ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ដើមឈើ​ចាំ​ស្នេហ៍​» កណ្តាល​ទ្រូងផ្លូវ​ស្ថាបនា​ថ្មី​ក្លាយជា​ការ​ចាប់អារម្មណ៍​យ៉ាង​​ខ្លាំង

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ការ​ស្ថាបនា​ផ្លូវ​បេតុង​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ កំពុង​ក្លាយជា​ការ​ចាប់អារម្មណ៍​ពី​មហាជន​ជិត​ឆ្ងាយ​ចង់​បើក​ឆ្លងកាត់ ព្រោះតែ​តាម​ផ្លូវ​មួយ​ចំនួន​សង្ខាង​ផ្លូវ​មាន​លក្ខណៈ​បែប​ធម្មជាតិ​ស្រស់បំព្រង ជាមួយនឹង​ការ​រត់​ស្រប​តាម​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ថែម​ទៀត​។ បើ​តាម​មន្ត្រី​បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រៅពី​រត់​កាត់​គយគន់​ធម្មជាតិ​ឆ្នេរ នៅ​មាន​ចំណុច​ដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ពី​មហាជន​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ការ​ស្ថាបនា​ផ្លូវ​បេតុង​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ កំពុង​ក្លាយជា​ការ​ចាប់អារម្មណ៍​ពី​មហាជន​ជិត​ឆ្ងាយ​ចង់​បើក​ឆ្លងកាត់ ព្រោះតែ​តាម​ផ្លូវ​មួយ​ចំនួន​សង្ខាង​ផ្លូវ​មាន​លក្ខណៈ​បែប​ធម្មជាតិ​ស្រស់បំព្រង ជាមួយនឹង​ការ​រត់​ស្រប​តាម​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​ថែម​ទៀត​។

បើ​តាម​មន្ត្រី​បាន​ថ្លែង​ឱ្យ​ដឹង​ថា ក្រៅពី​រត់​កាត់​គយគន់​ធម្មជាតិ​ឆ្នេរ នៅ​មាន​ចំណុច​ដែល​ចាប់អារម្មណ៍​ខ្លាំង​បំផុត​ពី​មហាជន​នោះ គឺ​ដើមឈើ​ព្រៃ​មួយ​ដើម​ដែល​អ​ជ្ញា​ធរ​បាន​រក្សា​ទុក​ធ្វើ​ជា​រង្វង់​មូល​នៅ​កណ្តាល​ទ្រូងផ្លូវ​ស្ថាបនា​ថ្មី​ជិត​ចុង​ឆ្នេរ​អូរ​ត្រេះ កំពុង​តែ​ទាក់ទាញ ជា​ពិសេស​នោះ​គឺ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​មហាជន​ក្នុង​បណ្តាញ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ត្រូវ​បាន​ក្រុមការងារ​យុវជន​ប្រកាស​ដាក់​ឈ្មោះ​ថា «​ដើមឈើ​ចាំ​ស្នេហ៍​» ។

មន្ត្រី​ដដែល​បន្ត​ថា ការ​ដាក់​ឈ្មោះ​ដើមឈើ​មួយ​ដើម​នេះ ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ពេល​ដែល​ប្រតិភូ​ថ្នាក់​ជាតិ​ដឹកនាំ​ដោយ​សម្តេច​ពិ័​ជយ​សេនា ទៀ បាញ់ បាន​អញ្ជើញ​ពិនិត្យ​លទ្ធផល​ស្ថាបនា​ផ្លូវ​ថ្មី​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។

បើ​តាម​មន្ត្រី​ថ្លែង​បញ្ជាក់​ទៀត​ថា ការ​ដែល​ក្រុមការងារ​យុវជន​ដាក់​ឈ្មោះ​បែប​នេះ ជា​ការ​កត់​ចំណាំ មិន​សំដៅ​ទៅ​រឿង​ស្នេហា​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​បង្ហាញ​ថា រង្វង់​មូល​ដើមឈើ​កណ្តាល​ទ្រូងផ្លូវ​នេះ ជាទី​ដែល​មហាជន​ដាក់ចិត្ត​ស្រឡាញ់ ហើយ​បច្ចុប្បន្ន​កំពុង​ក្លាយទៅជា​ទី​ណាត់ជួប​ញាតិ​មិត្ត​សម្រាប់​ដំណើរ​កំសាន្ត​ទេសចរណ៍​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ