ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​រាជធានី​ភ្នំពេញ​ព្រមាន​មន្ត្រី​រូប​ណា​ធ្វើ​ខុស​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​មិន​លើកលែង​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រូប​ណា​ធ្វើ​ខុស​ពី​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺ​មិន​ត្រូវ​បាន​លើកលែង​ឡើយ និង​ត្រូវ​ដាក់​វិន័យ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។ នេះ​បើ​តាម លោក ស…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រូប​ណា​ធ្វើ​ខុស​ពី​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ គឺ​មិន​ត្រូវ​បាន​លើកលែង​ឡើយ និង​ត្រូវ​ដាក់​វិន័យ និង​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ។ នេះ​បើ​តាម លោក ស ថេ​ត ស្នងការ​រាជធានី​ភ្នំពេញ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២០ លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជួប​ជាមួយ​មន្ត្រី​នៃ​ការិយាល័យ​ចរាចរណ៍ និង​មន្ត្រី​ចរាចរណ៍​តាម​បណ្តា​អធិការ​ខណ្ឌ​ទាំង​១៤ ដែល​មាន​មន្ត្រី​ចូលរួម​សរុប​ចំនួន ៧២៨ នាក់ ( បែក​ចែក​ជា ៤ វេន​ផ្សេង​គ្នា ) ដើម្បី​ផ្សព្វផ្សាយ​ការ​ប្រជុំ​ដក​ពិសោធន៍​នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។

ក្នុង​ឱកាស​នោះ​ដែរ​លោកស្នងការ​បាន​កោតសរសើរ​ដល់​កម្លាំង​ទាំងអស់​ដែល​បាន​ខិតខំ​ទាំង​យប់​ថ្ងៃ ក្នុង​គោលបំណង​ការពារ​អាយុជីវិត ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជា​លទ្ធផល​នៃ​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ រយ​:​ពេល​១៣​ថ្ងៃ​កន្លង​មកនេះ​បាន​បង្ហាញ​ជា​លទ្ធផល​វិជ្ជមាន ដោយ​កាត់​បន្ថយ​គ្រោះ​ចរាចរណ៍​បាន​រហូត​ដល់​៤០% ជា​ពិសេស​ធ្វើ​ឲ្យ​អ្នកបើកបរ​ភាគច្រើន​បាន​ចូលរួម​គោរព​ច្បាប់​ដោយ​ពាក់មួក​សុវត្ថិភាព ពាក់​ខ្សែ​ក្រ​វ៉ា​ត់ គោរព​ភ្លើង និង​ស្លាក​សញ្ញា​ចរាចរណ៍ ។ ល ។

ម្យ៉ាងវិញទៀត​លោកស្នងការ​បាន​ណែនាំ​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​ទាំងអស់​ត្រូវ​តែ​មានការ​អត់ធ្មត់​ខ្ពស់ មាន​អាកប្បកិរិយា និង​សំដី​សមរម្យ​ជាមួយ​ប្រជាពលរដ្ឋ ។ លោកស្នងការ​បាន​សង្កត់ធ្ងន់​ថា «​ក្នុង​ពេល​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ បើ​មន្ត្រី​ណា​ប្រព្រឹត្តិ​ខុស​ពី​ការ​ណែនាំ​របស់​ថ្នាក់ដឹកនាំ មន្ត្រី​នោះ​នឹង​ត្រូវ​ដាក់​ពិន័យ​ក៏​ដូច​ជា ការ​អនុវត្ត​តាម​វិន័យ​កងកម្លាំង » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ