ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​គ្រាប់​ឈូក​ទុំ​ហក់​ងើបឡើង​បន្តិច​ក្រោយ​ដាំ​ក្បាល​ចុះ​អំឡុង​ផ្ទុះ​កូ​វី​ដ​-១៩​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​កាលពី​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​រយៈពេល ៤ ខែ​ដើមឆ្នាំ​នេះ​ស្រាប់តែ​ឈាន​ចូល​ខែឧសភា​តម្លៃ​គ្រាប់​ឈូក​ទុំ ហាក់​ស្ទុះងើបឡើង​វិញ​បន្តិច​ក្រោយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​មាន​សភាព​ធូរស្រាល​នៅ​ក្នុង​ប្រទេសកម្ពុជា​។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​ដាំ​ឈូក​នៅ​ក្នុង «​អាង​កំពីងពួយ​» ដែល​ស្ដិ​ត​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម…

ខេត្តបាត់ដំបង​៖ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុក​កាលពី​អំឡុង​ផ្ទុះ​ជំងឺ​កូ​វី​ដ​-១៩ ថ្មី​រយៈពេល ៤ ខែ​ដើមឆ្នាំ​នេះ​ស្រាប់តែ​ឈាន​ចូល​ខែឧសភា​តម្លៃ​គ្រាប់​ឈូក​ទុំ ហាក់​ស្ទុះ
ងើបឡើង​វិញ​បន្តិច​ក្រោយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​មាន​សភាព​ធូរស្រាល​នៅ​ក្នុង​ប្រទេសកម្ពុជា​។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​ដាំ​ឈូក​នៅ​ក្នុង «​អាង​កំពីងពួយ​» ដែល​ស្ដិ​ត​នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។

កសិករ​ឈ្មោះ សូន ស៊​ត ភេទ​ស្រី​អាយុ​៣៨​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ
ដឹង​ថា តម្លៃ​គ្រាប់​ឈូក​បាន​ធ្លាក់​ដល់​៣,០០០​រៀល ឬ ៣,៥០០​រៀល ក្នុង​១​គីឡូក្រាម កាល​នារយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ ២០២០ នេះ​គឺ​ក្នុងអំឡុងពេល​ផ្ទុះ​ជំងឺ «​កូ​វី​ដ​១៩ ថ្មី​» ខ្លាំង​ពាសពេញពិភពលោក និង​នៅ​កម្ពុជា​នោះ ។ ប៉ុន្តែ​ពេល​នេះ តំលៃ​គ្រាប់​ឈូក​ហាក់​ងើបឡើង​វិញ​បន្តិចហើយ​ស្រប​ពេល​ដែល​ដំណាំ​ឈូក​ក្នុង​ពេល​នេះ កសិករ​កំពុង​ប្រមូល​ផល​។

អ្នកស្រី សូន ស៊​ត បាន​បញ្ជាក់​ថា ពេល​នេះ​តម្លៃ​គ្រាប់​ឈូក​បាន​ខ្ពស់​ជាង​បន្តិច​ហើយ គឺ​គ្រាប់​ឈូក​ទុំ​ក្នុង​មួយ​គីឡូក្រាម​អាច​លក់​បាន​ថ្លៃ​ចន្លោះ​ពី​៤,៥០០​រៀល ដល់ ៥,០០០​រៀល​។ ហើយ​គេ​រំពឹង​ថា តំលៃ​គ្រាប់​ឈូក​នេះ នឹង​អាច​ឡើងថ្លៃ​ជាង​នេះ​រហូត​ដល់​ជិត​១​ម៉ឺន​រៀល​ក្នុង​១គីឡូក្រាម នៅ​ក្នុង​ខែ​៧ ឬ​ខែ​៨​ខាង​មុខ​នេះ​។

ដោយឡែក​ឈ្មូ​ញ​កណ្ដាល​ដែល​ធ្លាប់​ទទួល​ទិញ​គ្រាប់​ឈូក​ជា​រៀង​រាល់​ឆ្នាំ ក៏​បាន
បង្ហាញ​ពី​ការ​រំពឹង​ទុក​ដូច​ការ​លើក​ឡើង​របស់​កសិករ​ដែរ​។ ឈ្មូ​ញ​កណ្ដាល​រូប​នេះ​បាន​និយាយថា បច្ចុប្បន្ន​កសិករ​បាន​ចាប់ផ្ដើម​ប្រមូល​ផល​ឈូក​ជា​បណ្ដើរ​ៗ​ហើយ ហើយ​តម្លៃ​គ្រាប់​ឈូកក៏​ល្អ​ជាង​ប៉ុន្មាន​ខែ​មុន​ដែរ​។ នៅ​ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩​ថ្មី ។ ទីផ្សារ​គ្រាប់​ឈូក​ហាក់​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង តែ​ពេល​នេះ​ងើបឡើង​វិញ​ជា​បន្តបន្ទាប់​។

សូម​បញ្ជាក់​ថា ជា​រៀង​រាល់​ឆ្នាំ ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​ដំណាំ​ឈូក​រាប់​រាយ​ហិច​តា នៅ​ក្នុង « អាង​កំពីងពួយ » ដែល​ជា​តំបន់​ទេសចរ​ណ៏​ដ៏​ល្បីល្បាញ នៅ​ក្នុងស្រុក​បាណ​ន់ ខេត្ត បាត់ដំបង​។ ក្រៅពី​ធ្វើស្រែ​ចំការ ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​រស់នៅ​តំបន់​នោះ​បាន​នាំគ្នា​ដាំ​ឈូក ដើម្បី​យក​ផ្លៃ​ខ្ចី ឬ ចាស់​លក់ ដើម្បី​រក​ប្រាក់​ចំណូល​ក្នុង​គ្រួសារ​។
​ចំណែក​កសិករ​ខ្លះ​បាន​ជួល​ដី​គេ​ដើម្បី​ដាំ​ឈូក រីឯ​ខ្លះ​ទៀត​បាន​ដាំ​ដុះ​លើ​ដី​ខ្លួនឯង នៅ​ក្នុង​អាង​ទឹក​ដ៏​ធំ​សម្បើម​នេះ ។

ពាក់ព័ន្ធ​នឹង​ការ​ដាំ​ដំណាំ​ឈូក​នេះ ទិ​ន្និ​ផល​ដែល​ប្រមូល
បាន​វិញ​បើ​តាម​ការ​អះអាង​របស់​កសិករ​ថា​ឆ្នាំ​នេះ​ដំណាំ​ឈូក​ដែល​កសិករ​បាន​ដាំ​ស្ទើរ​គ្រប់​ៗគ្នា​ហាក់​ទ​ទូល​បាន​ទិ​ន្និ​ផល​ល្អ​គួរសម បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ​។ កសិករ​បាន​បញ្ជាក់ថា ដំណាំ​ឈូក​ដាំ​លើ​ផ្ទៃដី​ទំហំ​២​ហិច​តា អាច​ប្រមូល​បាន​គ្រាប់​ប្រហែល​ជិត​១​តោន ហើយកសិករ​អាច​ទ​ទូល​បាន​ប្រាក់​ចំណេញ​ច្រើន ព្រោះ​ដាំ​ណាំ​ឈូក​មិនសូវ​ចំណាយ​ទុន​ច្រើន ដូច​ដាំំ​ណាំ​កសិកម្ម​ផ្សេង​ៗ​ទេ ។

សូម​បញ្ជាក់​ថា ឈូក​គឺជា​ដំណាំ​ផ្តល់​សារ​ប្រយោជន៍​ជា​ច្រើន​តាំងពី​មើម ស្លឹក ផ្កា ផ្លែ​ខ្ចី​និង​ថ្លែ​ទុំ ជាក់ស្តែង ផ្កា​របស់​វា​ត្រូវ​បាន​គេ​យក​ទៅ​ថ្វាយ​ព្រះ ខណៈ​ស្លឹក​ទុក​សម្រាប់​ខ្ចប់​បន្លែ សាច់ ។ បន្ថែម​ពីលើ​នេះ​ក្រអៅឈូក​អាច​យក​ចម្អិន​ជា​ម្ហូប​ដ៏​មានឱជារស​បាន​ច្រើន​ប្រភេទ ទាំង​ស្ងោរ ឆា ឬ​ស្លរ​បាន​ច្រើន​ប្រភេទ ។ ចំណែក​ផ្លែ​ឈូក​ខ្ចី​គឺជា​ចំណី​ញ៉ាំ​លេង​យ៉ាង​ផ្អែម​ឆ្ងាញ់​ជក់មាត់ ហើយ ផ្លែ​ឈូក​ទុំ​វិ​គ ដែល​ហាល​ស្ងួត​កំពុង​មាន​ទីផ្សារ​សម្រាប់​ធ្វើ​បង្អែម ឬ​គ្រ​លីង​ឈូកគ្រប់​រសជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ