ប្រធានាធិបតី​ប្រេ​ស៊ី​ល ធ្វើតេស្ត​កូ​វី​ដ​១៩ អវិជ្ជមាន


ប្រទេស​ប្រេ​ស៊ី​ល ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក Jair Bolsonaro បាន​ធ្វើតេស្តរ​កកូ​វី​ដ​១៩ អវិជ្ជមាន ដល់​ទៅ​បី​ដង ដែល​ទើបតែ​ប្រកាសប្រាប់​ជា​សាធារណៈ​កាលពី​រសៀល​ថ្ងៃ​ពុធ​។

តុលាការ​កំពូល លោក Ricardo Lewandowski គឹ​ជា​អ្នក​ប្រកាស​លទ្ធផល​នេះ ចេញ​ជា​សាធារណៈ​។ ការ​ធ្វើតេស្ត​ទាំង​៣​ដង ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៧ ខែមីនា បន្ទាប់​ពី​លោក Bolsonaro បាន​វិល​ត្រឡប់​មក​ពី​កិច្ចប្រជុំ​ទ្វេភាគី​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក Donald Trump នៅ​រដ្ឋ​ផ្ល​រី​ដា ខណៈ​ដែល​មនុស្ស​ជា​ច្រើន​របស់​គាត់​បាន​ធ្វើតេស្ត​វិជ្ជមាន​។

ការ​ប្រកាស​ពី​លទ្ធផល​អវិជ្ជមាន​នេះ បាន​ធ្វើ​ឱ្យ​ការ​ស្ទាក់ស្ទើរ​មិន​ហ៊ាន​ប្រកាស​លទ្ធផល​ជា​សាធារណៈ​របស់​លោក​ប្រធានាធិបតី​ឈាន​ដល់ទី​បញ្ចប់​។ ការ​ធ្វើតេស្ត​ចំនួន​៣​ដង​នេះ បាន​ធ្វើ​ឡើង​នៅ​កាលពី​ថ្ងៃ​ពុធ ដែល​លោក​ប្រធានាធិបតី​ប្រើប្រាស់​កូដ​ជំនួស​ឱ្យឈ្មោះ​របស់​លោក តែ ID គឺ​ដូច​គ្នា​ជាមួយនឹង ID របស់​លោក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រេ​ស៊ី​ល​ពេល​នេះ មាន​ករណី​ឆ្លង​កូ​វី​ដ​សរុប ១៩០,១៣៧​ករណី ករណី​ឆ្លង​ថ្មី ៩៨០​ករណី ករណី​បាត់បង់​ជីវិត សរុប ១៣,២៤០​ករណី ករណី​បាត់បង់​ជីវិត​ថ្មី ៨២​ករណី និង ករណី​ជា​សះស្បើយ​សរុប ៧៨,៤២៤​ករណី​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​អន្តរជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ