ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​កាយ​នេះ​ជា​ប្រជុំ​ភ្លើង​ទុក្ខ ភ្លើងកិលេស

3 ឆ្នាំ មុន

រូប​កាយ​យើង​នេះ​ជា​ប្រជុំ​ន​ស​ភ្លើង​ទុក្ខ ភ្លើង​កិលេស​មានការ​ប្រែប្រួល​ជា​និច្ច វិកលវិការ​នៃ​រាង​កាយ មាន​ធ្មេញ​បាក់ សក់ស្កូវ ថ្ពាល់ផត មាត់​ខុប​ចូល ខ្នង​កោង ស្បែក​ជ្រីវជ្រួញ​ជាដើ ម…

រូប​កាយ​យើង​នេះ​ជា​ប្រជុំ​ន​ស​ភ្លើង​ទុក្ខ ភ្លើង​កិលេស​មានការ​ប្រែប្រួល​ជា​និច្ច វិកលវិការ​នៃ​រាង​កាយ មាន​ធ្មេញ​បាក់ សក់ស្កូវ ថ្ពាល់ផត មាត់​ខុប​ចូល ខ្នង​កោង ស្បែក​ជ្រីវជ្រួញ​ជាដើ ម ជា​របស់​ដែល​យើង​ទាំងអស់​គ្នា​មិន​ចង់បាន មិន​ត្រូវការ តែ​គង់​ជួប​ប្រទះ គេច​មិន​រួច​ឡើយ ។

ឯ​សេចក្ដីស្លាប់​ក៏​ជា​របស់​ដែល​យើង​ឥត​ចង់បាន​បន្តិច​សោះ តែ​នឹង​កន្លង​ឲ្យ​ហួស​ទៅ​ក៏​មិន​បាន ។ ការ​ចាស់ ឈឺ ស្លាប់​នេះ បានជា​ឈ្មោះ​ថា​ជា​ទុក្ខ​ធំ​ពីព្រោះ​លំបាក​អត់ ពិបាក​ទ្រាំ តស៊ូ​មិន​បាន​។ មាន​រូប​មានទុក្ខ តែ​រាង​កាយ​យើង​នេះ​រក​ឋិតថេរ​គ្មាន​ទេ កើតឡើង​មិនយូរ​ប៉ុន្មាន​ក៏​ប្រែប្រួល​ទ្រុឌទ្រោម​ចាស់​គ្រាំគ្រា បែកធ្លាយ​ទៅ​ដោយ​ជំងឺ​ដ​ង្កា​ត់​ជា​ធម្មតា តែ​មុន​នឹង​បែកធ្លាយ​រូប​កាយ​ស្លាប់​ទៅ​នោះ រមែង​កើតទុក្ខ​វេទនា​ក្រៃពេក រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ។

ព្រោះហេតុនោះ​ទើប​លោក​ពោល​ថា រូប​កាយ​យើង​នេះ​តែង​ប្រែប្រួល​ជា​ប្រក្រតី ដោយ​ភ្លើង​ទុក្ខ ភ្លើងរាគៈ ទោសៈ មោហៈ ដុត​បំផ្លាញ​អាយុជីវិត​ឱ្យ​ដល់​នូវ​សេចក្តី​វិនាស​ចាក​លោក​រាល់ថ្ងៃ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ