ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ពលរដ្ឋ​ប្រយ័ត្ន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១១ ខែឧសភា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​១១ ខែឧសភា​នេះ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២០ ដែល​អាច​កើត​មាន​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដែរ ។

ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត​សង្កេត​ឃើញ​ថា ជ្រលង នៃ​សម្ពាធ​ទាប​បង្កើន​ឥទ្ធិពល​មក​លើ​ភាគ​ពាយ័ព្យ និង​ខាងជើង​កម្ពុជា ។ ដោយនៅ​ថ្ងៃ​ទី​១៥ ខែឧសភា របប​ខ្យល់មូសុង​និរតី​បក់​មក​លើ​កម្ពុជា ជាមួយនឹង​ការ​ចាប់ផ្តើម​មក​ដល់​នូវ​រដូវវស្សា ។

ចំពោះ​ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥ ខែឧសភា ៖ មាន​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៨ អង្សា​សេ សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៦-៣៩ អង្សា​សេ ។ បណ្តា​ខេត្ត​នៅ​ផ្នែក​ពាយ័ព្យ នឹង​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ ។ ឯ​ផ្នែក​ដ៏​ទៃ​ទៀត​អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​មធ្យម ។ ចាប់ពី​ថៃ្ង​ទី​១៥-១៩ ខែឧសភា​ភ្លៀង និង​បន្ត​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​តិច​ទៅ​បង្គួរ ។

ដោយ​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេនិង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៨ អង្សា​សេ ។ បណ្តា​ខេត្ត​នៅ​ជាប់​ជួរ​ភ្នំ​ដងរែក អាច​មាន​ភ្លៀង​ពី​ខ្សោយ​ទៅ​បង្គួរ ។ ចាប់ពី​ថៃ្ង​ទី​១៥-១៩ ខែឧសភា ភ្លៀង​និង​បន្ត​ធ្លាក់​រាយ​ប៉ាយ ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ ។

ដោយឡែក​បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ អង្សា​សេនិង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ អង្សា​សេ ។ នឹង​អាច​មាន​ភ្លៀង​ពី​តិច​ទៅ​បង្គួរ ។

ក្រសួង​ក៏​បាន​បន្ត​អំពាវនាវ សូម​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់​ដែល​នឹង​អាច​កើត​មាន ជា​ពិសេស​បណ្តា​ខេត្ត​នៅ​តំបន់ វាលទំនាប ក្នុង​នោះ មាន​ជា​អាទិ៍ ៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃ​ទី​១៣-១៦ ខែឧសភា ៕