ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយស្រុក​ធ្វើ​មិន​បែក​ទេ ប៉េ​អឹ​ម​ម្នាក់​ចាក់​ដី​លុប​អូរ​ធ្វើ​កម្មសិទ្ធិ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ភ្នំស្រួច​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​អូរ បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​ធនធានទឹក សូម​មេត្តា​ជួយ​ទប់ស្កាត់​ការ​ចាក់​ដី​រំលោភ​បំពាន​លុប​អូរ​របស់​រដ្ឋ ព្រោះ​ពួក​គាត់​បាន​សង្កេត​ឃើញ​ថា សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាន​។ បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​ថា…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​ភ្នំស្រួច​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ឃុំ​អូរ បាន​ស្នើ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​ធនធានទឹក សូម​មេត្តា​ជួយ​ទប់ស្កាត់​ការ​ចាក់​ដី​រំលោភ​បំពាន​លុប​អូរ​របស់​រដ្ឋ ព្រោះ​ពួក​គាត់​បាន​សង្កេត​ឃើញ​ថា សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន​នៅ​តែ​បន្ត​កើត​មាន​។

បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​បាន​សង្កេត​ឃើញ​ថា ខណៈ​ភាព​ចាក់​ដី​រំលោភ​បូក​ខាងលើ​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះ​បញ្ហា​ដែល​កើតឡើង​ដល់​លទ្ធភាព​នៃ​ការ​រំដោះ​ទឹក​បង្ក​បានជា​ទឹកជំនន់ ដោយសារ​ការ​ចាប់រំលោភ​អូរ និង​ធ្វើ​ឱ្យ​ស្ទះ ឬ​បិទផ្លូវ​ទឹក​នានា ដោយ​ពុំ​ស្រប​តាម​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​នោះ​។

ក្នុង​នាម​ជា​ពលរដ្ឋ សូម​ស្នើ​ទៅ​លោក​អភិបាលស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ជា​ពិសេស​គឺ​មន្ទីរ​ធនធានទឹក សូម​មេត្តា​ទប់ស្កាត់​ការ​ចាក់​ដី​លប់​អូរ​របស់​បុគ្គល​មាន​លុយ មាន​អំណាច​មួយ​រូប​ដែល​គេ​សង្កេត​ឃើញ​ថា ការ​ចិញ្ចឹមចិត្ត និង​មហិច្ឆតា​ចង់បាន​ដី​របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នេះ គឺ​បុគ្គល​ដែល​មាន​លុយ មាន​អំណាច​រូប​នោះ ព្យាយាម​ចាក់​ច្រើន​ដង​មក​ហើយ​។

ពាក់ព័ន្ធ​នឹង​ការ​ចាក់​ដី​លប់​អូរ​របស់​រដ្ឋ​នេះ​ដែរ លោក ហន ពិសិដ្ឋ អភិបាលស្រុក​ភ្នំស្រួច បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​លោក មែន ភី​រី​ណា ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​ចាក់​ដី​លប់​អូរ​នេះ គឺ​ខាង​ស្រុក​បាន​ចុះ​ធ្វើការ​ហាមឃាត់​ចំនួន 6 ទៅ 7 ដង​មក​ហើយ រហូត​ដល់​ពេល​ខ្លះ​មានការ​ចាប់​ឃាត់​យក​រថយន្ត​ដឹក​ដី​នោះ​ទៀត​ផង​។ តែ​ឈ្មោះ មែន ភី​រី​ណា មន្ត្រី​អាវុធហត្ថ​ខេត្ត​នេះ បាន​បញ្ជា​កូនចៅ​ធ្វើការ​រំដោះ​យក​រថយន្ត​ដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ឃាត់ ហើយ​គេចខ្លួន​បាត់​ទៅ​ធ្វើ​ហាក់បីដូចជា​មិន​ខ្លាចញញើត​ច្បាប់​បន្តិច​ណា​ទាល់តែ​សោះ​។

ករណី​នេះ លោក​ក៏​បាន​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ​អស់ហើយ​ដែរ​។ ដោយ​លោក​បាន​បញ្ជាក់​ថា បើ​ចង់​ដឹង​ច្បាស់​ទាល់តែ​សួរ​ជំនាញ​ធនធានទឹក​។ បញ្ហា​ដែល​ឈ្មោះ មែន ភី​រី​ណា ចាក់​ដី​លប់​អូរ​របស់​រដ្ឋ​នេះ​ដែរ លោក​ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​តាម​ទូរស័ព្ទ​ផង​ដែរ​ថា ករណី​មន្ត្រី​អាវុធហត្ថ​មែន ទីណា​ចាក់​ដី​លុប​អូរ​ដែល​លោក​បាន​កសាង​សំណុំ​ឯកសារ​បញ្ជូន​ទៅ​ស្រុក ដើម្បី​ឲ្យ​មាន​វិធានការ​អស់ហើយ​។ នេះ​តែងតែ​ធ្លាប់​ចាក់​នៅ​ថ្ងៃ​សៅរ៍ ឬ​អាទិត្យ ជា​ពិសេស​គឺ​លួច​ចាក់​នៅ​ពេល​យ
ប់​តែ​ម្ដង​។

ពេល​នេះ មិន​អាច​សុំ​ការ​ពន្យល់​បកស្រាយ​ណាមួយ​ពី​លោក មែន ភី​រី​ណា បាន​ទេ ពាក់ព័ន្ធ​នឹង​ការ​ចាក់​ដី​លប់​អូរ​របស់​រដ្ឋ​នេះ​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​បន្ត​ទៀត​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ