ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ ម៉ូ​លី​កា បង្អួត​សុភមង្គល​ធ្វើ​ឱ្យ​​ហ្វេ​ន​ៗ​សរសើរ​សំណាង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​សាន់​ដេដែលមានសំណាងម្នាក់​ គឺ​អ្នក​នាង ផា​ន់ ម៉ូ​លី​កា ថ្វី​ត្បិត​តែ​បាន​ដកខ្លួន​ពី​ការងារ​ច្រៀង​រាំ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ត្រូវ​បាន​មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍​នៅឡើយ​ទេ ជា​ពិសេស​បន្ទាប់​ពី​អ្នក​នាង​រមែង​បង្អួត​ពី​ជីវិត​ជោគជ័យ​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​។ អ្នក​នាងផាន់…

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​សាន់​ដេដែលមានសំណាងម្នាក់​ គឺ​អ្នក​នាង ផា​ន់ ម៉ូ​លី​កា ថ្វី​ត្បិត​តែ​បាន​ដកខ្លួន​ពី​ការងារ​ច្រៀង​រាំ ប៉ុន្តែ​អ្នក​នាង​នៅ​តែ​ត្រូវ​បាន​មហាជន​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍​នៅឡើយ​ទេ ជា​ពិសេស​បន្ទាប់​ពី​អ្នក​នាង​រមែង​បង្អួត​ពី​ជីវិត​ជោគជ័យ​នៅ​ក្នុង​សង្គម​ហ្វេ​ស​ប៊ុ​ក​។

អ្នក​នាងផាន់ ម៉ូលីកា ​ត្រូវបាន​​គេ​ដឹង​ថា មាន​ឋានៈ​ជា​លោក​ជំទាវ និង​កំពុង​ជោគជ័យ​ក្នុង​មុខ​ជំនួញ​នាំ​ចូល​ផលិតផល Cosmictic យ៉ាង​ខ្លាំង បន្ថែម​ពីលើ​មុខរបរ​ហាង​ស៊ុប និង ហាង​លក់​សំលៀក​បំពាក់​។ ជាក់ស្ដែង​រូបភាព​ជា​ច្រើន​សន្លឹក​នៅ​លើ​ហ្វេស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ រឹតតែ​ធ្វើ​អោយ​គេ​មើលឃើញ​ថា​អ្នក​នាង​គឺជា​អតីត​សិល្ប​ការិនី ដែល​មាន​សុភមង្គល និង​មានសំណាង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​។

ការ​សរសើរ​ចេញពី​មាត់​មហាជន​នេះ គឺ​បន្ទាប់​ពី​អ្នក​នាង ផា​ន់ ម៉ូ​លី​កា ទទួល​បានការ​ថ្នាក់ថ្នម និង​ការ​យកចិត្តទុកដាក់​ពី​សំណាក់​ស្វាមី​រូប​សង្ហា បើ​ទោះជា​អ្នក​នាង​មានកូន​២​នាក់​​ធំ​ៗ​ណាស់​ទៅ​ហើយក្តី​ និង​បន្ទាប់​ពី​អ្នក​នាង​បង្ហាញ​ពី​ជីវិត​ជោគជ័យ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ជា​រឿយ​ៗ​។

អ្នក​នាងផាន់ ម៉ូលីកា​ និង​លោក​ គង់ សុខ​ម៉េ​ង ជា​ស្វាមី ដែល​ត្រូវ​គេ​ស្គាល់​ថា​ ទើបតែ​បាន​តំណែង​ជាទី​ប្រឹក្សា​សម្ដេច​ក្រឡាហោម ស ខេ​ង រមែង​បង្អួត​ភាព​ផ្អែមល្ហែម​ក្នុង​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​ជា​គ្រួសារ​មិនសូវ​ដាច់ ដែល​មាន​ន័យ​ថា​គូស្នេហ៍​មួយគូ​នេះ នៅ​តែ​ស្រលាញ់​គ្នា​មិន​ប្រែប្រួល ក្នុង​រយៈពេល​ជិត​១០​ឆ្នាំ​កន្លង​មកនេះ​។ នេះ​ក៏​ជា​ហេតុផល​ដែល​អ្នក​នាង​នៅ​តែ​បន្ត​ឃ្លាតឆ្ងាយ​ពី​សិល្បៈ​ផង​ដែរ ពោល​គឺ​ដោយសារ​តែ​អ្នក​នាង​រវល់​នឹង​មុខ​ជំនួញ​ផង និង​មើលថែ​កូន​ទាំង​២នាក់​​ផង​។

អ្នក​នាងផាន់ ម៉ូលីកា ​ធ្លាប់​អះអាង​ប្រាប់​អ្នកគាំទ្រ​ក្នុង​ម៉ោង Live ឃោសនា​​លក់​ផលិតផល Cosmictic ជា​រឿយ​ៗ​ថា អ្នក​នាង​មិន​បោះបង់​សិល្បៈ​ទេ ប៉ុន្តែ​មក​ពី​អ្នក​នាង​មិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​ទើប​អ្នក​នាង​នៅ​តែ​មិន​ទាន់​គិតគូរ​ ។ អ្នក​នាង​ធ្លាប់​បាន​បង្ហើប​ថា នឹង​អាច​មានការ​ផលិត​ចម្រៀង​ជា​លក្ខណៈ​ឯករាជ្យ​ក្នុង​ពេល​ខាង​មុខ ដើម្បី​រំលឹក​អាជីព​សិល្បៈ ស្រប​ពេល​ដែល​អ្នក​នាង​រវល់​ច្រើន មិន​អាច​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ដូច​មុន​។ ក្នុង​នោះ​ស្វាមី​ដែល​មាន​ឋានៈ​ជា​ឯកឧត្តម​របស់​អ្នក​នាង ក៏​មិន​ដែល​ហាមប្រាម​រឿង​អ្នក​នាង​ចង់​ផលិតបទ​​ចម្រៀង​ជា​លក្ខណៈ​ឯកជន​នោះ​​ដែរ​ ទើប​អ្នក​នាង​អាច​នឹង​បង្ហាញ​ស្នាដៃ​នា​ពេល​ឆាប់​ៗ​នេះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ