ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​មែន ! សហគ្រិន​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​ធ្វើ​ស្បែកជើង​ពី​ជើងមាន់

3 ឆ្នាំ មុន

លោក ណឺ​ម៉ា​ន់ ហ្វា​រី​កា រ៉ា​ម​ដា​នី (Nurman Farieka Ramdhany) បាន​គិត​ឃើញ​គំនិត​ថ្មី​មួយ​សម្រាប់​អាជីវកម្ម​របស់​ខ្លួន ។ លោក​បាន​ផលិត​ស្បែក​ជាង​ដោយ​ប្រើប្រាស់​ជើងមាន់​ព្រោះ​លោក​ចង់​ផ្តល់​ជម្រើស​ថ្មី​មួយ​សម្រាប់​មនុស្ស​ដែល​មិន​ចង់​ទិញ​ផលិតផល​ធ្វើ​ពី​ស្បែក​សត្វ​ផ្សេង​ៗ​ដូច​ជា​សត្វ​ពស់…

លោក ណឺ​ម៉ា​ន់ ហ្វា​រី​កា រ៉ា​ម​ដា​នី (Nurman Farieka Ramdhany) បាន​គិត​ឃើញ​គំនិត​ថ្មី​មួយ​សម្រាប់​អាជីវកម្ម​របស់​ខ្លួន ។ លោក​បាន​ផលិត​ស្បែក​ជាង​ដោយ​ប្រើប្រាស់​ជើងមាន់​ព្រោះ​លោក​ចង់​ផ្តល់​ជម្រើស​ថ្មី​មួយ​សម្រាប់​មនុស្ស​ដែល​មិន​ចង់​ទិញ​ផលិតផល​ធ្វើ​ពី​ស្បែក​សត្វ​ផ្សេង​ៗ​ដូច​ជា​សត្វ​ពស់ និង​ក្រពើ ដែល​ភាគច្រើន​ជាង​សត្វ​នៅ​ក្រោម​ការ​ការពារ​របស់​សកម្មជន ។

ក្រុមហ៊ុន Hirka របស់​លោក​បច្ចុប្បន្ន​មាន​បុគ្គលិក​ចំនួន ៦ នាក់​ដែល​ធ្វើ​ស្បែកជើង​ទាំងនេះ​ដោយ​ដៃ​ផ្ទាល់ ។ ជើងមាន់​ដែល Hirka ប្រើប្រាស់ គឺជា​ជើងមាន់​ដែល​នៅ​សល់​ពី​ភោជនីយដ្ឋាន​ក្នុង​តំបន់ ។

រ៉ា​ម​ដា​នី បាន​និយាយ​ប្រាប់ Business Insider ថា មាន​សំណល់​ច្រើន​ណាស់ ។ ដោយហេតុ​ដូច្នេះ​ទើប​ពួក​យើង​ព្យាយាម​កែ​ច្នៃ​វា​ដើម្បី​ទទួល​បាន​តម្លៃ​ពី​វា​កាន់តែ​ច្រើន ។ដំណាក់កាល​នៃ​ការ​ផលិត​ស្បែក​ជាង​ទាំងនេះ​ចាប់ផ្តើម​ពី​ការ​ជ្រលក់​ពណ៌​ស្បែក​មាន់ បន្ទាប់​មក​ដេរ​វា​ចូល​គ្នា ។ ដំណាក់កាល​នេះ​ត្រូវការ​ប្រមាណ ១០​ថ្ងៃ និង​ត្រូវ​ប្រើ​ជើងមាន់​ប្រមាណ ៤៥ ដោយ​យោង​ទៅ​តាម​ម៉ូ​ដ​របស់​ស្បែកជើង​នីមួយ​ៗ ។

ទោះជា​ស្បែក​ជាង​របស់ Hirka ផលិត​ចេញពី​ស្បែក​មាន់​ពិតមែន រ៉ា​ម​ដា​នី បាន​និយាយ​ថា​អ្នក​នៅ​តែ​អាច​មាន​អារម្មណ៍​ថា​វា​ជា​ផលិតផល​មាន​តម្លៃ​ខ្ពស់ ។

អតិថិជន​ម្នាក់​បាន​ប្រាប់​ដល់​សារព័ត៌មាន Reuters ថា ពួក​យើង​តែងតែ​គិត​ថា​ជើងមាន់ គឺ​សម្រាប់​ប្រើ​សម្រាប់​ចម្អិន​អាហារ ឬ​នំចំណី ប៉ុន្តែ​វា​ត្រូវ​បាន​ប្រើ​សម្រាប់​ផលិត​ស្បែកជើង ។ វា​ពិតជា​គូរ​ឲ្យ​ឆ្ងល់ ចាប់អារម្មណ៍ និង​ពិសេស​ពិតមែន ។

រ៉ា​ម​ដា​នី សង្ឃឹមថា​អតិថិជន​របស់​លោក​អាច​នឹង​មើលឃើញ​តម្លៃ​របស់​ក្រុមហ៊ុន​ដែល​កើត​ចេញ​មក​ពី​សិប្បកម្ម​ដោយ​ដៃ​ផ្ទាល់​ហើយ និង​ពី​ការ​កាត់​បន្ថយ​សម្ពាធ​លើ​សត្វ​ដែល​ស្ថិត​ក្រោម​ការ​ការពារ​ដទៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ