ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ខ្លះ​ភាព​ខ្ជិលច្រអូស​ក៏​អាច​ជួយ​ឱ្យ​អ្នក​ជោគជ័យ និង​មាន​ស្តុកស្តម្ភ​ដែរ !

3 ឆ្នាំ មុន

ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ស្ត្រេ​ស​ព្រោះ​មួយ​ផ្នែក​មក​ពី​ពួក​គេ​មិន​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ខ្ជិល​ម្តងម្កាល​អាច​មាន​អត្ថប្រយោជន៍​ជា​ច្រើន ។ មនុស្ស​មួយ​ចំនួន​មិន​អាច​ជំរុញ​ឲ្យ​ខ្លួន​ជ្រើស​មិន​ធ្វើ​អ្វី​សោះ​បាន​ទេ ។ គោលដៅ​របស់​ពួក​គេ គឺ​ដើម្បី​សម្រេច​កិច្ចការ​ដែល​មាន​ក្នុង​ថ្ងៃ​នោះ​ម្តង​មួយ​ៗ…

ការ​ផ្ទុះ​នៃ​ជំងឺ​កូ​វី​ដ​-១៩ បាន​បង្ក​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​អារម្មណ៍​ស្ត្រេ​ស​ព្រោះ​មួយ​ផ្នែក​មក​ពី​ពួក​គេ​មិន​អាច​ធ្វើ​កិច្ចការ​បាន​ច្រើន ។ ប៉ុន្តែ​ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​អនុញ្ញាត​ឲ្យ​ខ្លួន​ខ្ជិល​ម្តងម្កាល​អាច​មាន​អត្ថប្រយោជន៍​ជា​ច្រើន ។

មនុស្ស​មួយ​ចំនួន​មិន​អាច​ជំរុញ​ឲ្យ​ខ្លួន​ជ្រើស​មិន​ធ្វើ​អ្វី​សោះ​បាន​ទេ ។ គោលដៅ​របស់​ពួក​គេ គឺ​ដើម្បី​សម្រេច​កិច្ចការ​ដែល​មាន​ក្នុង​ថ្ងៃ​នោះ​ម្តង​មួយ​ៗ ហើយ​វា​ជា​កត្តា​ល្អ​ពេល​ដែល​អ្នកធ្វើការ​ក្នុង​ការិយាល័យ ។ ប៉ុន្តែ​ក្នុង​កំឡុង​ពេល​នេះ ផ្នត់គំនិត​នេះ​អាច​នឹង​ជះ​ឥទ្ធិពល​មិនល្អ​ដល់​អ្នកជា​ពិសេស​ប្រសិនបើ​អ្នក​ត្រូវ​ធ្វើការ​នៅផ្ទះ ។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១១ បាន​ឲ្យ​ដឹង​ថា ពេល​ដែល​អ្នក​ទទួល​បានការ​សម្រាក​គ្រប់គ្រាន់​ដូច​ជា​ការ​មិន​ធ្វើ​អ្វី ខួរក្បាល​របស់​មនុស្ស​នឹង​នឹកគិត​ដល់​ថ្ងៃ​អនាគត​ប្រមាណ ៤៨% បច្ចុប្បន្នកាល ២៨% និង​អតីតកាល ១២% ។ អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា ការ​ធ្វើ​ដូច្នេះ​ជួយ​ឲ្យ​មនុ​ស្សមានភាព​ច្នៃប្រឌិត​ជាង​មុន និង​កាន់តែ​ពូកែ​ផ្នែក​ដោះស្រាយ​បញ្ហា ។

ពេល​ដែល​មាន​ពេលទំនេរ មនុស្ស​តែងតែ​គិត​ពី​អនាគត ១៤ ដង​ច្រើន​ជាង​ពេល​ផ្តោត​ស្មារតី​លើ​អ្វីមួយ ដូច្នេះ​មនុស្ស​អាច​ចាប់ផ្តើម​គិត​ពី​គោលដៅ​ធំ​ៗ​ក្នុង​ជីវិត​តាម​រយៈ​នេះ ។ លើស​ពី​នេះ​ទៅ​ទៀត ពេលទំនេរ​ជួយ​ឲ្យ​អ្នករក​ឃើញ​គំនិត​ថ្មី​ៗ និង​សម្រាក​ខួរក្បាល និង​រាង​កាយ​មុន​ពេល​សម្រុក​ទៅ​បញ្ចប់​កិច្ចការ​ដទៃ​ជាដើម ។

ដូច្នេះ​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​កំណត់​ពេលវេលា​សម្រាប់​ខ្លួន​ក្នុង​ការ​មិន​ធ្វើ​អ្វី​ទាំងអស់ និង​អនុញ្ញាត​ឲ្យ​ខួរក្បាល​គិត​ដោយ​ឯកឯង ។ អ្នក​មិន​ចាំបាច់​រវល់​គ្រប់ពេលវេលា និង​ព្យាយាម​បង្ខំ​ឲ្យ​ខួរក្បាល​ធ្វើការ ២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ទេ ។

ប៉ុន្តែ​អ្នក​ត្រូវ​រង​ចាំ​ខួរក្បាល​របស់​អ្នក​ប្រាប់​អ្នក​ពី​អ្វី​ដែល​វា​ត្រូវការ​វិញ មិនមែន​អ្វី​ដែល​វា​ចង់បាន​ទេ ។ មាន​ន័យ​ថា​អ្នក​មិន​ត្រូវ​ខ្ជិលច្រអូស​ដើម្បី​គេចវេស​ពី​ការងារ​ម្តង​ហើយ​ម្តងទៀត​ទេ ។ ផ្ទុយ​មក​វិញ បន្ទាប់​ពី​អ្នកធ្វើការ​បាន​មួយ​រយៈ និង​ខួរក្បាល​ចាប់ផ្តើម​ធ្វើការ​យឺត​ជាង​មុន​ហើយ អ្នក​គួរតែ​ទុក​ពេល​ឲ្យ​ខ្លួន​សម្រាក​សិន​មុន​នឹង​បន្តការងារ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ