ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​បា​តុ​ករ​ហុងកុង​វាយ​ធ្វើបាប​មេធាវី​ម្នាក់

3 ឆ្នាំ មុន

ក្រុង​ហុងកុង៖ បណ្ដា​សារព័ត៌មាន​ចិន នា​ថ្ងៃ​ទី​២៥​ឧសភា បាន​បរិហារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ធ្វើបាប រាង​កាយ​មេធាវី​ក្រុង​ហុងកុង​មួយ​រូប ដោយ​ពួក​បាតុករ​ហុងកុង ។ មនុស្ស​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​ទី​២៤​ឧសភា​បាន​លើកគ្នា​ធ្វើ​បាតុកម្ម តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​ហុងកុង​ប្រឆាំង​គម្រោង​ច្បាប់​ស្ដី​ពី​សន្តិសុខ​របស់​ចិន ដែល​ពួក​ប្រឆាំង​ហុងកុង​យល់​ថា…

ក្រុង​ហុងកុង៖ បណ្ដា​សារព័ត៌មាន​ចិន នា​ថ្ងៃ​ទី​២៥​ឧសភា បាន​បរិហារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​វាយ​ធ្វើបាប រាង​កាយ​មេធាវី​ក្រុង​ហុងកុង​មួយ​រូប ដោយ​ពួក​បាតុករ​ហុងកុង ។

មនុស្ស​ច្រើន​ពាន់​នាក់​នា​ថ្ងៃ​ទី​២៤​ឧសភា​បាន​លើកគ្នា​ធ្វើ​បាតុកម្ម តាម​ដង​វិ​ថី​នានា​នៃ​ក្រុង​ហុងកុង​ប្រឆាំង​គម្រោង​ច្បាប់​ស្ដី​ពី​សន្តិសុខ​របស់​ចិន ដែល​ពួក​ប្រឆាំង​ហុងកុង​យល់​ថា ជា​ការ​សម្លាប់​សេរីភាព​។ អំពើ​ហិង្សា​របស់​ពួក​បាតុករ​ពិសេស វាយ​ទាត់​ធាក់​មេធាវី​១​រូប នាំ​ឲ្យ​ប៉ូលិស​តបត​វិញ ហើយ​ការ​ប៉ះទង្គិច​គ្នា​ក៏​បាន​ផ្ទុះ​ឡើង​ខ្លាំងក្លា ដែល​គេ​ពុំ​ធ្លាប់​ជួប​ប្រទះ ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​នៅ​ហុងកុង​។

វី​ដេ​អូ​មួយ​ចេញផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ​ម្​្យ៉ាង​ទៀត បុរស​ម្នាក់​ដែល​មាន​ឈាម​ហូរ​ដាប​ផៃ្ទ​មុខ រង​ការ​វាយប្រហារ​ទាត់​ធាក់​និង​វាយ​ដោយ​ឆ័​ត្រ​ពី​សំណាក់​ពួក​បាតុករ​។ បណ្ដា​សារព័ត៌មាន​ហុងកុង​រៀបរាប់​ពី​ជម្លោះ រវាង​ជន​រង​គ្រោះ​និង​ពួក​បាតុករ​ដែល​កំពុង​ដាក់​របាំង​រាំងផ្លូវ​៕

អត្ថបទសរសេរ ដោយ