ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារាចម្រៀង​រួម​ក្រុម​៣​នាក់ ​ជីវិត​គូគាប់​​មិន​សមប្រកប​តាម​បំណងដូច​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​ស្រី​ល្បីឈ្មោះ​៣​ដួង ដែល​ទស្សនិកជន​សរសើរ​ថា មាន​ទេព​កោសល្យ​ល្អ ប៉ុន្តែ​ជីវិត​គូគាប់​របស់​ពួក​នាង​មិន​សមប្រកប​តាម​បំណងប្រាថ្នា​ទេ ។ ទាំង​៣​នាក់​បែក​ព្រាត់​ស្វាមី​ដូច​គ្នា ហើយ​អតីត​ជា​សមាជិក​ក្រុម​ចម្រៀង​ជាមួយ​គ្នា​កាលពី​ច្រើន​ឆ្នាំ​មុន ។ អ្នក​ទាំង​៣​…

រាជធានី​ភ្នំពេញ​៖ តារា​ស្រី​ល្បីឈ្មោះ​៣​ដួង ដែល​ទស្សនិកជន​សរសើរ​ថា មាន​ទេព​កោសល្យ​ល្អ ប៉ុន្តែ​ជីវិត​គូគាប់​របស់​ពួក​នាង​មិន​សមប្រកប​តាម​បំណងប្រាថ្នា​ទេ ។ ទាំង​៣​នាក់​បែក​ព្រាត់​ស្វាមី​ដូច​គ្នា ហើយ​អតីត​ជា​សមាជិក​ក្រុម​ចម្រៀង​ជាមួយ​គ្នា​កាលពី​ច្រើន​ឆ្នាំ​មុន ។ អ្នក​ទាំង​៣​ ​គឺ​ទូច ស្រី​លក្ខណ៍ ឆ័​យ​លី ដា​ឡែ​ន និង​ឡោម ល​ក្ខិ​ណា ។

ជីវិត​តារា​ស្រី​៣​ដួង​នោះ​ធ្លាប់​អង្រួន​ឆាក តន្ត្រី ឲ្យ​បណ្តា​មហាជន​ជក់ចិត្ត​ដិតអារម្មណ៍​ចំពោះ​ក្បាច់​រាំ ។ ជីវិត​រីករាយ​ស្រស់ស្រាយ​នៅ​លើ​ឆាក តែ​ជួប​រឿង​ស្នេហ៍​មិន​សមប្រកប​។ ទោះជា​យ៉ាងណា​ក្ដី អ្នកគាំទ្រ​បាន​ជួយ​លើ​ទឹកចិត្ត និង​ចូលរួម​សោកស្តាយ​ចំពោះ​អ្វី​ដែល​ពួក​នាង​ជួប ។

តារា​ស្រី​ទាំង​៣​ដួង​នេះ សុ​ទ្ឋ​តែ​ជា​សមាជិក​ក្រុម​ចម្រៀង​រៃ​មាស​តោ​មាស ប្រកបដោយ​រូប​សម្រស់​ស្រស់ សោភា មាន​ទេព​កោសល្យ​ខាង​រាំ​រស់​រវើក ។ ជីវិត​សិល្បៈ​ពួក​នាង​លេចធ្លោ ទាំង​ក្នុង និង​ក្រៅប្រទេស ។

ចំពោះ​តារា​ស្រី​មួយ​រួម​ក្រុម​មួយ​ចំនួន​ទៀត មានឱកាស​ចេញ​ទៅ​សាង​អនាគត​ថ្មី ជាមួយ​គូគាប់​នៅ​ក្រៅប្រទេស ។ តារាចម្រៀង​ដែល​ចេញពី​ក្រុម​រៃ​មាស​តោ​មាស ទៅ​នៅ​ក្រៅប្រទេស​ទាំងនោះ អ៊ិ​ត ស្រី​ពី​ន ,​ឈួ​ន ស្រី​ម៉ៅ និង​ផា​ន់ ណា​វី ជាដើម ។

លើកលែងតែ ទូច ស្រី​លក្ខណ៍ ,​ឆ័​យ​លី ដា​ឡែ​ន និង​ឡោម លក្ខ​ណិ​ណា នៅ​ក្នុងស្រុក ហើយ​ក្លាយជា​នារី​មេម៉ាយ​កូន​១​ដូច​គ្នា ។ ក្នុង​ចំណោម តារា​ទាំង​៣​ដួង​នេះ​ពីរ​នាក់​បែកបាក់​គ្រួសារ ដោយ​ស្នេហា​មិន​សមប្រកប លើកលែងតែ​ឡោម ល​ក្ខិ​ណា ដែល​បាត់បង់​ស្វាមី ព្រោះ​គ្រោះថ្នាក់​ចរាចរ​កាលពី​ប៉ុន្មាន​ខែ​មុន ។ ពួក​សុ​ទ្ឋ​តែ​មានកូន​ប្រុស​ម្នាក់​មួយ​ដូច​គ្នា ។

បច្ចុប្បន្ន​តារា​ស្រី​ទាំង​៣​នាក់​ទុក​រឿង​ស្នេហា​មួយ​ឡែក យក​ពេល​គិតតែ​ពី​រឿង​ការងារ​ជា​សំខាន់​វិញ ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ