ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពៅ បញ្ញា​ពេជ្រ បញ្ជាក់​ពី​បញ្ហា​សុខភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​សំនៀង​រ៉ៃ​កណ្តឹង​ កញ្ញា​ ពៅ បញ្ញា​ពេជ្រ មួយ​រយៈ​​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ចេញ​មុខជា​រឿយ​ៗ​តាម​រយៈ​ការ​ឡាយ​លក់​ផលិតផល​តាម​អន​ឡាញ ក្នុង​ពេល​ដែល​នាង​ហាក់​បង្ហាញ​ត​ម្រុ​ញ​ពី​បញ្ហា​សុខភាព​កាន់តែ​ធូរស្បើយ​ជាង​មុន​។ តាម​រយៈ​​វី​ដេ​អូ​ដែលកញ្ញា…

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​សំនៀង​រ៉ៃ​កណ្តឹង​ កញ្ញា​ ពៅ បញ្ញា​ពេជ្រ មួយ​រយៈ​​ចុង​ក្រោយ​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា នាង​បាន​ចេញ​មុខជា​រឿយ​ៗ​តាម​រយៈ​ការ​ឡាយ​លក់​ផលិតផល​តាម​អន​ឡាញ ក្នុង​ពេល​ដែល​នាង​ហាក់​បង្ហាញ​ត​ម្រុ​ញ​ពី​បញ្ហា​សុខភាព​កាន់តែ​ធូរស្បើយ​ជាង​មុន​។

Picture

តាម​រយៈ​​វី​ដេ​អូ​ដែលកញ្ញា ពៅ បញ្ញា​ពេជ្រ បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​បង្ហាញ​ថា នាង​បាន​ប្រែក្លាយ​ពី​ភាព​អាប់អួរមក​ភាព​ស្រស់ថ្លា ជាមួយនឹង​រូប​សម្រស់​នៅ​តែ​ស្រស់​ស្អាត​ដដែល បើ​ទោះបីជា​ពេល​នេះ​នាង​មិន​អាច​ដើរ​រួច​ដោយ​ត្រូវ​តែ​អង្គុយតែ​នៅ​លើរ​ទះ​រុញ​ក៏​ដោយ​។

Picture

ពាក់ព័ន្ធ​បញ្ហា​សុខភាព​នេះ​ដែរ ​ម្ចាស់​បទ «​ស្នេហ៍​គ្មាន​លក្ខ​ខ័​ណ្ឌ​» ​កញ្ញា​ ពៅ​បញ្ញា​ពេជ្រ បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​យ៉ាង​ខ្លី​ថា រហូត​មក​ទល់​ពេល​នេះ​សុខភាព​របស់នាង​​ល្អ ពោល​គឺ​មិន​មាន​ធ្វើទុក្ខ​ច្រើន​ដោយ​មុន​ឡើយ ប៉ុន្តែ​នាង​នៅ​តែ​សម្រាក​ព្យាបាល​តាម​ការ​ណែនាំ​របស់​ក្រុម​គ្រូពេទ្យ​ដដែល​។

​ទោះបីជា​យ៉ាង​ណា កញ្ញា​ពៅ បញ្ញា​ពេជ្រ មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​ទៅ​លើ​បញ្ហា​សុខភាព​របស់​ខ្លួន​ក៏​ដោយ ប៉ុន្តែ​បើ​ក្រឡេក​មើល​សភាព​ដែល​នាង​បាន​បង្ហាញមុខ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ ឃើញ​ថា នាង​បាន​ប្រែ​មក​ភាព​ស្រស់បោះ​ឡើង​វិញ ជា​ពិសេស​នោះ​ នាង​ថែម​ទាំង​អាច​បង្ហើរ​សំនៀង​បាន​ដូច​ដើម ខុស​ប្លែក​កាលពីមុន​ ដែល​នាង​មាន​អាកា​រៈ​​ធ្វើទុក្ខ​ត្រង់​កន្លែង​ស្នាម​របួស និង​មាន​ភាព​ហត់​ពិបាក​ដកដង្ហើម​។

ជា​ការ​កត់សម្គាល់ កញ្ញា​ពៅ បញ្ហា​ពេជ្រ បាន​បង្កើត​នូវ​គណនេយ្យ​ហ្វេ​ស​ប៊ុ​កមួយ​ផ្ទាល់ខ្លួន ដើម្បី​លក់​ផលិតផល​តាម​អន​ឡាញ​មាន​ដូច​ជា​សម្លៀក​បំពាក់ និង​គ្រឿងសម្អាង​មួយ​ចំនួន​ទៀត ក្នុង​ពេល​ដែល​ការ​ចាប់ផ្តើម​មុខ​ជំនួញ​ថ្មី​របស់​នាង​នា​ពេល​នេះ​ក៏​ទទួល​បានការ​គាំទ្រ​​ពី​សំណាក់​អតិថិជន​ផង​ដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

Picture
Picture
Picture
Picture
Picture