ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​ដំបូង​របស់​កម្ពុជា​សម្រេច​បាន​ជាង​២០%


រាជធានី​ភ្នំពេញ ៖ គម្រោង​ផ្លូវ​ល្បឿន​លឿន​របស់​កម្ពុជា​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ សម្រេច​បាន​ប្រមាណ​២០,៦៥​ភាគរយ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២០​នេះ ហើយ​ក្រសួង​បញ្ជាក់​ថា​ផ្លូវ​នេះ អាច​បញ្ចប់​មុន​កាលកំណត់ ។

យោង​តាម​គេហទំព័រ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​បញ្ជាក់​ថា គិត​មក​ត្រឹម​ខែមេសា ២០២០ ផ្លូវ​នេះ បាន​ដោះស្រាយ​ផល​ប៉ះពាល់​ចំពោះ​ទ្រព្យ​ប្រជាពលរដ្ឋ​បាន​៨៨,៤៨​ភាគរយ​ហើយ ហើយ​ក្រុម​ជំនាញ​ក៏​កំពុង​ដោះស្រាយ​បន្ត​ផង​ដែរ បើ​ទោះបីជា​កម្ពុជា​និង​ពិភពលោក​ទាំងមូល​កំពុង​ជួបនឹង​បញ្ហា​កូ​វី​ដ​១៩​ក្ដី ។

លោក​វ៉ា ស៊ឹ​ម​សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណការ​នឹង​ដឹក​ជញ្ជូន​បានអោយ​ដឹង​ថា ទោះបីជា​កម្ពុជា និង​ចិន​ជួប​ប្រទះ​នឹង​ជំងឺ​កូ​វី​ដ​ក្ដី តែ​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​តែ​បន្តសកម្មភាព​សាងសង់​ដដែល ដោយ​មិន​មាន​អ្វី​ជា​បញ្ហា​រារាំង​ឡើយ ក្នុង​នោះ​កម្មករ​នៅ​តែ​បន្ត​ការ​សាងសង់​ដំណើរការ​គ្រឿងចក្រ​ដដែល ។

លោក​បន្ត​ថា សម្រាប់​ការ​ដោះស្រាយ​បញ្ហា​លើ​ប៉ះពាល់​ក៏​នៅ​តែ​បន្ត ដោយ​មាន​ក្រុមបច្ចេកទេស អន្តរក្រសួង បាន​បន្ត​ជជែក​ដោះស្រាយ​ជាមួយ​អ្នក​រង​គ្រោះ​បន្តបន្ទាប់ ។
លោក​ថា​៖« បើ​មើលទៅ​តាម​ស្ថានការណ៍ គម្រោង​នេះ​អាច​នឹង​រួចរាល់​ទៅ​តាម​គម្រោង​ឬ​ក្រោយ​ហ្នឹង​ប​និ្ត​ច​បន្តួច តែ​យ៉ាងណា ក្រុម​អ្នក​សាងសង់​កំពុង​តែ​ជំរុញ​អោយ​បាន​លឿន​បំផុត » ។

សូម​បញ្ជាក់​ដែរ​ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ នា​ថ្ងៃ​ទី ២២ ខែ មីនា ឆ្នាំ ២០២០ ដោយ​រយៈពេល​សាងសង់​ចំនួន ៤៨​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​មុន​ពេល​កំណត់ នា​ចុងឆ្នាំ​២០២២ នេះ ដោយ​គ្រោង​ប្រើប្រាស់​ថវិកា​វិនិយោគ ប្រមាណ ២.០០០​លាន​ដុល្លារ​អា​មេ​រិ​ក ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ