ឈ្មួញជីករំលោភយកបឹង សង្ស័យបាំង​អាជ្ញា​​​ធរមើលអត់​ឃើញ​ទេដឹង?


​ខេត្តកណ្តាល ៖ ​គ្រឿងចក្រ​ជា​ច្រើន​គ្រឿងកំពុង​សម្រុក​ធ្វើ​សកម្មភាព​ជីក​បៀ ​សម្រាប់​ចាប់​យក​ត្រី និង​ជីក​ក្រ​វ៉ា​ត់​ព័ទ្ធ​ព្រំ​រំលោក​យក​ដី​បឹង​សាធារណៈ​របស់រ​ដ្ឋ ​(​អតីត​ឡូត៍​នេសាទ​លេខ​៥)​ ត្រង់​ចំណុចកណ្តាល​បឹង​ធំ ស្ថិត​ក្នុងភូមិ​លេខ​៣ និង​ភូមិ​លេខ​២ ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល រាប់​សិប​ហិ​កតា​គ្រប់គ្រង​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន ​។

បើ​តាម​ប្រភព​បាន​លួច​ខ្សឹប​បង្ហើប​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​៦ ​ឧសភា ​​ថា គ្រឿងចក្រ​អេ​ស្កា​វ៉ា​ទ័​រ​ជា​ច្រើន​គ្រឿង ដែល​ធ្វើ​សកម្មភាព​ជីក​បៀប្រឡាយ​ចាប់​យក​ត្រី និង​ជីក​ក្រ​វ៉ា​ត់​ព័ទ្ធ​ព្រំ​ដី​យ៉ាង​គគ្រឹកគគ្រេង ​នៅ​ចំ​កណ្តាល​បឹង​ធំ​អតីត​ឡូត៍​នេសាទ​លេខ​៥ ទាំងថ្ងៃទាំងយប់​នោះ ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​៤​នាក់ ១-ឈ្មោះ ជី​ម ជីក​ នៅ​ចំណុច​ទួល​ព្រែក​តា​ហឹ​ង ២-ឈ្មោះ ទរ ជីក​ចំណុច​បឹង​អូ​ជ្រាំ ៣-ឈ្មោះ ហុ​ក ឡេ​ង និង​៤-​ឈ្មោះ អា​ឡុ​ង បឹង​ជ្រាំ​ប្រាំ​ ។​

ប្រភព​បន្ត​ទៀត​ថា​ ឈ្មោះ​ម្ចាស់​គ្រឿងចក្រ​ទាំង​៤​នាក់​ខាងលើ​នេះ នា​រដូវ​ទឹកសម្រក់ គឺ​គេ​តែងតែ​សង្កេត​ឃើញ​ចុះ​មក​ធ្វើ​សកម្មភាព​ជីក​បៀជីក​ប្រឡាយ និង​ជីក​ក្រ​វ៉ា​ត់​ព័ទ្ធ​ព្រំ​ដី កណ្តាល​បឹង​ធំ​នេះ​ជា​រៀង​រាល​ឆ្នាំ ពុំដែល​មាន​អាជ្ញាធរ និង​សមត្ថកិច្ច ឫ​មន្ត្រី​ជំនាញ​អង្គភាព​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​ទប់ស្កាត់​បង្ក្រាប​អោយ​មាន​ប្រសិទ្ធភាព​នោះ​ឡើយ ​។

ពាក់ព័ន្ធ​បញ្ហា​នេះ​ លោក ហេង ធា​រិ​ទ្ធ នាយ​ខណ្ឌរ​ដ្ឋបាល​ជលផល​កណ្តាល បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៦ ​ឧសភា​ ថា លោក​ជាប់រវល់ ​។​ ចំណែក​លោក ញឹ​ម វណ្ណ​ឌិន អភិបាលស្រុក​ស្អាង​ក៏​​ប្រាប់​ថា​ជាប់​រវល់​ដែរ ។

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ