ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ត្រឹម​លុយ ៧០០ ដុល្លារ​សោះ​តស៊ូរ​រហូត​បាន​បើកហាង​ធំ​គួរសម​មួយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ចែករំលែក​នូវ​បទ​ពិសោធន៍​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត អ្នក​នាង ហុង ម៉ា​និ​ត ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ហាង​វាំងន​ន​មួយ​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នក​នាង​បាន​ចាប់ផ្តើម​មុខ​ជំនួញ​ដំបូង​ត្រឹម​លុយ​តែ ៧០០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​ចែករំលែក​នូវ​បទ​ពិសោធន៍​ជោគជ័យ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​ស្ត្រី​ផ្សេង​ទៀត អ្នក​នាង ហុង ម៉ា​និ​ត ដែល​បច្ចុប្បន្ន​ជា​ម្ចាស់​ហាង​វាំងន​ន​មួយ​នៅ​ក្រុងភ្នំពេញ​បាន​ឲ្យ​ដឹង​ថា អ្នក​នាង​បាន​ចាប់ផ្តើម​មុខ​ជំនួញ​ដំបូង​ត្រឹម​លុយ​តែ ៧០០ ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

ក្នុង​ន័យ​លើកទឹកចិត្ត​ដល់​ស្ត្រី​កម្ពុជា​ផ្សេង​ទៀត អ្នក​នាង ហុង ម៉ា​និ​ត បាន​ឲ្យ​ដឹង​ថា «​ពេល​ខ្លះ​យើង​មិន​គួរ​រង់ចាំ​សន្សំ​លុយ​ឲ្យ​បាន​រាប់​ម៉ឺន​ដុល្លារ​ទើប​ចាប់ផ្តើម​អាជីវកម្ម​នោះ​ឡើយ » ។ អ្នក​នាង​បាន​បន្ត​ថា ជាង​នេះ​ទៅ​ទៀត​អ្នក​នាង​ក៏​ជម្រុញ​និង​លើកទឹកចិត្ត​ស្ត្រី​មេផ្ទះ ឲ្យ​ចាប់អារម្មណ៍​ក្នុង​ការ​រក​ចំណូល​ជួយ​ដល់​ស្វាមី​ផង​ដែរ ។

អ្នក​នាង​បាន​ឲ្យ​ដឹង​ថា មានរឿង​ពីរ​យ៉ាង​ដែល​ជម្រុញ​ឲ្យ​រូប​អ្នក​នាង​ផ្ទាល់​ត្រូវ​តែ​មាន​ឯករាជ្យ​ខាង​សេដ្ឋកិច្ច ដែល​រឿង​ទី​១ គឺ​ពាក់ព័ន្ធ​នឹង​ជីវិត​ពិត​របស់​បងថ្លៃ​ស្រី​របស់​អ្នក​នាង ដែល​កន្លង​មក ក្រោយ​រៀប​អាពាហ៍ពិពាហ៍​ជាមួយនឹង​បងប្រុស​របស់​អ្នក​នាង ក៏​បាន​ពើប​ប្រ​ទៈ​នូវ​រឿង​មិន​សមប្រកប ដោយសារ​តែ​បងប្រុស​របស់​អ្នក​នាង​ដែល​ជា​បង្គោលគ្រួសារ​បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​បងថ្លៃ​ស្រី​របស់​អ្នក​នាង​ដែល​ជា​ស្ត្រី​មេផ្ទះ​មានកូន​តូច​ៗ​ដល់​ទៅ ៣ នាក់ ត្រូវ​លក់​អស់ទ្រព្យ​សម្បត្តិ​ព្យាបាល​ប្តី តែ​នៅ​តែ​មិន​អាច​សង្គ្រោះ​ជីវិត​បងប្រុស​ជាទី​ស្រលាញ់​របស់​អ្នក​នាង​បាន ។

អ្នក​នាង​បាន​បន្ត​ថា «​មក​ដល់​ចំណុច​នេះ ធ្វើ​ឲ្យ​ខ្ញុំ​មើលឃើញ​ថា​បងថ្លៃ​ស្រី​របស់ខ្ញុំ​ដែល​ធ្លាប់តែ​ជា​ស្ត្រី​មេផ្ទះ អត់​ចេះ​រកស៊ី​ត្រូវ​ប្រឈម​មុខ​យ៉ាង​ធ្ងន់​រ៉ាប់រង​គ្រប់មុខ​និង​ចំណាយពេល​រាប់​ឆ្នាំ​ទម្រាំ​គាត់​អាច​ងើបឡើង​វិញ​» ។ ចំណែក​រឿង​ទី​២ គឺ​ពាក់ព័ន្ធ​នឹង​ការ​មើលឃើញ​អ្នក​ជិតខាង​ដែល​ក្រោយ​ពី​រៀប​ការ​ហើយ ក៏​បែកបាក់​គ្នា ធ្វើ​ឲ្យ​ស្ត្រី​ដែល​ធ្លាប់តែ​នៅផ្ទះ​ដោយសារ​តែ​ប្តី​ជា​អ្នក​រកស៊ី​ចិ​ញ្ចឹ​ង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចិញ្ចឹម​ខ្លួន ។

អ្នក​នាង ហុង ម៉ា​និ​ត បាន​បញ្ជាក់​ថា «​សម្រាប់​ខ្ញុំ​ផ្ទាល់ ខ្ញុំ​លើកទឹកចិត្ត​ស្ត្រី​គ្រប់​រូប​គួរតែ​ចាប់ផ្តើម​នូវ​មុខរបរ​ណាមួយ​ដែល​អាច​រក​ចំណូល​ជួយ​ស្វាមី ព្រោះ​វា​ជា​រឿង​ប្រពៃ​ណាស់​នៅ​ពេល​ដែល​ស្ត្រី​អាច​មាន​ឯករាជ្យ​ភាព​ខាង​សេដ្ឋកិច្ច ហើយ​ស្វាមី​ក៏​សប្បាយចិត្ត​ឃើញ​ភរិយា​មានមុខ​របរ​និង​ប្រាក់​ចំណូល​នោះ​» ។

ងាក​ទៅ​មុខ​ជំនួញ​វិញ អ្នក​នាង​បាន​ឲ្យ​ដឹង​ថា​អ្វី​ដែល​អ្នក​នាង​មាននៅ​ក្នុង​ដៃ (​ហាង​ម៉ា​និ​ត​វាំងនន​) រថយន្ត​១​គ្រឿង និង​ផ្ទះសម្បែង​សមរម្យ គឺជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​អ្នក​នាង ព្រោះ​ពេល​ខ្លះ​វា​អាច​ជា​ចំនួន​តិចតួច​សម្រាប់​អ្នកមាន តែ​សម្រាប់​រូប​អ្នក​នាង​ផ្ទាល់​វា​ជា​ទ្រព្យ​ដ៏​មាន​តម្លៃ​ផ្តើម​ចេញពី​ការ​ខិតខំ​តស៊ូ​ពី​បាតដៃ​ទទេរ​រហូត​មាន​ថ្ងៃនេះ ។

អ្នក​នាង ហុង ម៉ា​និ​ត បាន​រៀបរាប់​ត្រួស​ៗ​ឱ្យ​ដឹង​ថា កាលពីមុន​ខ្ញុំ​ធ្វើ​ការងារ​ឱ្យ​គេ គឺ​ក្នុង​ក្រុម ហ៊ុន​លក់​វាំងនន​មួយ តែ​ដោយសារ​តែ​មិន​សប្បាយ​ចិត្តនឹង​សម្ពាធ​ការងារ​ពី​មេ ខ្ញុំ​បាន​ងាក មក​ជួល​ផ្ទះ​គេ​ដើម្បី​បើក​របរ​រកស៊ី​លក់​វាំងនន​នេះ​ដោយ​ខ្លួនឯង​វិញ គឺ​កាលពី​ឆ្នាំ ២០១៦ ដែល​កាល​ណោះ​ខ្ញុំ​មាន​តែ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង និង​មាន​ប្រាក់​តែ ៧០០​ដុល្លារ​អា​មេ​រិ​ក តែ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ