រាជធានីភ្នំពេញ៖ រថយន្តម៉ាកគាមួយគ្រឿងបានបើកបោះពួយជ្រុលចង្កូតទៅបុកក្បាលរបាំងខណ្ឌចែកទ្រូងផ្លូវបណ្តាលឱ្យបាក់១កង់ខ្ទេចចេញ ហើយរថយន្តនោះបានបន្តបុកជាប់ជាមួយក្បាលរបាំងមួយទៀត ដែលនៅខាងមុខ បណ្តាលអោយរងការខូចខាត ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅមុខ អគ្គនាយកដ្ឋានពន្ធដា តាមមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។
រថយន្តដែលគ្រោះថ្នាក់ ម៉ាក KIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BC.៤៣៧០ បើកបរ ដោយបុរសម្នាក់ ពុំស្គាល់អត្តសញ្ញាណឡើយ ។តាមសាក្សីបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ រថយន្ត បានជិះគ្នា៣នាក់ បានធ្វើដំណើរតាមផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើង ទៅត្បូង ។នៅពេលធ្វើដំណើរ ហួសស្ពាន៥មករា បានបន្តិច មកទន្ទឹមមុខ អគ្គនាយកដ្ឋាន ពន្ធដាស្រាប់តែ រថយន្តបានរ៉េចង្កូតទៅឆ្វេងដៃ បុកក្បាលរបាំងថ្ម ផ្នែកខាងជើង បណ្តាលអោយបាក់មួយកង់នឹងខ្ទេចចេញ។
តាមសាក្សីបានអោយដឹងទៀតថា ខណៈនោះរថយន្តក៏បានជ្រុលទៅមុខបុកក្បាលរបាំងថ្មមួយទៀតបណ្តាលអោយកំពិតជាប់ទៅមុខលែងរួច ។ ទោះបីជាយ៉ាងណាគ្រោះថ្នាក់ នៅពុំបណ្តាលអោយមនុស្សរងរបួសឡើយ គឺគ្រាន់បាក់ក្បាលរបាំងថ្មី និងខូចខាតរថយន្តតែប៉ុណ្ណោះ។ តាមអ្នកបើកបរបានប្រាប់នគរ បាលអោយដឹងថា ការកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តបែកកង់ទាញចង្កូតទៅបុកក្បាលរបាំងថ្មតែម្តង។
បន្ទាប់ពីគ្រោះថ្នាក់ នគរបាលមូលដ្ឋានបានទាក់ទងទៅនគរបាលចរាចរណ៍ចុះមកវាស់វែង និងនាំរថយន្ត
បញ្ចូនទៅកាន់ការិយាល័យចរចរណ៍ជើងគោក ដើម្បីដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិសាធា
រណៈ ។
ចែករំលែកព័តមាននេះ