ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ស ខេ​ង ស្នើ​សមត្ថកិច្ច​ទប់ស្កាត់​ពលករ​ខ្មែរ​លួច​ឆ្លង​ដែន​ច្រករបៀង​ព្រោះ​អ្នក​នាំ​ទៅ​ករណី​ជួញដូរ​មនុស្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ទាំងអស់​ធ្វើការ​ទប់ស្កាត់​ការ​លួច​ឆ្លងកាត់​របស់​ពលករ​ខ្មែរ​ចូល​ទឹក​ប្រទេស​ថៃ​ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ហើយ​ជា​ករណី​ជួញដូរ​មនុស្ស​ផង​ដែរ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡា ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​ទាំងអស់​ធ្វើការ​ទប់ស្កាត់​ការ​លួច​ឆ្លងកាត់​របស់​ពលករ​ខ្មែរ​ចូល​ទឹក​ប្រទេស​ថៃ​ព្រោះ​វា​ជា​អំពើ​ខុសច្បាប់ ហើយ​ជា​ករណី​ជួញដូរ​មនុស្ស​ផង​ដែរ ។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ជាតិ​ស្តី​ពី​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០១៩ និង​ទិស​ដៅ​ការងារ ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នា​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង យ៉ាង​ដូច្នេះ​ថា​៖ «​ការ​លួច​ឆ្លងកាត់​ព្រំដែន​ត្រឡប់​ទៅ​ថៃ​វិញ​អាហ្នឹង​សុំ​ឲ្យ​បណ្តា សមត្ថកិច្ច​នៅ​ជាប់​ព្រំដែន​ខិតខំ​ប្រមូល​កម្លាំង ដើម្បី​ជួយ​ទប់ស្កាត់ ពិសេស គឺថា​នៅ​តាម​ច្រកព្រំដែន​ផ្លូវការ​យើង​បិទ​ហើយ ប៉ុន្តែ​តាម​ច្រក​តាម​របៀង​គាត់​ទៅ​បាន ។ រឿង​នេះ​ច្បាស់លាស់​ណាស់ ហើយ​នៅ​ពេល​ចាប់​បាន គឺ​មេ​ក្លោ​ង​ពិតជា​អ្នក​ជួញដូរ​ហើយ​» ។

សម្តេច ស ខេ​ង ក៏​បាន​ស្នើ​ដល់​សមត្ថកិច្ច​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​នាំ​ពលករ​លួច​ចូល​តាម​ច្រករបៀង ព្រោះថា នៅ​ពេល​នាំ​ចូល​ដល់​ប្រទេស​ថៃ​ជា​អំពើ​ខុសច្បាប់ ។ សម្តេច​ថា ៖«​អ្នក​ទៅ​ក៏​ខុសច្បាប់ អ្នក​ដែល​នាំ​គេ​ទៅ​ក៏​រឹតតែ​ខុសច្បាប់ ហើយ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​ថៃ​ក៏​ខុសច្បាប់ អី​ញ្ចឹ​ង​ហើយ​ខ្ញុំ​ស្នើ​សមត្ថកិច្ច​នៅ​តាម​ព្រំដែន​ទាំងអស់​មិន​ថា សមត្ថកិច្ច​ណា​នោះ​ទេ គឺ​ទាំង​កម្លាំង​កង​យោធពលខេមរភូមិន្ទ កម្លាំង​នគរបាល​ជាតិ និង​សមត្ថកិច្ច​ដ៏​ទៀត​ទេ ដែល​ពាក់ព័ន្ធ​ត្រូវ​រួម​គ្នា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​ស្កាត់​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ជា​ពិសេស​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា កន្លង​មក​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ទប់ស្កាត់​គ្រប់​វិធាន​ការណ៍​ទាំង​វិធាន​ការណ៍​ផ្សព្វផ្សាយ​អប់រំ ធ្វើ​តាម​គ្រប់​ទម្រង់ ដោយ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល និង​វិធានការ​ជំនាញ ។ សម្តេច​បញ្ជាក់​ថា​៖«​យើង​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន និង​កំពុងធ្វើការ​នៅ​ប្រទេស​គោលដៅ​តាម​រយៈ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ស្ថានទូត ឬ​ស្ថាន​ដំណាង​ជាមួយ​ពលករ​រស់នៅ និង​ធ្វើការ​នៅ​ទីនោះ​ព្រមទាំង​បាន​ជួយ​ដោះស្រាយ​បញ្ហា​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ភាព​រង​គ្រោះ និង​ភាព​ងាយ​រង​គ្រោះ​របស់​ពលករ​ផង​ដែរ​» ។

ចំពោះ​ការ​អនុវត្ត​ច្បាប់​វិញ អគ្គស្នងការ​នគ​បាល​ជាតិ​ស្នងការដ្ឋាន​នគ​បាល​រាជធានី ខេត្ត កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​តាមដាន​ស្រាវជ្រាវ​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ជួញដូរ ផ្លូវភេទ​បាន​ច្រើន​ករណី ។

ប្រ​តិ​ប​តិ្ត​ការណ៍​សង្គ្រោះ​ជន​រង​គ្រោះ​បានជា​ច្រើន​ក្នុង​នោះ​មាន​អ្នកមាន​អាយុ​ក្រោម​១៨​ឆ្នាំ ហើយ​បាន​ប្រគល់​ទៅ​មន្ទីរ​សង្គមកិច្ច និង​ក្រុម​គ្រួសារ​វិញ​ផង​ដែរ ។ សម្តេច​ក៏​បាន​ឲ្យ​ដឹង​ពលករ​ខ្មែរ​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​ប្រមាណ​ជាង​១​ម៉ឺន​នាក់ ហើយ​មក​ដល់​ពេល​នេះ​បាន​ត្រឡប់​មក​ស្រុក​វិញ​ប្រមាញ​៩​ពាន់​នាក់ ។

លោកស្រី ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ថ្លែង​ថា មាន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ​តាម​មេខ្យល់ គឺជា​រលក​ថ្មី​នៃ​ការ​ជួញដូរ​មនុស្ស​ស្រប​ពេល​ថៃ​បាន​បន្ដ​រឹត​បន្ដឹង​នៅ​ក្នុង​ប្រទេស ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

លោកស្រី ជូ ប៊ុ​ន​អេ​ង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ស្ថានភាព​កូ​វី​ដ​-១៩ មាន​មេខ្យល់​ពលករ​ខ្មែរ​ត្រឡប់​ចូល​ប្រទេស​ថៃ​វិញ​ជា​ហូរហែ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​ប​ញ្ជូ​ល​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្ដបន្ទាប់ ។ លោកស្រី​បន្ដ​ថា បញ្ហា​ទាំងនេះ​ធ្វើ​ឲ្យ​ពលករ​ជា​ច្រើន​ខាត់បង់​ថវិកា​តាម​រយៈ​ឲ្យ​ថវិកា​ទៅ​មេខ្យល់​រាប់​ពាន់​បាត​ផង​ដែរ ជា​ពិសេស​ក៏​ខាត់​ពេល វេលា​ដែល​ធ្វើ​ដំណើរ​គេចវេស​ពី​សមត្ថកិច្ច​មិន​បាន​ទៅ​ដល់​គោលដៅ ព្រោះ​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន និង​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ពេល​មក​កម្ពុជា​វិញ​ត្រូវ​ដាក់​ដោយឡែក​រយៈ ពេល​១៤​ថ្ងៃ​ផង​ដែរ ។

លោកស្រី​ថា «​នេះ​ជា​រលក​ថ្មី​នៃ​អំពើ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ដែល​នាង​ខ្ញុំ​ក្នុង​នាម​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស សូម​អំពាវនាវ​ទៅ​ដល់ ក្រុមការងារ​ទាំងអស់ ជា​ពិសេស​ថ្នាក់​ក្រោម​ជាតិ បង្កើន​ការ​យកចិត្តទុកដាក់ និង​អនុវត្ត​ជាមួយ​រាជរដ្ឋាភិបាល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ