ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាព​ជំងឺ​អតីត​តារា​កំប្លែង នាយ​សង់​ស៊ី​ស ចូល​ដល់​ការ​​វង្វេង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ អតីត​តារា​កំប្លែង លោក ម៉ា​រី​សុ​ន ហៅ​នាយ​សង់​ស៊ី​ស ដែល​មាន​ជំងឺលើសឈាម រហូត​និយាយ​មិន​បាន ស្ថិត​ក្នុង​ភាព​មួយ​ប្រសើរ…

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ អតីត​តារា​កំប្លែង លោក ម៉ា​រី​សុ​ន ហៅ​នាយ​សង់​ស៊ី​ស ដែល​មាន​ជំងឺលើសឈាម រហូត​និយាយ​មិន​បាន ស្ថិត​ក្នុង​ភាព​មួយ​ប្រសើរ បើ​មើល​លើ​សុខភាព​។ ប៉ុន្តែ​លោក​អ៊ុំ ត្រូវ​បាន​សាច់ញាតិ​ព្រួយបារម្ភ ដោយសារ​តែ​ឧស្សាហ៍​វង្វេង​ដើរ​ចោលផ្ទះ ប្រសិន​បើ​មិន​មាន​អ្នក​ណា​នៅ​ជិត​តាម​មើលថែ​គាត់​ទេ​នោះ​។

លោកតា សង់ ស៊ី​ស ចូល​ឆ្នាំ​ថ្មី​នេះ មាន​អាយុ​៧៥​ឆ្នាំទៅ​ហើយ​។ លោកតា​ត្រូវ​បាន​ជំងឺ​ឡើង​ឈាម រហូត​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​រាប់​ខែ ទំ​រាំ​តែ​វិល​មក​រក​ភាព​ប្រសើរ​វិញ​បាន​ដល់​ពេល​នេះ​។ រឿង​ម្យ៉ាង​ដែល​មិន​នឹក​ដល់ លោកតា​ជាតា​រា​ល្បីឈ្មោះ​ម្នាក់​នេះ ព្រោះតែ​កម្រិត​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឱ្យ​ទាញ​មាត់ ដៃ រហូត​ធ្វើ​ឱ្យ​រូប​គាត់​និយាយ​លែង​កើត​។ លោកតា ត្រូវ​បាត់បង់​ឱកាស​ថត​សម្តែង ដើម្បី​ផ្សំ​ថវិកា​ជួយ​គ្រួសារ​ដូច​មុន​ជា​ច្រើន​ខែ ហើយ​អ្វី​ៗ​គឺ​បាន​កូនចៅ​ជា​អ្នករ៉ាប់រង មើលថែ​រូប​គាត់​ជា​ប្រចាំ​។

ជុំវិញ​ស្ថានភាព​ជំងឺ​នាយ​កំប្លែង​ជើង​ចាស់​នេះ វិវត្តន៍​បែប​ណា​នោះ អ្នក​នាង សុ​ន ស្រី​ពេជ្រ ដែល​ជា​កូន និង​ជា​តារាចម្រៀង​លេចធ្លោ បានឱ្យ​ដឹង​ថា «​ជំងឺ​លោកឪពុក​របស់​នាង មាន​ភាព​ប្រសើរ សុខភាព​ល្អ​ធម្មតា ប៉ុន្តែ​គាត់​វង្វេង​ច្រើន​ណាស់ ឧស្សាហ៍​ដើរទៅ​នេះ ទៅ​នោះ​បើ​មិន​តាម​មើល​គាត់​ឱ្យ​ល្អិតល្អន់​ទេ​នោះ គឺ​រក​គាត់​មិនឃើញ​នោះ​ទេ​»​។

អ្នក​នាង​បន្ត​ថា មាន​ពេល​មួយ​គាត់​ដើរ​ចេញពីផ្ទះ ដោយ​មិន​មាន​អ្នកដឹង ទៅ​ទើ​នៅ​ហាង​កាហ្វេ​មួយ​កន្លែង​ម្តុំ​ផ្ទះ គេ​ក៏​ឃាត់​គាត់​ទុក ដើម្បី​កុំឱ្យ​សាច់ញាតិ​តាម​រក​ឆ្ងាយ​។ គ្រានោះ​កូនចៅ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​រក​រូប​គាត់​ឡើង​បុក​ពោះ តែ​គេ​ស្គាល់​គាត់​ក៏​ឃាត់​គាត់​ទុក​មួយ​កន្លែង ។ យ៉ាងណា ឪពុក​នាង​នៅ​ប្រើ​ថ្នាំពេទ្យ​ម្តងម្កាល ដើម្បី​ជំនួយ​សុខភាព បើ​ការ​និយាយ​វិញ គាត់​និយាយ​ឡុ​ល​ៗ មិន​ច្បាស់​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ