិ​ដែល​ខំ​រក ដោយ​សល់​តែ​កូនប្រុស​-​ស្រី ២​នាក់ និង​ចោទ​ជា​សំណួរ​ថា «​ចង់​សួរ​ថា​មនុស្ស​ថ្លៃថ្នូរ​ឯណា​គេ​ធ្វើ​បែប​នេះ ? អាង​គ្នា​ច្រើន ? អាង​ជំទាវ ? អាង​អំណាច ? លេង​ខូច​ទៀត​ហើយ មាត់​និយាយ​ថា​កូន​អឺយ​ឈប់​ទៅ តែ​លួច​ព្រ​លែង​ឆ្កែ​ទាំង​ហ្វូង​អោយ​ចូល​ខាំ ដល់​ពេល​គេ​សំពង​វិញ​ថា​គេ​អាក្រក់ យ៉ាប់​ម្ល៉េះ​ជំទាវ ? ១០​ឆ្នាំ​មុន មក​ប្រាប់​ខ្ញុំ​ថា​កុំ​តបត​មួ​ង​ឃី​ម កុំ​ប្តឹងផ្ត​ល់ តែ​ចុងបញ្ចប់ មួ​ង ឃី​ម យក​បានទ្រព្យ ឯង​បាន​តែ​កូន​» ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា តារាចម្រៀង​ជួរ​មុខ​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ក្នុង​ការ​បកស្រាយ​ចម្រៀង​គ្រប់​ទម្រង់​បាន​បន្ថែម​ថា «​ថ្ងៃនេះ ខ្ញុំ​កាត់​ក្បាល​ឆ្កែ​ញី​ឆ្កែ​ឈ្មោល​មក​ជូន​លោក​ជំទាវ ។ បានឃើញ​ហើយ​សូម​លោកយាយ​ជា​ម្ចាស់​សម្តី​ដែល​ពោល​ថា​ចង់​ធ្វើ​តែ​បុណ្យ​ដឹងផង​ថា បើ​មិន​បន្ត​ប៉ះ​ខ្ញុំ ខ្ញុំ​ក៏​មិន​បាន​ប៉ះ​អ្នក​ដែរ ។ កុំ​បាច់​មាត់​ទំពារ​បណ្តើរ និយាយ​បណ្តើរ ។ កុំ​បាច់​ប្រើ​ឆ្កែ​បរាជ័យ​ធុន​អា​ម្នាក់​នេះ​មក វា​អត់​សមត្ថភាព​ទេ វា​ធ្វើ​អោយ​ផែនការ​ត្រូវ​រលាយ​ហើយ ។ ចំណេះដឹង​ជា Guy តែ​កម្រិត​សីលធម៌​ទាប​ផុត​លេខ ហើយ​យ​មានចិត្ត​ក្បត់​សូ​ម្បី​អ្នក​ធ្លាប់​សង្គ្រោះ​ម្តាយ​ឪពុក​វា​អោយ​រស់​ពី​អា​ពត ។ សូម​អធ្យាស្រ័យ មិន​និយាយ​គួរសម​ជាមួយ​អា​ម្នាក់​ហ្នឹង​ទេ ព្រោះ​វា​ឈ្លើយ​ពេក ។

អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តាម​ក៏​បាន​ផ្តាំ​ថា «​ដរាបណា​អ្នក​មិន​ឈប់​បំផ្លាញ​ខ្ញុំ ខ្ញុំ​ក៏​មិន​ឈប់​និយាយ ! ខ្ញុំ​នៅ​តែ​និយាយ និយាយ​រហូត​ទាល់តែ​ខ្ញុំ​បាន​យុត្តិធម៌​មក​វិញ សូមជ្រាប​» ។

ជុំវិញ​រឿងរ៉ាវ​នេះ​ផង​ដែរ អ្នក​នាង​ម៉េ​ង កែវ​ពេ​ជ្ជ​តា​ក៏​បាន​លាតត្រដាង​ឈ្មោះ​ជំទាវ ហង្ស បូ​រី និង​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា​ពាក់ព័ន្ធ​ក្នុង​រឿង​រ៉ាង​រកាំរកូស​គ្នា​នេះ ។

ងាក​ទៅ​មើល​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ជំទាវ ហង្ស បូ​រី វិញ​កាលពី​ថ្ងៃ​ទី ២៦ ឧសភា​បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​មនុស្ស​កើតមក​គ្មាន​អ្វី​បិត​បាំង​កាយ​នោះ​ទេ សូ​ម្បី​តែ​សម្លៀក​បំពាក់​ក៌​គ្មាន​ដែរ​កុំ​ថា​ឡើយ​ដល់​ទ្រព្យសម្បត្តិ្ត ។ តែ​មនុស្ស អមនុស្ស​វា​កើតមក​ហើយ​បាន​ស្វែងរក​ឱកាស ទោះ​ត្រូវ​អស់​រូប​កាយ បាត់បង់​កិត្តិយស​ក៏​មិន​ខ្វល់ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​បាន ខ្នងបង្អែក​រឹង​មាំ​ជួយ​កាង​ការពារ​បិត​បាំង​នៅ​អំពើ​ដ៏​សែន​អាក្រក់​ថោកទាប​របស់​ខ្លួន​។ វា​គ្មាន​ចេះ​រកស៊ី​ត្រឹមត្រូវ​នោះ​ទេ គឺ​វា​ចេះ​តែ​រកស៊ី​បំផ្លាញ​ផល​ប្រ​យោ​ជ​ន៌​របស់​គេ ​និងបំផ្លាញ​ផល​ប្រ​យោ​ជ​ន៌​ជាតិ​តែ​ប៉ុណ្ណោះ ។

ប្រជាជន​ទឹកភ្នែក ទម្លាក់​កំហុស​ទៅ​លើ​រដ្ឋាភិបាល តែ​មនុ​ស្សតិ​រិ​ច្ឆា​ន​ទាំងនោះ​វា​មិន​ខ្លាច​បាប​បុណ្យ​ឡើយ ។ ខ្ញុំ​សូម​ប្រាប់​ថា​បុណ្យ​ដែល​បាន​មក​ពី​អំពើ បាប ដែល​គេ​ខំ​ធ្វើ​យ៉ាងណា វា​គ្រាន់​ជា​ការ​រៀបចំ​សម្រាប់ មនុស្យ​ពាល ទាំងនេះ​។ ទោះ​តាំងខ្លួន ជា​មនុស្យ​មាន​បរ​មី អ្នកមាន​បុណ្យ​មក​ចាប់ជាតិ ក៌​មិន​អាច​ប្តូរ​គ្រាំ​ង​កំណត់​ត្រា​របស់​យ​ម្យ​រាជ​ឡើយ » ។ តែ​ក៏​មាន​ខម​មិន​ផ្សេង​ទៀត​ដែល​ត្រូវ​បាន screenshot បង្ហោះ​នូវ​ការ​ប្រើប្រាស់​នូវ​ពាក្យ​អសុ​រៈ​ជា​ច្រើន ដែល​មិនដឹង​ថា​ជំទាវ​រូប​នេះ​គាត់​សំដៅ​ទៅ​លើ​អ្នក​ណា​ឡើយ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​ហាក់​ស្ងាត់​មិន​មាន​សរសេរ​អ្វី​នោះ​ទេ តែ​ក្រ​ឡែក​មើល​ខម​មិន​ដែល​ត្រូវ​បាន screenshot និង​បង្ហោះ​ដោយ​អ្នក​នាង​ម៉េ​ង កែវ
ពេ​ជ្ជ​តា វិញ គឺ​អ្នក​នាង ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​សរសេរ​ថា «​បង​មិនដឹង​ជា​និយាយ​ថា​ម៉េច សុខ​ៗ​មក Live ដៀល​បង​ទាំង​យើង​អត់​បាន​និយាយ​អី​សោះ​» ។

លើ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​នា​ថ្ងៃ​ទី ២៨ ឧសភា​នេះ​មិន​ទាន់​ឃើញ​មាន​សរសេរ​អ្វី​តបត​ឡើយ គឺ​ឃើញ​មាន​តែ​ការ Live លក់​ផលិតផល​តែ​ប៉ុណ្ណោះ តែ​កាលពី​យប់​ថ្ងៃ​ទី ២៧ នោះ​អ្នក​នាង​បាន​សរសេរ​សារ​ខ្លី​ថា «​អរគុណ​មនុស្ស​រាប់អាន​ទាំងឡាយ​ដែល​ប្រឹង​ជិះជាន់​លើ​ភាព​ឈឺចាប់​របស់ខ្ញុំ ទ​ង្វើ​ទាំងនេះ​គឺ​ធ្វើ​អោយ​ខ្ញុំ​កាន់តែ​រ៉ឹង​មាំ​» ។

កាលពី​ថ្ងៃ​ទី ២៥ ឧសភា ច​ន ច័ន្ទ​ល​ក្ខិ​ណា​បាន​បង្ហោះ​វី​ដេ​អូ​ចាស់​មួយ ថត​អំឡុង​ឆ្នាំ ២០១៩ ដោយ​បញ្ជាក់​ថា នេះ​ជា​ការងារ និង សកម្មភាព​មនុស្សធម៌ ដើម្បី​សង្គម​ដែល​កន្លង​មក​រូប​នាង​ធ្លាប់​មាន​ទំនាក់ទំនង​អ្វីខ្លះ​ជាមួយ​លោក​ជំទាវ មួយ​រូប ដើម្បី​ជួយ​សិល្បករ​សិល្បការ​នី​ដែល​ជួប​ទុក្ខ​លំបាក​តាម​រយះ​នាង​ខ្ញុំ និង សមាគម ហើយ​និង​មាន​សកម្មភាព​ជា​ច្រើន​ទៀត​របស់​លោក​ជំទាវ​ជាមួយ​អ្នកសិល្បៈ​ជួប​ទុក្ខ​មួយ​ចំនួន​ទៀត​។

ក្នុង​ន័យ​ហាក់​ឆ្លើយ​តប​ទៅ​នរណា​ម្នាក់ ដោយ​នាង​មិន​បញ្ចេញ​ឈ្មោះ ច​ន ច័ន្ទ​ល​ក្ខិ​ណា​បាន​បន្ថែម​ថា « ដូច្នេះ​សូមកុំ​ចោទប្រកាន់​មក​លើ​លោក​ជំទាវ​ជាមួយ​នាង​ខ្ញុំ​ទៀត និង សូមកុំ​យក​លោក​ជំទាវ​មក​និយាយ​ពាក់​ព័​ន្ត​រឿង​រវាង​បង​និង​ខ្ញុំ​ទៀត​អី បង​និយាយ​មក​លើ​ខ្ញុំ​តែ​ម្នាក់​បាន​ហើយ ហើយ​ខ្ញុំ​ក៏​បាន​សន្យា​និង​ខ្លួនឯង​ជិត​មួយ​ឆ្នាំ​ហើយ​ថា​មិន​តបត​ជាមួយ​បង​ទេ សង្ឃឹមថា​បង​យល់ » ។

យ៉ាងណាមិញ​នៅ​មិន​ទាន់​មាន​អន្តរាគមន៍​ណាមួយ​ដើម្បី​បញ្ចប់​នៅ​រឿងរ៉ាវ​រវាង​អ្នកសិល្បៈ​និង​មាន​ពាក់ព័ន្ធ​ដល់​អ្នកមាន​ឋានៈ ជា «​ជំទាវ​» នៅឡើយ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ