ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដក​កាំភ្លើងនិងមានសម្ដីមិន​សមរម្យ​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ម្នាក់រងពិន័យកងកម្លាំង

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​អនុសេនីយ៍ឯក ទេព ចាន់​មុនី មាន​តួនាទី​ជា​នាយ​រង​ផ្នែក នៃ​ការិយាល័យ​ឧក្រិដ្ឋ​វិទ្យា ត្រូវ​បាន​អង្គភាព​ហៅ​មក​អប់រំ ណែនាំ និង​ដាក់​ពិន័យ​កងកម្លាំង…

រាជធានី​ភ្នំពេញ ៖ លោក​អនុសេនីយ៍ឯក ទេព ចាន់​មុនី មាន​តួនាទី​ជា​នាយ​រង​ផ្នែក នៃ​ការិយាល័យ​ឧក្រិដ្ឋ​វិទ្យា ត្រូវ​បាន​អង្គភាព​ហៅ​មក​អប់រំ ណែនាំ និង​ដាក់​ពិន័យ​កងកម្លាំង នៅ​អង្គភាព​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០​នេះ ក្រោយ​មានការ​ប៉ះទង្គិច​ពាក្យ​សម្ដី និង​កាយវិការ​មិន​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ។

បើយោងតាមនាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ក៏​បាន​បំភ្លឺ​ដែរ​ថា ចំពោះ​រូបភាព​វី​ដេ​អូ​ដែល​បាន​ចែកចាយ នៅ​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ លោក​អនុសេនីយ៍ឯក ទេព ចាន់​មុនី គ្មាន​ចេតនា​ក្នុង​ការ​យក​កាំភ្លើង​របស់​ខ្លួន ទៅ​គំរាម​ប្រជាពលរដ្ឋ​នោះ​ទេ ពោល​គឺ នៅ​ពេល​នោះ លោក​គ្រាន់តែ​ដក​កាំភ្លើង​ចេញពី​ក្នុង​រថយន្ត ដើម្បី​សៀត​ចង្កេះ ហើយ​បម្រុង​ចូល​ផ្ទះ តែ​ប៉ុណ្ណោះ ។

ទោះជា​យ៉ាងណា សាមីខ្លួន​គឺ​លោក ទេព ចាន់​មុនី បាន​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​ណាមួយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្ដិយស​របស់​កងកម្លាំង ។

សូម​ជម្រាប​ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ តែងតែ​ក្រើនរម្លឹក និង​ដាស់តឿន​មន្ដ្រី​នគរបាល​ទាំងអស់ ចំណុះ​អង្គភាព​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ មិន​ត្រូវ​ប្រព្រឹត្ត​ទ​ង្វើ​ណា ដែល​ផ្ទុយ​ពី​ច្បាប់ ឬ​វិន័យ​កងកម្លាំង​នោះ​ទេ ។ ប្រសិនបើ​រក​ឃើញ​ថា មន្ដ្រី​ណា​ប្រព្រឹត្ត​ខុស នឹង​មិន​អត់ឱន​ឲ្យ​ឡើយ ។

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក៏​បាន​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ដែល​បាន​ផ្ដល់​ព័ត៌មាន និង​រាយការណ៍​ព័ត៌មាន​ផ្សេង​ៗ មក​កាន់​នាយកដ្ឋាន «​វិន័យ នាំ​មក​នូវ​សេចក្ដី​ថ្លៃថ្នូរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ